Showing posts with label សមាគមទ្រទ្រង់សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា. Show all posts
Showing posts with label សមាគមទ្រទ្រង់សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា. Show all posts

Friday, December 30, 2016

ផ្តល់ជំនួយមនុស្សខ្មែរជួយខ្មែរដល់គ្រួសារលោក ឌិន ពុទ្ធី ដែលជាប់គុកដោយអយុត្តិធម៌

ព្រះតេជគុណ លួន សុវ៉ាត ផ្តល់អំណោយទានខ្មែរជួយខ្មែរ ដល់គ្រួសារ លោក ឌិន ពុទ្ធី 100$ ដែលជាសទ្ធាជ្រះថ្លា ញោមស្រី Bunthany.Stocton.California.USA.50$,ញោម កឹម ប្រាសាទ និងញាតិមិត្ត Fresno.California.USA 50$,30/12/2016 ។ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ តាមរយៈគ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157 "Non-Violence Overcome All Obstacles"

គ្រួសារលោក ឌិន ពុទ្ធី ទៅសួរសុខទុក្ខលោកនៅពន្ធនាគារខេត្តបន្ទាយមានជ័យ

ភរិយានិងក្រុមគ្រួសារលោក ឌិន ពុទ្ធី ទៅសួរសុខទុក្ខលោកនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការចោទប្រកាន់និងសមត្ថកិច្ចចាប់ដាក់គុកដោយអយុត្តិធម៌ដោយចោទថាបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ូលីសរងអន្តោប្រវេសន៍ប៉ុស្តិច្រកព្រំដែនប៉ោយប៉ែតបណ្តាលឲ្យដួលសន្លប់និងបាក់កកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅដែលត្រូវបានមហាជនដែលជាសាក្សីនៅកន្លែងកើតហេតុនិងអ្នកដែលបានមើលវីដេអូក្នុងបណ្តាញFacebook រិះគន់ចោទប្រកាន់កក្រើកមេឃរញ្ជួយធរណីថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោកប៉ូលីសទេគឺគេធ្វើជាដួលដេកនៅនឹងមុខឡានដើម្បីយកឡេសចោទនិងចាប់អ្នកត្រូវច្បាប់ការពារយុត្តិធម៌សិទ្ធិការងារ ពលករក្រីក្រយកទៅដាក់គុកដោយអយុត្តិធម៌ ។ 30/12/2016 ទំនាក់ទំនង គ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157 ។ "Non-Violence Overcome All Obstacles"

ទីកន្លែងប៉ូលីសដួលមុខឡាននៅប៉ោយប៉ែតរឿងតូចក្លាយជារឿងធំ

ទីកន្លែងដែលប៉ូលីសរងការរិះគន់និងចោទប្រកាន់ពីមហាជនកក្រើកមេឃរញ្ជួយដីល្បីថាប្រើល្បិចធ្វើដួលសន្លប់បាក់កមុខឡានគេនៅច្រកព្រំដែនប៉ោយប៉ែត ដើមហេតុនាំឲ្យចោទនិងចាប់អ្នកត្រូវច្បាប់តៃកុងឡានចិត្តធម៌ជួយការពារយុត្តិធម៌សិទ្ធិកម្មករក្រីក្រទៅដាក់គុកដោយអយុត្តិធម៌ហាក់ដូចកំពុងក្លាយជាកន្លែងជើងកបខ្មោចព្រាយបីសាចកាចសាហាវខាងធ្វើបាបគេកាន់ បានធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងនោះមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ខ្លាចមានគេមកធ្វើជាដួលសន្លប់នៅនិងមុខឡានម៉ូតូកង់រទេះដែលចតចោលនាំឲ្យកើតទុក្ខទោសដល់ម្ចាស់ម៉ូតូឡាននិងរ៉ឺម៉ក ប៉ុន្តែបែជាស្ត្រីចំណាស់អូសរទេះម្នាក់មកដួលមែនទែនមិនមែនដួលលេងៗទេ គឺដួលចំកន្លែងប៉ូលីសធ្វើដួលមុខឡានគេបណ្តាលឲ្យស្ត្រីម្នាក់នោះឈឺចុកចាប់ពេញខ្លួនដោយប៉ះទង្គីចនិងដៃរទេះដឹកឥវ៉ាន់ប៉ុន្តែអត់ធ្វើជាសន្លប់ទេ ឃើញហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យអាណិតជីវិតពលករខ្មែរក្រីក្របែបនេះ ព្រះតេជគុណ លួន សុវ៉ាត បានឧបត្ថម្ភថវិការ២០ដុល្លាដើម្បីជួយទិញថ្នាំលេប ។ ល្ងាចថ្ងៃ២៩ខែធ្នូឆ្នាំ២០១៦ "Non-Violence Overcome All Obstacles"

ព្រះសង្ឃសូត្រធម៌បិណ្ឌបាត្រយុត្តិធម៌ជូនលោក ឌិន ពុទ្ធី នៅគេហដ្ឋាននិងទីស្នាក់ការសមាគម

ព្រះតេជគុណ លួន សុវ៉ាត និងសកម្មជនសង្ឃអ្នកការពារសិទ្ធិមនុស្សបាននិមន្តទៅសួរសុខទុក្ខក្រុមគ្រួសារលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅនាទីស្នាក់ការនិងផ្ទះលោក ឌិន ពុទ្ធី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសូត្រធម៌ប្រក់ព្រំជូនពរជ័យ សូមសេចក្តីសុខចំរើននិងមានយុត្តិធម៌ដោះលែងលោក ឌិន ពុទ្ធី ឲ្យមានសិទ្ធិសេរីភាពចេញពីពន្ធគារ ព្រោះគាត់មិនមានទោសបើកឡានបុកមេប៉ូលីសរងអន្តោប្រវេសន៍ លោក ឈាន ពិសិដ្ឋ ទេ ។ ព្រឹកថ្ងៃ៣០ខែធ្នូ២០១៦ ទំនាក់ទំនង គ្រួសារលោក ឌិន ពុទ្ធី,លោក ឌិន ធារិទ្ធ ត្រូវជាប្អូនប្រុស 012 264 515,ភរិយា លោក ឌិន ពុទ្ធី អ្នកស្រី ហ៊ុំ ច្រៀន 096 394 7157 "Non-Violence Overcome All Obstacles"