ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 23, 2017
តុលាការកាត់ក្តីឲ្យអ្នកស្រី ទេព វន្នី ជាប់គុក២ឆ្នាំកន្លះនិងសងប្រាក់១០លានរៀល ដោយអយុត្តិធម៌
តុលាការសាលាដំបូងក្រុងភ្នំពេញសម្រេចក្តីឲ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំ៦ខែនិងបង់សំណងទៅដើមបណ្តឹងជាបុរស២នាក់ដែលជាកងសន្តិសុខខណ្ឌដូនពេញចំនួន១០លានរៀល ។
ព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ តុលាការសាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនអ្នកស្រី ទេព វន្នី ជាស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់ ពីពន្ធនាគារព្រៃស មកបើកសវនាកា ក្រោមបទចោទថា ដឹកនាំឲ្យមានការតវ៉ាកើតអំពើហឹង្សា ប្រព្រឹត្តិកាលពីថ្ងៃ១៣មីនា២០១៣កន្លងទៅនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុងភ្នំពេញ ក្នុងខណៈពេលដែលប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងកក់ ដែលរងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដីធ្លី នាំគ្នាដើរទៅដាក់ញត្តិជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ប៉ុន្តែមិនត្រឹមតែបានទទួលយុត្តិធម៌ទេ ថែមទាំងទទួលបានអយុត្តិធម៌បន្ថែមពីលើទៀត គឺត្រូវក្រុមសមត្ថកិច្ច កងសន្តិសុខខណ្ឌ ហាមឃាត់ រុញច្រាននិងបង្ក្រាបប្រជាពលរដ្ឋដោយហឹង្សា បណ្តាលឲ្យស្ត្រីនិងកុមារមួយចំនួនរងរបួសរាងកាយនិងបាក់ធ្មេញ ហើយជនដៃដល់ដែលជាអ្នកមានអំណាចដែលប្រើហឹង្សាទាំងនោះបែជារួចខ្លួនពីការចោទចាប់ដោយច្បាប់តុលាការ បែជាមកចោទនិងចាប់អ្នកត្រូវច្បាប់ អ្នករងគ្រោះស្រាប់ គឺអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារព្រៃសដោយអយុត្តិធម៌អស់រយៈពេល១៩១ថ្ងៃមកហើយបើរាប់មកដល់ថ្ងៃ២៣កុម្ភៈ២០១៧នេះ ។ #ដោះលែង #Free #ទេពវន្នី #យុត្តិធម៌២០១៧ #JusticeKH2017
"Non-Violence Overcome All Obstacles"
Labels:
ទេព វន្នី,
សហគមន៍បឹងកក់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment