ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label បុណ្យ. Show all posts
Showing posts with label បុណ្យ. Show all posts
Saturday, April 15, 2017
ភិក្ខុ លួន សុវ៉ាត ទេសនាបុណ្យសពឧបាសិកា យ៉ិល មាន នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា
ព្រះតេជគុណ លួន សុវ៉ាត ទេសនាបុណ្យសព ឧបាសិកា យ៉ិល មាន ដែលបានអនិច្ចកម្មក្នុងជន្មាយុ៦៤ឆ្នាំដោយរោគាពាធក្នុងមន្ទីរពេទ្យ Hopital Hull កាលពីថ្ងៃ៨មេសា២០១៧ កន្លងទៅសពត្រូវបានកូនចៅក្រុមគ្រួសារញាតិមិត្តតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅ ឈាបនដ្ឋាន AETERNA 55,Rue Gince.Montreal.Quebec,Canada.ម៉ុងរេអាល់ កាណាដា ១៥មេសា២០១៧ ។
"Non-Violence Overcome All Obstacles"
Thursday, January 19, 2017
លោក ឌិន ពុទ្ធី ធ្វើបុណ្យដើម្បីសេចក្តីសុខចំរើនយុត្តិធម៌និងសិទ្ធិសេរីភាព
ពិធីបុណ្យសង្ឃទាន សូត្រមន្តរំដោះគ្រោះលើករាសីចំរើនសិរីសួស្តីដើម្បីបានសេចក្តីសុខចំរើននិងយុត្តិធម៌សិទ្ធិសេរីភាពដល់លោក ឌិន ពុទ្ធី ដែលទើបត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃ១៤មករា២០១៧កន្លងទៅថ្មីៗនេះ ។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេថ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងសមាជិកសមាជិកាក្រុមគ្រួសារញាតិមិត្តបាននិមន្តព្រះសង្ឃធ្វើបុណ្យចំរើនព្រះបរិត្ត លើករាសី រំដោះគ្រោះ និងប្រគេនចង្ហាន់ព្រះសង្ឃនាព្រឹកថ្ងៃទី១៩ខែមករា២០១៧នៅគេហដ្ឋាននិងទីស្នាក់ការសមាគម នាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ គួររំលឹកផងដែរថា លោក ឌិន ពុទ្ធី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ២២ខែធ្នូឆ្នាំ២០១៦ដោយចោទប្រកាន់ថា គាត់បានបើកឡានបុកលោក ឈាន ពិសិដ្ឋ ប៉ូលីសរងអន្តោប្រវេសន៍ព្រំដែនប៉ោយប៉ែតឲ្យដួលសន្លប់បាក់ករបួសកាយធ្ងន់ធ្ងរក្នុងខណៈពេលដែលរួបគាត់ទៅជួយការពារយុត្តិធម៌ដល់អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវប៉ូលីសចាប់ម៉ូតូទុកដោយចោទថាចតម៉ូតូគ្មានសណ្តាប់ធ្នាប់នៅច្រកព្រំដែនប៉ោយប៉ែត ។ មហាជនដែលបានឃើញហេតុការណ៍និងភ័ស្តុតាងវីដេអូដែលថតបានក្នុងហេតុការណ៍បានបង្ហាញថា លោក ឌិន ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ទេ គឺគេឃើញឡានមិនបានវិលកង់ទៅមុខផង ស្រាប់តែឃើញលោក ឈាន ពិសិដ្ឋ ដួលនៅមុខឡានគេ ហើយគេសន្និដ្ឋានថា អាចជាល្បិចរបស់លោកប៉ូលីសដើម្បីចោទនិងចាប់អ្នកការពារច្បាប់យុត្តិធម៌ដល់កម្មករក្រីក្រ យកទៅដាក់គុកដោយអយុត្តិធម៌ ។ ដោយមានការរិះគន់ក្នុងសង្គមFacebook និងមានការសាមគ្គីគ្នាពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីការពារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ទើតុលាការសាលាឧទ្ធរណ៍កាត់ក្តីឲ្យលោក ឌិន ពុទ្ធី មានសិទ្ធិសេរីដោះលែងចេញពីពន្ធនាគារជាបណ្តោះអាសន្នកាលពីថ្ងៃ១២និង១៤មករា២០១៧កន្លងទៅ ។
"Non-Violence Overcome All Obstacles"
Sunday, January 15, 2017
ធ្វើបុណ្យអបអរសាទសិទ្ធិសេរីភាពដោះលែងលោក ឌិន ពុទ្ធី ចេញពីពន្ធនាគារ
ពិធីសំណេះសំណាល សូត្រមន្ត ទេសនា និង អបអរសាទ យុត្តិធម៌ដោះលែង លោក ឌិន ពុទ្ធី នៅគេហដ្ឋាននិងទីស្នាក់ការសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅនាភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃ១៤មករា២០១៧ ក្រោយពេលដែលលោក ឌិន ពុទ្ធី មានសិទ្ធិសេរីភាពចេញពីពន្ធនាគារខេត្តដោយសារការចូលរួមសាមគ្គីខ្មែរជួយការពារយុត្តិធម៌ជូនខ្មែរពីគ្រប់ទិសទីទើបបានទទួលជោគជ័យមានយុត្តិធម៌ មានសិទ្ធិសេរី ដោះលែង លោក ឌិន ពុទ្ធី ។
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)