Saturday, January 28, 2017

ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម

ពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អ្នកថតពត៌មានយុត្តិធម៌សង្គម https://youtu.be/c2Nr6SgL6kk 👍🌷🌻🌺🌹🌼🌸🥀💐✋🏼 ព្រះតេជគុណ លួន សុវ៉ាត ក្នុងនាមជាសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស បាននាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ជាទូរស័ព្ទទំនើប Camera&Smartphone ចំនួន៥គ្រឿង ទៅប្រគល់ជូន លោក ហ៊ិន សេងអឿន ទទួលបាន iPhones 7Plus 128.GB ១គ្រឿង,លោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធិ,លោក ញ៉ែត នាង,លោក អ៊ុន ជីវ័ន,ទទួលបានSmartphones ម្នាក់១គ្រឿងៗ នាព្រឹកថ្ងៃ២៩មករា២០១៧ នៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយទានទាំងអស់នេះកើតឡើងដោយព្រះតេជគុណ លួន សុវ៉ាត បានបង្កើតកម្មវិធីទេសនាផ្សព្វផ្សាយនិងរៃអង្គាសថវិការដើម្បីទិញកាមេរ៉ាឆ្លាតវៃពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសតាមរយៈបណ្តាញFacebook ( ចាប់ពីថ្ងៃ១៧មករា២០១៧រហូតដល់ថ្ងៃ២៩មករា២០១៧ ) នេះនិងបិទបញ្ចប់កម្មវិធីរៃអង្គាសហើយបានធ្វើពិធីផ្តល់រង្វាន់លើកទឹកចិត្ត ដែលទទួលបានជាថវិការសរុប៩៥៥ដុល្លាអាមេរីក ពីសប្បុរសជននៅអាមេរីកមាន ឧបាសិកា ឈុន អេង នៅ Lake Wood.California.USA.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម,Santa Ana.CA.USA.អ្នកស្រី Sokunthy Om.Long Bech.CA.USA.លោក ឈឹម ឆន អ្នកស្រី ស៊ីនួន ឈឹម និងញាតិមិត្តProvidence.RI.USA.អ្នកស្រី ណៃ សេងគ្រី ហៅ ស សុផល Pennsylvania.USA.ព្រះតេជគុណ ញ៉ ទេពមុនី Connecticut.USA,ជាដើមបានចូលបច្ច័យនិងបានទទួលទូរស័ព្ទiPhones 7Plus ១គ្រឿងពីបងស្រីម្នាក់នៅទីក្រុង Melbourne.ប្រទេសអូស្ត្រាលីសុំមិនបញ្ចេញឈ្មោះបានផ្ញើរមក ។ គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃ២២ធ្នូ២០១៦កន្លងទៅ មានហេតុការណ៍ជម្លោះហឹង្សាដោយពាក្យសំដីមួយបានកើតឡើងនៅក្បែរស្ពានមិត្តភាពកម្ពុជាថៃ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កើតហេតុដោយសារលោក ប៉ូលីស ជួប ដួលសន្លប់មុខឡានគេ គឺលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ប៉ោយប៉ែត បានទៅបង្កើតហេតុដ៏គួរឲ្យស្អប់ខ្ពើមពីមហាជនដែលរិះគន់កក្រើកមេឃរញ្ជួយដីក្នុងពិភពគុណហ៊្វេសប៊ុកដែលនាំឲ្យតុលាការសមត្ថកិច្ចចោទនិងចាប់លោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាយកទៅដាក់គុកដោយអយុត្តិធម៌ចាប់ពីថ្ងៃ២២ធ្នូ២០១៦រហូតដល់ថ្ងៃ១៤មករា២០១៧ទើបតុលាការសាលាឧទ្ធរណ៍សម្រេចចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះក៏ព្រោះតែមានការសាមគ្គីគ្នាពីគ្រប់ទិសទីជួយទាមទារការពារយុត្តិធម៌លោក ឌិន ពុទ្ធី ពិសេសគឺភ័ស្តុតាងវីដេអូកាមេរ៉ាដែលថតបានដោយលោក ហ៊ិន សេងអឿន បង្ហាញាថា ឡានលោក ឌិន ពុទ្ធី មិនបានវិលកង់ទៅមុខ មិនបានបើកបុកលោកប៉ូលីសរូបនោះទេ គឺលោកប៉ូលីសរូបនោះឈរកាក់ឡានលោក ឌិន ពុទ្ធី និងយកជើងទាត់ឡានឲ្យចុះពីឡាន ក្នុងខណៈពេលដែលលោក ឌិន ពុទ្ធី ទៅជួយការពារយុត្តិធម៌អ្នករត់ម៉ូតូឌុបម្នាក់ដែលប៉ូលីសចាប់ម៉ូតូទុកដោយចោទថា បានចតម៉ូតូរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់ផ្លូវថ្នល់ផ្លូវមនុស្សដើរជាដើម ។ គោលបំណងនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះគឺ : -ដើម្បីលើកទឹកចិត្តដល់អ្នកថតពត៌មានជាភ័ស្តុតាងពិត ដែលនាំឲ្យមានយុត្តិធម៌ពិតក្នុងសង្គម ។ -ដើម្បីលើកកំពស់ផ្សព្វផ្សាយឲ្យយុវជន ប្រជាពលរដ្ឋខ្មែរ ចេះប្រើប្រាស់ទូរស័ព្ទទំនើប Camera Smartphone និងFacebook ជាដើម ជាពត៌មានសហគមន៍ ពត៌មានប្រជាពលរដ្ឋដើម្បីជាការតស៊ូមតិ សំដែងមតិឃើញភា្លម ថតភ្លែត ផ្សព្វផ្សាយលឿនរហ័ស See it,Film it,Save it,Share it,Change it,និងប្រើប្រាស់សិទ្ធិសេរីភាពសារពត៌មានមហាជនដើម្បី បញ្ឈប់អំពើហឹង្សា អំពើអយុត្តិធម៌និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។ -ដើម្បីសាមគ្គីធម៌ ឲ្យខ្មែរចេះជួយខ្មែរ ! ចេះធ្វើបុណ្យធ្វើទានយុត្តិធម៌ជួយសង្គ្រោះមនុស្ស ពិសេសគឺឲ្យព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមធ្វើការងារសង្គមជាតិ ដោយយកធម៌ព្រះពុទ្ធសាសនាបូកជាមួយនិងច្បាប់សិទ្ធិមនុស្ស ដើម្បីសេចក្តីសុខសន្តិភាព សិទ្ធិសេរីភាព សេចក្តីសុខចំរើនដោយបុណ្យកុសលនិងជាប្រយោជន៍ដល់យុត្តិធម៌ក្នុងសង្គមជាតិសាសនាជាដើម ។ សូមអរគុណ ! សូមបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment