ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label សហគមន៍ស្រែអំបិល. Show all posts
Showing posts with label សហគមន៍ស្រែអំបិល. Show all posts
Tuesday, August 22, 2017
សហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលស្វែងរកយុត្តិធម៌ដីធ្លីពីក្រសួងដែនដី
ព្រឹកថ្ងៃ២២សីហា២០១៧ ប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលនិងស្រុកបុទុមសាគរនៃខេត្តកោះកុង បានធ្វើដំណើរដោយថ្មើរជើង ឡើងមកស្វែងរកយុត្តិធម៌ដីធ្លី ជាថ្មីបន្តទៀត ពី ក្រសួងដែនដី មន្ត្រី រដ្ឋាភិបាល ឲ្យជួយរកដំណោះស្រាយបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋដែលក្រីក្ររងគ្រោះព្រោះបាត់បង់ដីធ្លីស្រែចំការជាមួយអ្នកមានលុយមានអំណាចក្រុមហ៊ុនស្កអំពៅ ។
"Non-Violence Overcome All Obstacles"
Monday, February 27, 2017
ការប៉ះទង្គិចនិងរុញច្រានគ្នារវាងប្រជាពលរដ្ឋនិងកងសន្តិសុខខ័ណ្ឌមានជ័យរឿងដីធ្លី
ការប៉ះទង្គិចនិងរុញច្រានគ្នាពីរលើករវាងប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលនិងស្រុកបុទុមសាគរនៃខេត្តកោះកុង ជាមួយនិងកងកំលាំងសន្តិសុខសង្កាត់ស្ទឹងមានជ័យនិងខ័ណ្ឌមានជ័យនៅមុខវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ មួយលើកកាលពីម៉ោងជាង៧ព្រឹកថ្ងៃ២៨កុម្ភៈ២០១៧ និងម៉ោងជាង៨ព្រឹកនៅមុខវត្តនន្ទមុនីក្បែរផ្សាស្ទឹងមានជ័យថ្មីមួយលើក ។ ភាគីទាំងពីរមានអំណះអំណាងផ្សេងៗគ្នា ដោយខាងសមត្ថកិច្ចយកហេតុផលថាការហាមឃាត់មិនឲ្យប្រជាពលរដ្ឋដើរដោយថ្មើរជើងដូច្នេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសង្គមកុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ចំណែកប្រជាពលរដ្ឋលើកឡើងថា គាត់មានលុយពីណាជិះឡានជិះម៉ូតូ មានតែនាំគ្នាដើរទៅក្រសួងដែនដីដើម្បីស្វែងរកយុត្តិធម៌ដីធ្លីស្រែចំការ មកវិញ ដែលដីរបស់ពួកគាត់ត្រូវក្រុមហ៊ុនស្កអំពៅអ្នកមានលុយមានអំណាចរំលោភបំពានយកធ្វើឲ្យពួកគាត់កាន់តែក្រទៅៗ ។ ខាងមន្ត្រីក្រសួងដែនដីលោក ទេព ផន បានចេញមុខមកជួបចចារជាមួយនិងប្រជាពលរដ្ឋដល់ទីកន្លែងសមត្ថកិច្ចហាមឃាត់ ដោយបានសន្យាថា និងឲ្យតំណាង២ទៅ៣រូបទៅជួបពិភក្សាជាមួយក្រសួងវេលាម៉ោង៣ល្ងាចថ្ងៃដដែលដើម្បីស្វែងរកដំណោះស្រាយបន្ត ហើយបានអង្វករប្រជាពលរដ្ឋឲ្យវិលត្រឡប់ចូលទៅស្នាក់នៅក្នុងវត្តសាមគ្គីរង្សីវិញ ។
"Non-Violence Overcome All Obstacles"
Thursday, February 9, 2017
សន្និសីទកាសែតសហគមន៍ដីធ្លីមកពីខេត្តកោះកុង រឿងដំណោះស្រាយនិងទាមទារសំណងយុត្តិធម៌ដីធ្លី
ខណៈពេលនេះ ប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីមកពីស្រុកស្រែអំបិល និង ស្រុកបុទុមសាគរ នៃខេត្តកោះកុង កំពុងធ្វើសន្និសីទកាសែត រឿងយុត្តិធម៌ដំណោះស្រាយដីធ្លី នៅក្នុងវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ ក្រុងភ្នំពេញ ព្រឹកថ្ងៃទី៩កុម្ភៈ២០១៧ ។
ប្រជាពលរដ្ឋ បានប្រកាន់ជំហរទាមទារសំណងជាទឹកប្រាក់4500$និងដីស្រែចំការ2ហិចតាដដែល បន្ទាប់ពីខាងភាគីក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនស្កអំពៅ បានចចារជាមួយនិងប្រជាពលរដ្ឋជាងមួយរយគ្រួសារដែលរងផលប៉ះពាល់បាត់បង់ដីស្រែចំការហើយមកដេកតវ៉ានៅក្រុងភ្នំពេញជាងមួយខែកន្លងទៅ ឲ្យថយក្រោយ១ជំហ៊ានបញ្ចុះតម្លៃថ្លៃសំណងត្រឹម3500$និងទទួលយកដីស្រែចំការ2ហិចតាដើម្បីឈានទៅរកការចចារស្វែងរកដោះស្រាយដីធ្លីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃយូរខែឆ្នាំថ្ងៃកន្លងទៅ តែខាងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រងទុក្ខលំបាកវេទនាខ្លាំងណាស់ ដោយសារតែរឿងដីធ្លី អ្នកខ្លះបាត់បង់ផ្ទះ បាត់ដីស្រែចំការច្រើនជាង2ហិចតា 5ហិចតា 10ហិចតា ជាដើម ហើយកាន់តែរងគ្រោះថែមទៀតនោះ គឺក្រុមគ្រួសារខ្លះបែកបាក់ព្រាត់ប្រាស់លែងលះគ្នា ជំពាក់បំណុលធនាគារ កូនៗពុំបានសិក្សារៀនសូត្រ ខ្វខាតជីវភាពគ្រួសារ បាត់បង់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច ឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្ត មានអ្នកស្លាប់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃ8កុម្ភៈ2017កន្លងទៅ មានក្មេងស្រីជំទង់ អាយុ14ឆ្នាំម្នាក់ត្រូវគេរំលោភសម្លាប់ ដោយសារតែឪពុកម្តាយក្រីក្ររងគ្រោះរត់ទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃ ហើយផ្ញើរកូនឲ្យនៅជាមួយជីតា ដែលជាជនពិការជើង ហើយជីតារវល់តែមកដេកតវ៉ារឿងដីធ្លីនៅទីក្រុងភ្នំពេញ ទុកចៅឲ្យនៅផ្ទះម្នាក់ឯង ត្រូវគេរំលោភសម្លាប់ ហើយត្រូវរងគ្រោះផ្ទួនៗបែបនេះ ។
"Non-Violence Overcome All Obstacles"
Sunday, January 8, 2017
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់អំណោយទានខ្មែរUSAជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកោះកុង
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយទានខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ចែកជូនប្រជាពលរដ្ឋក្រ៌ក្ររងគ្រោះក្នុងជម្លោះបាត់បង់ដីធ្លីស្រែចំការមកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរនៃខេត្តកោះកុងដែលកំពុងដេកនិងស្នាក់នៅអាស្រ័យក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ខែមករាឆ្នាំ២០១៧ ។ ម្ចាស់អំណោយទានមាន ឧបាសិកា ផាន់ វ៉ន អាយុ៨២ឆ្នាំរស់នៅទីក្រុង San Ramon.California.USA 270$ ប្រគេនបច្ច័យបួន50$ ។ ឧបាសក សំ គីមអាន និង ឧបាសិកា សំ ឆាយ 300$លោកស្រី ហ៊ូ និងអ្នកស្រី ធារី 50$ លោក ថូនី អ្នកស្រី សៀង នីដា 50$ រស់នៅទីក្រុង Hendersonville.North Carolina.USA ប្រគេនបច្ច័យបួន50$និងដកបែងចែកជូនសកម្មជនដីធ្លីនៅខេត្តពោធិសាត់លោក គុជ វេង កាលពីថ្ងៃ៥មករា២០១៧កន្លងទៅ100$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានមានសេចក្តីសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! សូមអរគុណ ! ។។។
"Non-Violence Overcome All Obstacles"
Monday, December 26, 2016
អំណោយទានសមាគមសំលេងខ្មែរដើម្បីប្រជាធិបតេយ្យKVDចែកជូនសហគមន៍ដីធ្លីកោះកុងនិងព្រះវិហារ
តំណាងពលរដ្ឋខ្មែរអាមេរីកាំង នៃសមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ KVD នៅទីក្រុង Tacoma.Washington State.USA បាននាំយកអំណោយទានខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! មានអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ត្រីងៀត សាប៊ូ និងថវិការមួយចំនួនទៀតមកចែកជូនប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីពីខេត្តកោះកុង និងខេត្តព្រះវិហារដែលកំពុងនាំគ្នាមកដេកស្នាក់អាស្រ័យនៅក្នុងវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ ក្រុងភ្នំពេញ ដើម្បីតស៊ូទាមទាររកយុត្តិធម៌សិទ្ធិលំនៅដ្ឋានដីធ្លីស្រែចំការពីក្រសួងស្ថាប័ននានានៅក្រុងភ្នំពេញ ។ ព្រឹកថ្ងៃ២៦ធ្នូ២០១៦
"Non-Violence Overcome All Obstacles"
Sunday, December 25, 2016
សន្និសីទសារពត៌មានសហគមន៍ដីធ្លីមកពីខេត្តកោះកុង ដើម្បីទារយុត្តិធម៌ដីធ្លីស្រែចំការ
ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រជាពលរដ្ឋសហគមន៍រងគ្រោះព្រោះការបាត់បង់ដីធ្លី មកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរ នៃខេត្តកោះកុង បានធ្វើសន្និសីទកាសែត ទាមទារឲ្យក្រសួងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធនិងដំណោះស្រាយដីធ្លី មានក្រសួងដែនដីជាដើម បង្ហាញនូវផែនការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ដោយយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជម្លោះបាត់បង់ដីធ្លីពិតប្រាកដឲ្យបានឆាប់ៗ ។ ប្រជាពលរដ្ឋបានប្តេជ្ញាដោយការឯកភាពគ្នាថា នៅពេលណាមានដំណោះស្រាយ មានយុត្តិធម៌ ពីក្រសួងស្ថាប័នរដ្ឋាភិបាលពេលណា ពួកគាត់និងបញ្ឈប់ការតវ៉ាទាមទារហើយគ្នាវិលត្រឡប់ទៅភូមិស្រុកកំណើតវិញភ្លាម តែបើនៅតែមិនទាន់បានយុត្តិធម៌នៅឡើយទេ ពួកគាត់និងមិនវិលត្រឡប់ទៅស្រុកវិញទេនិងបន្តការតស៊ូមតិដោយសន្តិភាពនិងអហឹង្សាស្របតាមច្បាប់ជាតិច្បាប់អន្តរជាតិនិងច្បាប់សាសនាពីរដ្ឋាភិបាលនិងក្រសួងស្ថាប័នថ្នាក់ជាតិនៅរាជធានីភ្នំពេញនេះបន្តទៀតជារៀងរហូតដល់បានជោគជ័យ បានយុត្តិធម៌ បានដីធ្លីស្រែចំការមកវិញ ។
"Non-Violence Overcome All Obstacles"
Friday, December 23, 2016
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងតវ៉ាមុខក្រសួងកសិកម្ម ដើម្បីទាមទារស្វែងរកយុត្តិធម៌ដីធ្លីស្រែចំការ
ខណៈពេលនេះប្រជាពលរដ្ឋបាត់បង់ដីធ្លីមកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរ នៃខេត្តកោះកុង កំពុងនាំគ្នាមកដាក់ញត្តិចូលក្រសួងកសិកម្ម ក្បែរព្រឹទ្ធិសភាជាតិ ស្ថិតនៅខ័ណ្ឌចំការមន ក្រុងភ្នំពេញ នារសៀលថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជំរុញឲ្យក្រសួងស្ថាប័នរដ្ឋាភិបាល ពន្លឿនការដោះស្រាយរកយុត្តិធម៌ប្រគល់ដីធ្លីស្រែចំការជូនពួកគាត់វិញ ។ ក្រោយពេលដែលដីធ្លីស្រែចំការរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំស្កអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហ៊ុយ រំលោភយកជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់សិទ្ធិលំនៅដ្ឋានដីធ្លី ស្បៀងអាហារ កូនៗខ្វះការសិក្សា ការរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះកាន់តែក្រទៅៗឲ្យមានជីវភាពល្អប្រសើរឡើងវិញគឺត្រូវដោះស្រាយប្រគល់ដីស្រែចំការជូនពួកគាត់វិញ ។
"Non-Violence Overcome All Obstacles"
Wednesday, December 21, 2016
ប្រជាពលរដ្ឋរងគ្រោះព្រោះការបាត់បង់ដីធ្លីមកពីខេត្តកោះកុងនាំគ្នាដើរដោយថ្មើរជើង
ខណៈពេលនេះ ប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីមកពីខេត្តកោះកុងកំពុងនាំគ្នាដើរដោយថ្មើរជើងដោយសារគ្មានលុយជិះឡានជិះម៉ូតូចេញពីមុខក្រសួងដែនដីឆ្ពោះទៅវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ ចំងាយប្រហែល៥គីឡូម៉ែត្រ ក្រោយចប់ការដាក់ញត្តិដើម្បីទាមទារយុត្តិធម៌ដីធ្លី ។21/12/2016
"Non-Violence Overcome All Obstacles"
Tuesday, December 20, 2016
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងបានចូលទៅដេកក្នុងវត្តវិញហើយក្រោយពីអាជ្ញាធរជួយសម្របសម្រួល
អភិបាលខ័ណ្ឌមានជ័យនិងអភិបាលរងខ័ណ្ឌចំការមន មកជួបប្រជាពលរដ្ឋមានរឿងដីធ្លីមកពីខេត្តកោះកុងដែលដេកនៅលើផ្លូវមុខវត្តសាមគ្គីរង្សី១យប់កាលពីយប់មិញនិងបានជួយសម្របសម្រួលអញ្ជើញឲ្យប្រជាពលរដ្ឋបានចូលទៅេដកនិងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តសាមគ្គីរង្សី វិញហើយដើម្បីបន្តតស៊ូមតិទាមទារស្វែងរកយុត្តិធម៌ដីធ្លីពីក្រសួងស្ថាប័នរដ្ឋាភិបាលឲ្យទទួលបានយុត្តិធម៌ដីស្រែចំការមកវិញឆាប់ៗ ។ 21/12/2016
"Non-Violence Overcome All Obstacles"
ពលរដ្ឋមានរឿងដីធ្លីមកពីខេត្តកោះកុងតវ៉ាមុខវត្តសាមគ្គីរង្សី
ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៦ នេះប្រជាពលរដ្ឋរងគ្រោះព្រោះការបាត់បង់ដីធ្លីមកពីស្រុកបុទុមសាគរនិងស្រុកស្រែអំបិលនៃខេត្តកោះកុង កំពុងតវ៉ាទាមទារនាំគ្នាលើកឡាន១គ្រឿងនៃសណ្តាប់ធ្នាប់ខណ្ឌចំការមនដែលបានដឹកពួកគាត់យកមកដាក់ចោលនៅមុខវត្តសាមគ្គីរង្សីកាលពីយប់មិញនោះបិទផ្លូវនូវមុខវត្តដើម្បីឲ្យអាជ្ញាធរដែនដីចេញមកជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋបានដេកនិងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តផង ព្រោះយប់មិញពួកគាត់ដេកលើផ្លូវហាលមូសហាលភ្លៀងអត់ទឹកអយ់បាយ អត់មានឃើញមន្ត្រីអាជ្ញាធរដែនដីណាចេញមុខមកជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ទេ ។
"Non-Violence Overcome All Obstacles"
សហគមន៍ដីធ្លីមកពីខេត្តកោះកុងដេកកណ្តាលផ្លូវមុខវត្តសាមគ្គីរង្សី
ម៉ោងជិត១០យប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ ប្រជាពលរដ្ឋមានរឿងរ៉ាវបាត់បង់ដីធ្លីស្រែចំការមកពីស្រុកបុទុមសាគរនិងស្រុកស្រែអំបិលនៃខេត្តកោះកុង កំពុងនាំគ្នាដេកនៅកណ្តាលផ្លូវចំពីមុខខ្លោងទ្វារចូលវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ ដោយសារអាជ្ញាធរដែនដីមិនចេញមុខមកសម្របសម្រួលជូនពួកគាត់ឲ្យបានចូលទៅដេកនិងស្នាក់នៅក្នុងវត្ត ។ ព្រះសង្ឃបានអនុញ្ញាតិជូនញាតិញោមបានចូលទៅដេកនិងស្នាក់នៅក្នុងវត្តហើយនៅឡើយតែអាជ្ញាធរដែនដី មិនទាន់បានអនុញ្ញាតិនៅឡើយព្រោះកន្លងមកអាជ្ញាធរតែងតែចោទប្រកាន់ព្រះសង្ឃក្នុងវត្តថាផ្តល់ការអនុញ្ញាតិឲ្យប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាមកដេកទាមទារតវ៉ាស្វែងរកយុត្តិធម៌ពីក្រសួងស្ថាប័នរដ្ឋាភិបាលដោយដេកស្នាក់នៅក្នុងវត្តដោយគ្មានការអនុញ្ញាតិនិងឯកភាពពីអាជ្ញាធរដែនដី ។
"Non-Violence Overcome All Obstacles"
សហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលនិងស្រុកបុទុមសាគរនៃខេត្តកោះកុងដាក់ចូលក្រសួងបរិស្ថាន
មុខក្រសួងបរិស្ថាន ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋសហគមន៍រងគ្រោះព្រោះការបាត់បង់ដីធ្លីមកពីស្រុកបុទុមសាគរនិងស្រុកស្រែអំបិលនៃខេត្តកោះកុងកំពុងដាក់ញត្តិចូលក្រសួងដើម្បីទាមទាររកយុត្តិធម៌ដំណោះដោះស្រាយដីធ្លីស្រែចំការជូនពួកគាត់ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)