ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label ឌិន ពុទ្ធី. Show all posts
Showing posts with label ឌិន ពុទ្ធី. Show all posts
Saturday, January 28, 2017
ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម
ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម
https://youtu.be/c2Nr6SgL6kk
👍🌷🌻🌺🌹🌼🌸🥀💐✋🏼
ព្រះតេជគុណ លួន សុវ៉ាត ក្នុងនាមជាសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស បាននាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ជាទូរស័ព្ទទំនើប Camera&Smartphone ចំនួន៥គ្រឿង ទៅប្រគល់ជូន លោក ហ៊ិន សេងអឿន ទទួលបាន iPhones 7Plus 128.GB ១គ្រឿង,លោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធិ,លោក ញ៉ែត នាង,លោក អ៊ុន ជីវ័ន,ទទួលបានSmartphones ម្នាក់១គ្រឿងៗ នាព្រឹកថ្ងៃ២៩មករា២០១៧ នៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយទានទាំងអស់នេះកើតឡើងដោយព្រះតេជគុណ លួន សុវ៉ាត បានបង្កើតកម្មវិធីទេសនាផ្សព្វផ្សាយនិងរៃអង្គាសថវិការដើម្បីទិញកាមេរ៉ាឆ្លាតវៃពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសតាមរយៈបណ្តាញFacebook ( ចាប់ពីថ្ងៃ១៧មករា២០១៧រហូតដល់ថ្ងៃ២៩មករា២០១៧ ) នេះនិងបិទបញ្ចប់កម្មវិធីរៃអង្គាសហើយបានធ្វើពិធីផ្តល់រង្វាន់លើកទឹកចិត្ត ដែលទទួលបានជាថវិការសរុប៩៥៥ដុល្លាអាមេរីក ពីសប្បុរសជននៅអាមេរីកមាន ឧបាសិកា ឈុន អេង នៅ Lake Wood.California.USA.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម,Santa Ana.CA.USA.អ្នកស្រី Sokunthy Om.Long Bech.CA.USA.លោក ឈឹម ឆន អ្នកស្រី ស៊ីនួន ឈឹម និងញាតិមិត្តProvidence.RI.USA.អ្នកស្រី ណៃ សេងគ្រី ហៅ ស សុផល Pennsylvania.USA.ព្រះតេជគុណ ញ៉ ទេពមុនី Connecticut.USA,ជាដើមបានចូលបច្ច័យនិងបានទទួលទូរស័ព្ទiPhones 7Plus ១គ្រឿងពីបងស្រីម្នាក់នៅទីក្រុង Melbourne.ប្រទេសអូស្ត្រាលីសុំមិនបញ្ចេញឈ្មោះបានផ្ញើរមក ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃ២២ធ្នូ២០១៦កន្លងទៅ មានហេតុការណ៍ជម្លោះហឹង្សាដោយពាក្យសំដីមួយបានកើតឡើងនៅក្បែរស្ពានមិត្តភាពកម្ពុជាថៃ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កើតហេតុដោយសារលោក ប៉ូលីស ជួប ដួលសន្លប់មុខឡានគេ គឺលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ប៉ោយប៉ែត បានទៅបង្កើតហេតុដ៏គួរឲ្យស្អប់ខ្ពើមពីមហាជនដែលរិះគន់កក្រើកមេឃរញ្ជួយដីក្នុងពិភពគុណហ៊្វេសប៊ុកដែលនាំឲ្យតុលាការសមត្ថកិច្ចចោទនិងចាប់លោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាយកទៅដាក់គុកដោយអយុត្តិធម៌ចាប់ពីថ្ងៃ២២ធ្នូ២០១៦រហូតដល់ថ្ងៃ១៤មករា២០១៧ទើបតុលាការសាលាឧទ្ធរណ៍សម្រេចចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះក៏ព្រោះតែមានការសាមគ្គីគ្នាពីគ្រប់ទិសទីជួយទាមទារការពារយុត្តិធម៌លោក ឌិន ពុទ្ធី ពិសេសគឺភ័ស្តុតាងវីដេអូកាមេរ៉ាដែលថតបានដោយលោក ហ៊ិន សេងអឿន បង្ហាញាថា ឡានលោក ឌិន ពុទ្ធី មិនបានវិលកង់ទៅមុខ មិនបានបើកបុកលោកប៉ូលីសរូបនោះទេ គឺលោកប៉ូលីសរូបនោះឈរកាក់ឡានលោក ឌិន ពុទ្ធី និងយកជើងទាត់ឡានឲ្យចុះពីឡាន ក្នុងខណៈពេលដែលលោក ឌិន ពុទ្ធី ទៅជួយការពារយុត្តិធម៌អ្នករត់ម៉ូតូឌុបម្នាក់ដែលប៉ូលីសចាប់ម៉ូតូទុកដោយចោទថា បានចតម៉ូតូរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់ផ្លូវថ្នល់ផ្លូវមនុស្សដើរជាដើម ។
គោលបំណងនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះគឺ :
-ដើម្បីលើកទឹកចិត្តដល់អ្នកថតពត៌មានជាភ័ស្តុតាងពិត ដែលនាំឲ្យមានយុត្តិធម៌ពិតក្នុងសង្គម ។
-ដើម្បីលើកកំពស់ផ្សព្វផ្សាយឲ្យយុវជន ប្រជាពលរដ្ឋខ្មែរ ចេះប្រើប្រាស់ទូរស័ព្ទទំនើប Camera Smartphone និងFacebook ជាដើម ជាពត៌មានសហគមន៍ ពត៌មានប្រជាពលរដ្ឋដើម្បីជាការតស៊ូមតិ សំដែងមតិឃើញភា្លម ថតភ្លែត ផ្សព្វផ្សាយលឿនរហ័ស See it,Film it,Save it,Share it,Change it,និងប្រើប្រាស់សិទ្ធិសេរីភាពសារពត៌មានមហាជនដើម្បី បញ្ឈប់អំពើហឹង្សា អំពើអយុត្តិធម៌និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។
-ដើម្បីសាមគ្គីធម៌ ឲ្យខ្មែរចេះជួយខ្មែរ ! ចេះធ្វើបុណ្យធ្វើទានយុត្តិធម៌ជួយសង្គ្រោះមនុស្ស ពិសេសគឺឲ្យព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមធ្វើការងារសង្គមជាតិ ដោយយកធម៌ព្រះពុទ្ធសាសនាបូកជាមួយនិងច្បាប់សិទ្ធិមនុស្ស ដើម្បីសេចក្តីសុខសន្តិភាព សិទ្ធិសេរីភាព សេចក្តីសុខចំរើនដោយបុណ្យកុសលនិងជាប្រយោជន៍ដល់យុត្តិធម៌ក្នុងសង្គមជាតិសាសនាជាដើម ។ សូមអរគុណ ! សូមបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ !
"Non-Violence Overcome All Obstacles"
Friday, January 20, 2017
វីដេអូភ័ស្តុតាងបង្ហាញថាឡានមិនបានបើកបុកទេប៉ូលីសទេ
លោក ហ៊ីន សេងអឿន ដែលថតបានភ័ស្តុតាងជាក់ស្តែងអំពីហេតុការណ៍ចោទប្រកាន់ថា លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតឲ្យដួលរបួសកាយបាក់កកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះ គឺជាភ័ស្តុតាងពិត យុត្តិធម៌ពិត ដែលនាំឲ្យមហាជនរិះគន់លោក ប៉ូលីសរូបនោះថា ជាការធ្វើល្បិចជាដួលមុខគេដើម្បីចោទនិងចាប់អ្នកការពារច្បាប់យុត្តិធម៌សង្គមយកទៅដាក់គុកដោយអយុត្តិធម៌ ។ ដោយសារមានភ័ស្តុតាងពិត និងមានការសាមគ្គីគ្នាទាមទារ ការពារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ពីគ្រប់ទិសទីដូច្នេះហើយ ទើបតុលាការសាលាឧទ្ធរណ៍សម្រេចកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរី មានយុត្តិធម៌ បានចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៣.១៤មករា២០១៧ក្រោយពីជាប់ឃុំឃាំងនៅពន្ធនាគារខេត្តបន្ទាយមានជ័យអស់រយះពេល២៤ថ្ងៃ ។
"Non-Violence Overcome All Obstacles"
អំពាវនាវស្វែងរកជំនួយឧបត្ដម្ភគាំទ្រផ្តល់រង្វាន់លើកទឹកចិត្តដល់លោក សេងអឿន
សេចក្តីអំពាវនាវរៃអង្គាសថវិការ ទិញ Camera&Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តដល់លោក សេងអឿន ដែលថតបានសកម្មភាពវីដេអូ ភ័ស្តុតាងពិតនាំឲ្យមានយុត្តិធម៌ពិត ដែលហេតុការណ៍ពិតគឺលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ពិតជាមិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតកើតហេតុកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះទេ ។ ដោយសារបានភ័ស្តុតាង សាក្សីពិតដូច្នេះហើយ ទើបមហាជនរិះគន់ការចាប់ខ្លួនលោក ឌិន ពុទ្ធី ដាក់ពន្ធនាគារនិងតុលាការចោទប្រកាន់ថាជា អំពើអយុត្តិធម៌ ក្រោយពីមានការរិះគន់កាន់តែធ្ងន់ទៅៗក្នុងបណ្តាញFacebook លើប្រព័ន្ធច្បាប់តុលាការនិងអាជ្ញាធរ ទើបសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាព មានយុត្តិធម៌ចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៥មករា២០១៧កន្លងមក ។ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមចំណែកបែងចែកថវិការរួមសហការណ៍គ្នា ដើម្បីទិញCamera &Smart Phone ផ្តល់ជារង្វាន់លើកទឹកចិត្តជូនលោក សេងអឿន តាមរយៈអាត្មាភាព លួន សុវ៉ាត ទំនាក់ទំនងលេខ 012 83 83 22 ។
សូមអរគុណ ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម នៅទីក្រុង Santa Ana.California.USA ចូលបុណ្យ50$ ព្រះតេជគុណ ញ៉ ទេពមុនី Connecticut.USA 20$ ។
ទេសភាពស្ទឹងជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ២០មករា១០១៧ ។
"Non-Violence Overcome All Obstacles"
Thursday, January 19, 2017
លោក ឌិន ពុទ្ធី ធ្វើបុណ្យដើម្បីសេចក្តីសុខចំរើនយុត្តិធម៌និងសិទ្ធិសេរីភាព
ពិធីបុណ្យសង្ឃទាន សូត្រមន្តរំដោះគ្រោះលើករាសីចំរើនសិរីសួស្តីដើម្បីបានសេចក្តីសុខចំរើននិងយុត្តិធម៌សិទ្ធិសេរីភាពដល់លោក ឌិន ពុទ្ធី ដែលទើបត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃ១៤មករា២០១៧កន្លងទៅថ្មីៗនេះ ។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេថ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងសមាជិកសមាជិកាក្រុមគ្រួសារញាតិមិត្តបាននិមន្តព្រះសង្ឃធ្វើបុណ្យចំរើនព្រះបរិត្ត លើករាសី រំដោះគ្រោះ និងប្រគេនចង្ហាន់ព្រះសង្ឃនាព្រឹកថ្ងៃទី១៩ខែមករា២០១៧នៅគេហដ្ឋាននិងទីស្នាក់ការសមាគម នាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ គួររំលឹកផងដែរថា លោក ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ២២ខែធ្នូឆ្នាំ២០១៦ដោយចោទប្រកាន់ថា គាត់បានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតឲ្យដួលសន្លប់បាក់ករបួសកាយធ្ងន់ធ្ងរក្នុងខណៈពេលដែលរួបគាត់ទៅជួយការពារយុត្តិធម៌ដល់អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវប៉ូលីសចាប់ម៉ូតូទុកដោយចោទថាចតម៉ូតូគ្មានសណ្តាប់ធ្នាប់នៅច្រកព្រំដែនប៉ោយប៉ែត ។ មហាជនដែលបានឃើញហេតុការណ៍និងភ័ស្តុតាងវីដេអូដែលថតបានក្នុងហេតុការណ៍បានបង្ហាញថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ទេ គឺគេឃើញឡានមិនបានវិលកង់ទៅមុខផង ស្រាប់តែឃើញលោក ឈាន ពិសិដ្ឋ ដួលនៅមុខឡានគេ ហើយគេសន្និដ្ឋានថា អាចជាល្បិចរបស់លោកប៉ូលីសដើម្បីចោទនិងចាប់អ្នកការពារច្បាប់យុត្តិធម៌ដល់កម្មករក្រីក្រ យកទៅដាក់គុកដោយអយុត្តិធម៌ ។ ដោយមានការរិះគន់ក្នុងសង្គមFacebook និងមានការសាមគ្គីគ្នាពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីការពារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ទើតុលាការសាលាឧទ្ធរណ៍កាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីដោះលែងចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១២និង១៤មករា២០១៧កន្លងទៅ ។
"Non-Violence Overcome All Obstacles"
លោក ឌិន ពុទ្ធី ធ្វើសន្និសីទកាសែតនិងធ្វើបុណ្យដើម្បីយុត្តិធម៌និងសិទ្ធិសេរីភាព
ខណៈនេះ ថ្ងៃ១៩មករា២០១៧លោក ឌិន ពុទ្ធី ធ្វើសន្និសីទកាសែត ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមសាមគ្គីគ្នាទាមទារ ការពារយុត្តិធម៌ជូនរូបគាត់រហូតដល់មានសិទ្ធិសេរីភាពនិងទាមទារឲ្យតុលាការទំលាក់ចោលបទចោទប្រកាន់នានាបន្ទាប់ពីរូបគាត់ត្រូវបានដោះលែងចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៤មករា២០១៧កន្លងទៅ ។
"Non-Violence Overcome All Obstacles"
Sunday, January 15, 2017
ធ្វើបុណ្យអបអរសាទសិទ្ធិសេរីភាពដោះលែងលោក ឌិន ពុទ្ធី ចេញពីពន្ធនាគារ
ពិធីសំណេះសំណាល សូត្រមន្ត ទេសនា និង អបអរសាទ យុត្តិធម៌ដោះលែង លោក ឌិន ពុទ្ធី នៅគេហដ្ឋាននិងទីស្នាក់ការសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅនាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃ១៤មករា២០១៧ ក្រោយពេលដែលលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាពចេញពីពន្ធនាគារខេត្តដោយសារការចូលរួមសាមគ្គីខ្មែរជួយការពារយុត្តិធម៌ជូនខ្មែរពីគ្រប់ទិសទីទើបបានទទួលជោគជ័យមានយុត្តិធម៌ មានសិទ្ធិសេរី ដោះលែង លោក ឌិន ពុទ្ធី ។
"Non-Violence Overcome All Obstacles"
លោក ឌិន ពុទ្ធី ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា
ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ វេលាម៉ោង12 ថ្ងៃ14/01/2017 ។ លោក ឌិន ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតុលាការចោទប្រកាន់និងចាប់យកទៅដាក់គុកកាលពីថ្ងៃ22/12/2016 ដោយចោទថា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតឲ្យដួលសន្លប់និងបាក់ក ប៉ុន្តែសាក្សីនិងមហាជនបានរិះគន់ថា លោកប៉ូលីសធ្វើពុតជាដួលមុខឡានគេដើម្បីចោទនិងចាប់អ្នកការពារច្បាប់សិទ្ធិសេដ្ឋកិច្ចក្រៅប្រព័ន្ធយកទៅដាក់គុកដោយអយុត្តិធម៌ ៕ ដោយមានការតស៊ូមតិជាមហាកំលាំងសាមគ្គីពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ទាំងក្នុងសង្គមFacebookតាមបណ្តាញពត៌មាននានា ដើម្បីការពារយុត្តិធម៌ជូនលោក ឌិន ពុទ្ធី ទើបតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។
"Non-Violence Overcome All Obstacles"
Tuesday, January 10, 2017
ផ្តល់ជំនួយមនុស្សខ្មែរសង្គ្រោះខ្មែរដល់គ្រួសារក្រីក្ររងគ្រោះលោក ឌិន ពុទ្ធី
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ! ដល់គ្រួសារលោក ឌិន ពុទ្ធី ដែលកំពុងក្រីក្រនិងរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងចោទប្រកាន់ថាបានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតកើតហេតុកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅ ។ ម្ចាស់អំណោយទានមាន ព្រះតេជគុណ មហា ញ៉ ទេពមុនី និង លោក ពេជ្រ ពិនធូ Connecticut .USA.20$
ឧបាសិកា អៀប ឆៃហុង និង ឧបាសិកា សេង លី ទីក្រុង Long Beach.California.USA.100$
ឧបាសិកា ឌូក ហាក់ភាព Connecticut USA.100$
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានសុខចំរើនតរៀងទៅ ! សូមអរគុណ ៕ ១០មករា២០១៧
"Non-Violence Overcome All Obstacles"
សាក្សីចូលស្បថនិងឆ្លើយបំភ្លឺតុលាការខេត្តបន្ទាយមានជ័យរឿងចាប់ខ្លួនលោក ឌិន ពុទ្ធី
សាក្សី៣រូបស្បថស្បែរនិងចូលបំភ្លឺនៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ម៉ោង៩និង៣០នាទីព្រឹកថ្ងៃ១០មករា២០១៧ ដើម្បីធានានិងការពារយុត្តិធម៌ជូន លោក ឌិន ពុទ្ធី ប្រាប់តុលាការថា គាត់មិនបានបើកឡានបុកលោក ប៉ូលីស រងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត ឈាន ពិសិដ្ឋ ទេកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅ ។
"Non-Violence Overcome All Obstacles"
សាក្សី៣នាក់ចូលបំភ្លឺតុលាការខេត្តបន្ទាយមានជ័យករណីលោក ឌិន ពុទ្ធី
សាក្សី៣រូបស្បថស្បែរនិងចូលបំភ្លឺនៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ម៉ោង៩និង៣០នាទីព្រឹកថ្ងៃ១០មករា២០១៧ ដើម្បីធានានិងការពារយុត្តិធម៌ជូន លោក ឌិន ពុទ្ធី ប្រាប់តុលាការថា គាត់មិនបានបើកឡានបុកលោក ប៉ូលីស រងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែត ឈាន ពិសិដ្ឋ ទេកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅ ។
"Non-Violence Overcome All Obstacles"
Friday, December 30, 2016
ផ្តល់ជំនួយមនុស្សខ្មែរជួយខ្មែរដល់គ្រួសារលោក ឌិន ពុទ្ធី ដែលជាប់គុកដោយអយុត្តិធម៌
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់អំណោយទានខ្មែរជួយខ្មែរ ដល់គ្រួសារ លោក ឌិន ពុទ្ធី 100$ ដែលជាសទ្ធាជ្រះថ្លា ញោមស្រី Bunthany.Stocton.California.USA.50$,ញោម កឹម ប្រាសាទ និងញាតិមិត្ត Fresno.California.USA 50$,30/12/2016 ។
ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ តាមរយៈគ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157
"Non-Violence Overcome All Obstacles"
គ្រួសារលោក ឌិន ពុទ្ធី ទៅសួរសុខទុក្ខលោកនៅពន្ធនាគារខេត្តបន្ទាយមានជ័យ
ភរិយានិងក្រុមគ្រួសារលោក ឌិន ពុទ្ធី ទៅសួរសុខទុក្ខលោកនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការចោទប្រកាន់និងសមត្ថកិច្ចចាប់ដាក់គុកដោយអយុត្តិធម៌ដោយចោទថាបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ូលីសរងអន្តោប្រវេសន៍ប៉ុស្តិច្រកព្រំដែនប៉ោយប៉ែតបណ្តាលឲ្យដួលសន្លប់និងបាក់កកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅដែលត្រូវបានមហាជនដែលជាសាក្សីនៅកន្លែងកើតហេតុនិងអ្នកដែលបានមើលវីដេអូក្នុងបណ្តាញFacebook រិះគន់ចោទប្រកាន់កក្រើកមេឃរញ្ជួយធរណីថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោកប៉ូលីសទេគឺគេធ្វើជាដួលដេកនៅនឹងមុខឡានដើម្បីយកឡេសចោទនិងចាប់អ្នកត្រូវច្បាប់ការពារយុត្តិធម៌សិទ្ធិការងារ ពលករក្រីក្រយកទៅដាក់គុកដោយអយុត្តិធម៌ ។ 30/12/2016
ទំនាក់ទំនង គ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157 ។
"Non-Violence Overcome All Obstacles"
ទីកន្លែងប៉ូលីសដួលមុខឡាននៅប៉ោយប៉ែតរឿងតូចក្លាយជារឿងធំ
ទីកន្លែងដែលប៉ូលីសរងការរិះគន់និងចោទប្រកាន់ពីមហាជនកក្រើកមេឃរញ្ជួយដីល្បីថាប្រើល្បិចធ្វើដួលសន្លប់បាក់កមុខឡានគេនៅច្រកព្រំដែនប៉ោយប៉ែត ដើមហេតុនាំឲ្យចោទនិងចាប់អ្នកត្រូវច្បាប់តៃកុងឡានចិត្តធម៌ជួយការពារយុត្តិធម៌សិទ្ធិកម្មករក្រីក្រទៅដាក់គុកដោយអយុត្តិធម៌ហាក់ដូចកំពុងក្លាយជាកន្លែងជើងកបខ្មោចព្រាយបីសាចកាចសាហាវខាងធ្វើបាបគេកាន់ បានធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងនោះមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ខ្លាចមានគេមកធ្វើជាដួលសន្លប់នៅនិងមុខឡានម៉ូតូកង់រទេះដែលចតចោលនាំឲ្យកើតទុក្ខទោសដល់ម្ចាស់ម៉ូតូឡាននិងរ៉ឺម៉ក ប៉ុន្តែបែជាស្ត្រីចំណាស់អូសរទេះម្នាក់មកដួលមែនទែនមិនមែនដួលលេងៗទេ គឺដួលចំកន្លែងប៉ូលីសធ្វើដួលមុខឡានគេបណ្តាលឲ្យស្ត្រីម្នាក់នោះឈឺចុកចាប់ពេញខ្លួនដោយប៉ះទង្គីចនិងដៃរទេះដឹកឥវ៉ាន់ប៉ុន្តែអត់ធ្វើជាសន្លប់ទេ ឃើញហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យអាណិតជីវិតពលករខ្មែរក្រីក្របែបនេះ ព្រះតេជគុណ លួន សុវ៉ាត បានឧបត្ថម្ភថវិការ២០ដុល្លាដើម្បីជួយទិញថ្នាំលេប ។ ល្ងាចថ្ងៃ២៩ខែធ្នូឆ្នាំ២០១៦
"Non-Violence Overcome All Obstacles"
ព្រះសង្ឃសូត្រធម៌បិណ្ឌបាត្រយុត្តិធម៌ជូនលោក ឌិន ពុទ្ធី នៅគេហដ្ឋាននិងទីស្នាក់ការសមាគម
ព្រះតេជគុណ លួន សុវ៉ាត និងសកម្មជនសង្ឃអ្នកការពារសិទ្ធិមនុស្សបាននិមន្តទៅសួរសុខទុក្ខក្រុមគ្រួសារលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅនាទីស្នាក់ការនិងផ្ទះលោក ឌិន ពុទ្ធី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសូត្រធម៌ប្រក់ព្រំជូនពរជ័យ សូមសេចក្តីសុខចំរើននិងមានយុត្តិធម៌ដោះលែងលោក ឌិន ពុទ្ធី ឲ្យមានសិទ្ធិសេរីភាពចេញពីពន្ធគារ ព្រោះគាត់មិនមានទោសបើកឡានបុកមេប៉ូលីសរងអន្តោប្រវេសន៍ លោក ឈាន ពិសិដ្ឋ ទេ ។ ព្រឹកថ្ងៃ៣០ខែធ្នូ២០១៦
ទំនាក់ទំនង គ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)