Sunday, January 15, 2017

លោក ឌិន ពុទ្ធី ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ

លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ វេលាម៉ោង12 ថ្ងៃ14/01/2017 ។ លោក ឌិន ពុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតុលាការចោទប្រកាន់និងចាប់យកទៅដាក់គុកកាលពីថ្ងៃ22/12/2016 ដោយចោទថា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ នាយប៉ូលីសរងអន្តោប្រវេសន៍ច្រកទ្វារព្រំដែនប៉ោយប៉ែតឲ្យដួលសន្លប់និងបាក់ក ប៉ុន្តែសាក្សីនិងមហាជនបានរិះគន់ថា លោកប៉ូលីសធ្វើពុតជាដួលមុខឡានគេដើម្បីចោទនិងចាប់អ្នកការពារច្បាប់សិទ្ធិសេដ្ឋកិច្ចក្រៅប្រព័ន្ធយកទៅដាក់គុកដោយអយុត្តិធម៌ ៕ ដោយមានការតស៊ូមតិជាមហាកំលាំងសាមគ្គីពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ទាំងក្នុងសង្គមFacebookតាមបណ្តាញពត៌មាននានា ដើម្បីការពារយុត្តិធម៌ជូនលោក ឌិន ពុទ្ធី ទើបតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment