Friday, January 20, 2017

វីដេអូភ័ស្តុតាងបង្ហាញថាឡានមិនបានបើកបុកទេប៉ូលីសទេ

លោក ហ៊ីន សេងអឿន ដែលថតបានភ័ស្តុតាងជាក់ស្តែងអំពីហេតុការណ៍ចោទប្រកាន់ថា លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតឲ្យដួលរបួសកាយបាក់កកាលពីថ្ងៃ២២ធ្នូ២០១៦កន្លងទៅនោះ គឺជាភ័ស្តុតាងពិត យុត្តិធម៌ពិត ដែលនាំឲ្យមហាជនរិះគន់លោក ប៉ូលីសរូបនោះថា ជាការធ្វើល្បិចជាដួលមុខគេដើម្បីចោទនិងចាប់អ្នកការពារច្បាប់យុត្តិធម៌សង្គមយកទៅដាក់គុកដោយអយុត្តិធម៌ ។ ដោយសារមានភ័ស្តុតាងពិត និងមានការសាមគ្គីគ្នាទាមទារ ការពារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ពីគ្រប់ទិសទីដូច្នេះហើយ ទើបតុលាការសាលាឧទ្ធរណ៍សម្រេចកាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរី មានយុត្តិធម៌ បានចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១៣.១៤មករា២០១៧ក្រោយពីជាប់ឃុំឃាំងនៅពន្ធនាគារខេត្តបន្ទាយមានជ័យអស់រយះពេល២៤ថ្ងៃ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment