ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, February 14, 2017
ប្រជាពលរដ្ឋតវ៉ាមុខតុលាការសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ទាមទារយុត្តិធម៌ដោះលែងអ្នកស្រី ទេព វន្នី
ខណៈពេលនេះ សហគមន៍ដីធ្លីក្នុងក្រុងភ្នំពេញកំពុងតវ៉ាទាមទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទប្រកាន់លើស្ត្រីបឹងកក់៣នាក់ នៅមុខតុលាសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ព្រឹកថ្ងៃ១៥កុម្ភៈ២០១៧ ក្នុងពេលដែលតុលាការកំពុងសវនាការលើសំណុំរឿងប្តឹងជំទាស់លើការសម្រេចរបស់តុលាការដំបូងឲ្យស្ត្រី៣នាក់មានទោសជាប់គុក៦ខែ ។ ស្ត្រីសហគមន៍បឹងកក់៣នាក់ គឺអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីកន្លងមកឲ្យជាប់ពន្ធនាគារ៦ខែ ពីបទចោទប្រកាន់ថា បានជេរប្រមាថមន្ត្រីរាជការសាធារណៈនិងបានប្រើអំពើហឹង្សាលើសមត្ថកិច្ច កងសន្តិសុខខណ្ឌឲ្យរងរបួសស្នាមជាដើម នៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១១កន្លងទៅ ក្នុងខណៈពេលដែលប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ នាំគ្នាទៅដាក់ញត្តិជូនខុទ្ទការល័យនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីបឹងកក់ដែលរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លីលំនៅដ្ឋាន ។ នៅថ្ងៃកើតហេតុខាងលើ គឺអ្នកដែលប្រើអំពើហឹង្សា រំលោភសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិសេរីភាពការទាមទារតវ៉ា គឺជាសមត្ថកិច្ចអាជ្ញាធរក្រុងភ្នំពេញ ពិសេសគឺក្រុមកងសន្តិសុខនោះឯង ដែលបានហាមឃាត់ រុញច្រាន ប្រើអំពើហឹង្សាលើប្រជាពលរដ្ឋតវ៉ាទាមទារយុត្តិធម៌ដីធ្លីទាំងនោះបណ្តាលឲ្យរងរបួសហើយ បែជាតុលាការចោទប្រកាន់ចាប់ដាក់គុកថែមទៀត ចំណែកបក្សពួកអ្នកមានអំណាចកោងកាចបែជារួចខ្លួនទៅវិញ ។ បើតុលាការឯករាជ្យ យុត្តិធម៌ ! ត្រូវតែដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទប្រកាន់លើស្ត្រីរងគ្រោះទាំង៣នាក់នោះភ្លាម !
"Non-Violence Overcome All Obstacles"
Labels:
ទេព វន្នី,
បឹងកក់,
សាលាឧទ្ធរណ៍
Subscribe to:
Post Comments (Atom)
No comments:
Post a Comment