ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label ទេព វន្នី. Show all posts
Showing posts with label ទេព វន្នី. Show all posts
Tuesday, August 15, 2017
ពិធីកាន់ទុក្ខ១ឆ្នាំក្នុងគុកដោយអយុត្តិធម៌នៃអ្នកស្រី ទេព វន្នី នៅសហគមន៍បឹងកក់
ប្រជាពលរដ្ឋសហគមន៍បឹងកក់ធ្វើធិធីកាន់ទុក្ខ១ឆ្នាំក្នុងគុកដោយអយុត្តិធម៌នៃអ្នកស្រី ទេព វន្នី ។ ពិធីនេះគឺប្រជាពលរដ្ឋបានជូបជុំគ្នានៅតំបន់បឹងកក់ វេលាម៉ោងជាង៥ល្ងាចថ្ងៃ១៥សីហា២០១៧ ដោយមានការចូលរួមដោយមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនិស្សនៅកម្ពុជា និងមានវត្តមានអ្នកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ មានព្រះសង្ឃសូត្រធម៌ជយន្តោ មានផ្កាឈូក ដុតទៀន បង្ហោះប៉េងប៉ោងជានិម្មិតរូបនៃសេរីភាពអ្នកស្រី ទេព វន្នី ចងបដា ពាក្យស្លោកទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី និងសេចក្តីថ្លែងការការណ៍ សំដែងមតិផ្សេងៗជាដើមផងដែរ ។
"Non-Violence Overcome All Obstacles"
Sunday, June 18, 2017
ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់អ្នកស្រី ទេព វន្នី និងលោក គឹម សុខ ដែលកំពុងរងទុក្ខជាប់គុកដោយអយុត្តិធម៌
ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់អ្នកស្រី ទេព វន្នី និងលោក គឹម សុខ ដែលកំពុងរងទុក្ខជាប់គុកព្រៃសដោយមហាអយុត្តិធម៌ ។
រសៀលថ្ងៃ១៨មិថុនា២០១៧ ព្រះតេជគុណ លួន សុវ៉ាត បាននាំយកថវិកាជាជំនួយមនុស្សធម៌ពីសប្បុរសជនខ្មែរអូស្ត្រាលី និងខ្មែរអាមេរីកកាំង បែងចែកជួយសង្គ្រោះដល់អ្នកស្រី ទេព វន្នី 100$ និងលោក គឹម សុខ 150$ តាមរយៈម្តាយអ្នកទាំងពីរ ។ ម្ចាស់ទានប្រធានបុណ្យមាន លោក គី លីតាំង និង អ្នកស្រី ប៊ុន ឆេងឃាង ប្រទេសអូស្ត្រាលី ជូនអ្នកស្រី ទេព វន្នី 100$ ជូនម្តាយលោក គឹម សុខ 50$ ជូនលោក គឹម សុខ 50$ ។ ឧបាសិកា រ៉ាយ គឹមឡេង អ្នកស្រី ម៉ឹង អង្គា អ្នកស្រី សូនី អ្នកស្រី រស់ សូភី Fresno.California.USA ជូនលោក គឹម សុខ 50$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទាន ខ្មែរជួយខ្មែរ ! បានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។ Venerable LUON SOVATH,Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Monday, February 27, 2017
តុលាការឧទ្ធរណ៍សម្រេចតម្កល់ទុកសេចក្តីសម្រេចតុលាការដំបូងឲ្យអ្នកស្រី ទេព វន្នី មានទោសដដែល
ថ្ងៃច័ន្ទទី២៧ខែកុម្ភៈឆ្នាំ២០១៧វេលាម៉ោងជាង៨ព្រឹកនេះ តុលាការសាលាឧទ្ធរណ៍បានប្រកាសសាលក្រម ក្នុងករណីបណ្តឹងជេរប្រមាថមន្ត្រីរាជការសាធារណៈទៅលើ អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ដែលអ្នកទាំងបីបានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ក្តីអោយពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ៦ខែដោយអយុត្តិធម៌ដដែលដូចការសម្រេចរបស់តុលាការសាលាដំបូង ។ ក្រោយការប្រកាសសាលក្រមចប់ ប្រជាពលរដ្ឋដែលមកគាំទ្រយុត្តិធម៌អ្នកស្រី ទេព វន្នី បានខឹងនិងការសម្រេចរបស់តុលាការឧទ្ធរណ៍ថា មិនមានភាពយុត្តិធម៌ ហើយបាននាំគ្នាដើរទៅកាន់តុលាការកំពូលដើម្បីគាំទ្រ យុត្តិធម៌មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤រូបដែលត្រូវបានតុលាការកំពូលប្រកាសសាលក្រមផងដែរ ។ ប្រជាបានដាក់ការសង្ស័យទៅលើប្រព័ន្ធតុលាការថា តើជាតុលាការឯកជន តុលាការបក្ស តុលាការបុគ្គល ឬតុលាការរដ្ឋ ? បានជាកាត់ក្តីកន្លងមកមិនមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ ដែលគ្មានលុយគ្មានអំណាចដូច្នេះ ហើយចេះតែកាត់ក្តីទៅតាមតែសំដីបង្គាប់បញ្ជារនៃបក្សពួកអ្នកមានអំណាច ។
"Non-Violence Overcome All Obstacles"
Thursday, February 23, 2017
តុលាការកាត់ក្តីឲ្យអ្នកស្រី ទេព វន្នី ជាប់គុក២ឆ្នាំកន្លះនិងសងប្រាក់១០លានរៀល ដោយអយុត្តិធម៌
តុលាការសាលាដំបូងក្រុងភ្នំពេញសម្រេចក្តីឲ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំ៦ខែនិងបង់សំណងទៅដើមបណ្តឹងជាបុរស២នាក់ដែលជាកងសន្តិសុខខណ្ឌដូនពេញចំនួន១០លានរៀល ។
ព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ តុលាការសាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនអ្នកស្រី ទេព វន្នី ជាស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់ ពីពន្ធនាគារព្រៃស មកបើកសវនាកា ក្រោមបទចោទថា ដឹកនាំឲ្យមានការតវ៉ាកើតអំពើហឹង្សា ប្រព្រឹត្តិកាលពីថ្ងៃ១៣មីនា២០១៣កន្លងទៅនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុងភ្នំពេញ ក្នុងខណៈពេលដែលប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ ដែលរងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដីធ្លី នាំគ្នាដើរទៅដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ប៉ុន្តែមិនត្រឹមតែបានទទួលយុត្តិធម៌ទេ ថែមទាំងទទួលបានអយុត្តិធម៌បន្ថែមពីលើទៀត គឺត្រូវក្រុមសមត្ថកិច្ច កងសន្តិសុខខណ្ឌ ហាមឃាត់ រុញច្រាននិងបង្ក្រាបប្រជាពលរដ្ឋដោយហឹង្សា បណ្តាលឲ្យស្ត្រីនិងកុមារមួយចំនួនរងរបួសរាងកាយនិងបាក់ធ្មេញ ហើយជនដៃដល់ដែលជាអ្នកមានអំណាចដែលប្រើហឹង្សាទាំងនោះបែជារួចខ្លួនពីការចោទចាប់ដោយច្បាប់តុលាការ បែជាមកចោទនិងចាប់អ្នកត្រូវច្បាប់ អ្នករងគ្រោះស្រាប់ គឺអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារព្រៃសដោយអយុត្តិធម៌អស់រយៈពេល១៩១ថ្ងៃមកហើយបើរាប់មកដល់ថ្ងៃ២៣កុម្ភៈ២០១៧នេះ ។ #ដោះលែង #Free #ទេពវន្នី #យុត្តិធម៌២០១៧ #JusticeKH2017
"Non-Violence Overcome All Obstacles"
តុលាការកាត់ក្តីអ្នកស្រី ទេព វន្នី ដោយអយុត្តិធម៌ហើយថែមទាំងប្រើអំពើហឹង្សាបង្ក្រាបពលរដ្ឋទៀត
កងសន្តិសុខខណ្ឌ៧មករាប្រើហឹង្សាវាយបង្ក្រាបលើប្រជាពលរដ្ឋមុខតុលាការនិងដេញចាប់កូនសិស្សលោកវត្តសាមគ្គីរង្សី ។
ខណៈពេលនេះម៉ោង៨និង៣២នាទីរហូតដល់ម៉ោង១០ព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ តុលាការសាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនអ្នកស្រី ទេព វន្នី ជាស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់ ពីពន្ធនាគារព្រៃស មកបើកសវនាកា ក្រោមបទចោទថា ដឹកនាំឲ្យមានការតវ៉ាកើតអំពើហឹង្សា ប្រព្រឹត្តិកាលពីថ្ងៃ១៣មីនា២០១៣កន្លងទៅនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុងភ្នំពេញ ក្នុងខណៈពេលដែលប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ ដែលរងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដីធ្លី នាំគ្នាដើរទៅដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ប៉ុន្តែមិនត្រឹមតែបានទទួលយុត្តិធម៌ទេ ថែមទាំងទទួលបានអយុត្តិធម៌បន្ថែមពីលើទៀត គឺត្រូវក្រុមសមត្ថកិច្ច កងសន្តិសុខខណ្ឌ ហាមឃាត់ រុញច្រាននិងបង្ក្រាបប្រជាពលរដ្ឋដោយហឹង្សា បណ្តាលឲ្យស្ត្រីនិងកុមារមួយចំនួនរងរបួសរាងកាយនិងបាក់ធ្មេញ ហើយជនដៃដល់ដែលជាអ្នកមានអំណាចដែលប្រើហឹង្សាទាំងនោះបែជារួចខ្លួនពីការចោទចាប់ដោយច្បាប់តុលាការ បែជាមកចោទនិងចាប់អ្នកត្រូវច្បាប់ អ្នករងគ្រោះស្រាប់ គឺអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារព្រៃសដោយអយុត្តិធម៌អស់រយៈពេល១៩១ថ្ងៃមកហើយបើរាប់មកដល់ថ្ងៃ២៣កុម្ភៈ២០១៧នេះ ។ #ដោះលែង #Free #ទេពវន្នី #យុត្តិធម៌២០១៧ #JusticeKH2017
"Non-Violence Overcome All Obstacles"
Tuesday, February 14, 2017
ប្រជាពលរដ្ឋតវ៉ាមុខតុលាការសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ទាមទារយុត្តិធម៌ដោះលែងអ្នកស្រី ទេព វន្នី
ខណៈពេលនេះ សហគមន៍ដីធ្លីក្នុងក្រុងភ្នំពេញកំពុងតវ៉ាទាមទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទប្រកាន់លើស្ត្រីបឹងកក់៣នាក់ នៅមុខតុលាសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ព្រឹកថ្ងៃ១៥កុម្ភៈ២០១៧ ក្នុងពេលដែលតុលាការកំពុងសវនាការលើសំណុំរឿងប្តឹងជំទាស់លើការសម្រេចរបស់តុលាការដំបូងឲ្យស្ត្រី៣នាក់មានទោសជាប់គុក៦ខែ ។ ស្ត្រីសហគមន៍បឹងកក់៣នាក់ គឺអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីកន្លងមកឲ្យជាប់ពន្ធនាគារ៦ខែ ពីបទចោទប្រកាន់ថា បានជេរប្រមាថមន្ត្រីរាជការសាធារណៈនិងបានប្រើអំពើហឹង្សាលើសមត្ថកិច្ច កងសន្តិសុខខណ្ឌឲ្យរងរបួសស្នាមជាដើម នៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១១កន្លងទៅ ក្នុងខណៈពេលដែលប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ នាំគ្នាទៅដាក់ញត្តិជូនខុទ្ទការល័យនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីបឹងកក់ដែលរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីលំនៅដ្ឋាន ។ នៅថ្ងៃកើតហេតុខាងលើ គឺអ្នកដែលប្រើអំពើហឹង្សា រំលោភសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិសេរីភាពការទាមទារតវ៉ា គឺជាសមត្ថកិច្ចអាជ្ញាធរក្រុងភ្នំពេញ ពិសេសគឺក្រុមកងសន្តិសុខនោះឯង ដែលបានហាមឃាត់ រុញច្រាន ប្រើអំពើហឹង្សាលើប្រជាពលរដ្ឋតវ៉ាទាមទារយុត្តិធម៌ដីធ្លីទាំងនោះបណ្តាលឲ្យរងរបួសហើយ បែជាតុលាការចោទប្រកាន់ចាប់ដាក់គុកថែមទៀត ចំណែកបក្សពួកអ្នកមានអំណាចកោងកាចបែជារួចខ្លួនទៅវិញ ។ បើតុលាការឯករាជ្យ យុត្តិធម៌ ! ត្រូវតែដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទប្រកាន់លើស្ត្រីរងគ្រោះទាំង៣នាក់នោះភ្លាម !
"Non-Violence Overcome All Obstacles"
Friday, February 3, 2017
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការសាលាដំបូងបើកសវនាការ លើសំណុំរឿងបង្កហឹង្សា
រសៀលថ្ងៃទី៣មករា២០១៧ តុលាការសាលាដំបូងនាំខ្លួនអ្នកស្រី ទេព វន្នី ពីពន្ធនាគារព្រៃស មកបើកសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងចោទប្រកាន់អ្នកស្រី ទេព វន្នី ស្ត្រីតំណាងសហគមន៍បឹងកក់ថា បានដឹកនាំការតវ៉ាដោយហឹង្សាកាលពីថ្ងៃទី១៣ខែ៣ឆ្នាំ២០១៣នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ គួររំលឹកផងដែរថា នៅថ្ងៃកើតហេតុខាងលើនោះ ប្រជាពលរដ្ឋសហគមន៍រងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដីធ្លីបឹងកក់ បាននាំគ្នាទៅដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីជូនពួកគាត់ ប៉ុន្តែនៅថ្ងៃនោះមិនត្រឹមតែមានដំណោះស្រាយរកយុត្តិធម៌ទេ តែបែជាក្រុមសន្តិសុខក្រុងភ្នំពេញ បានធ្វើការបង្ក្រាបវាយដំច្រំធាក់លើអ្នកបឹងកក់បណ្តាលឲ្យរបួសធ្ងន់និងស្រាលផងដែរ តែបែជាតុលាការមិនចោទទៅចាប់អ្នកប្រើហឹង្សាខុសច្បាប់មកផ្តន្ទាទោស តែបែជាមកចាប់អ្នករងគ្រោះគឺអ្នកស្រី ទេព វន្នី ទៅដាក់គុក៣ដងទាំងលើកនេះហើយ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)