Friday, February 3, 2017

អ្នកស្រី ទេព វន្នី ត្រូវបានតុលាការសាលាដំបូងបើកសវនាការ លើសំណុំរឿងបង្កហឹង្សា

រសៀលថ្ងៃទី៣មករា២០១៧ តុលាការសាលាដំបូងនាំខ្លួនអ្នកស្រី ទេព វន្នី ពីពន្ធនាគារព្រៃស មកបើកសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងចោទប្រកាន់អ្នកស្រី ទេព វន្នី ស្ត្រីតំណាងសហគមន៍បឹងកក់ថា បានដឹកនាំការតវ៉ាដោយហឹង្សាកាលពីថ្ងៃទី១៣ខែ៣ឆ្នាំ២០១៣នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ គួររំលឹកផងដែរថា នៅថ្ងៃកើតហេតុខាងលើនោះ ប្រជាពលរដ្ឋសហគមន៍រងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានដីធ្លីបឹងកក់ បាននាំគ្នាទៅដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយដីធ្លីជូនពួកគាត់ ប៉ុន្តែនៅថ្ងៃនោះមិនត្រឹមតែមានដំណោះស្រាយរកយុត្តិធម៌ទេ តែបែជាក្រុមសន្តិសុខក្រុងភ្នំពេញ បានធ្វើការបង្ក្រាបវាយដំច្រំធាក់លើអ្នកបឹងកក់បណ្តាលឲ្យរបួសធ្ងន់និងស្រាលផងដែរ តែបែជាតុលាការមិនចោទទៅចាប់អ្នកប្រើហឹង្សាខុសច្បាប់មកផ្តន្ទាទោស តែបែជាមកចាប់អ្នករងគ្រោះគឺអ្នកស្រី ទេព វន្នី ទៅដាក់គុក៣ដងទាំងលើកនេះហើយ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment