ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, February 27, 2017
តុលាការឧទ្ធរណ៍សម្រេចតម្កល់ទុកសេចក្តីសម្រេចតុលាការដំបូងឲ្យអ្នកស្រី ទេព វន្នី មានទោសដដែល
ថ្ងៃច័ន្ទទី២៧ខែកុម្ភៈឆ្នាំ២០១៧វេលាម៉ោងជាង៨ព្រឹកនេះ តុលាការសាលាឧទ្ធរណ៍បានប្រកាសសាលក្រម ក្នុងករណីបណ្តឹងជេរប្រមាថមន្ត្រីរាជការសាធារណៈទៅលើ អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ដែលអ្នកទាំងបីបានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ក្តីអោយពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ៦ខែដោយអយុត្តិធម៌ដដែលដូចការសម្រេចរបស់តុលាការសាលាដំបូង ។ ក្រោយការប្រកាសសាលក្រមចប់ ប្រជាពលរដ្ឋដែលមកគាំទ្រយុត្តិធម៌អ្នកស្រី ទេព វន្នី បានខឹងនិងការសម្រេចរបស់តុលាការឧទ្ធរណ៍ថា មិនមានភាពយុត្តិធម៌ ហើយបាននាំគ្នាដើរទៅកាន់តុលាការកំពូលដើម្បីគាំទ្រ យុត្តិធម៌មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤រូបដែលត្រូវបានតុលាការកំពូលប្រកាសសាលក្រមផងដែរ ។ ប្រជាបានដាក់ការសង្ស័យទៅលើប្រព័ន្ធតុលាការថា តើជាតុលាការឯកជន តុលាការបក្ស តុលាការបុគ្គល ឬតុលាការរដ្ឋ ? បានជាកាត់ក្តីកន្លងមកមិនមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ ដែលគ្មានលុយគ្មានអំណាចដូច្នេះ ហើយចេះតែកាត់ក្តីទៅតាមតែសំដីបង្គាប់បញ្ជារនៃបក្សពួកអ្នកមានអំណាច ។
"Non-Violence Overcome All Obstacles"
Labels:
ទេព វន្នី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment