ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 9, 2017
សន្និសីទកាសែតសហគមន៍ដីធ្លីមកពីខេត្តកោះកុង រឿងដំណោះស្រាយនិងទាមទារសំណងយុត្តិធម៌ដីធ្លី
ខណៈពេលនេះ ប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីមកពីស្រុកស្រែអំបិល និង ស្រុកបុទុមសាគរ នៃខេត្តកោះកុង កំពុងធ្វើសន្និសីទកាសែត រឿងយុត្តិធម៌ដំណោះស្រាយដីធ្លី នៅក្នុងវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ ក្រុងភ្នំពេញ ព្រឹកថ្ងៃទី៩កុម្ភៈ២០១៧ ។
ប្រជាពលរដ្ឋ បានប្រកាន់ជំហរទាមទារសំណងជាទឹកប្រាក់4500$និងដីស្រែចំការ2ហិចតាដដែល បន្ទាប់ពីខាងភាគីក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនស្កអំពៅ បានចចារជាមួយនិងប្រជាពលរដ្ឋជាងមួយរយគ្រួសារដែលរងផលប៉ះពាល់បាត់បង់ដីស្រែចំការហើយមកដេកតវ៉ានៅក្រុងភ្នំពេញជាងមួយខែកន្លងទៅ ឲ្យថយក្រោយ១ជំហ៊ានបញ្ចុះតម្លៃថ្លៃសំណងត្រឹម3500$និងទទួលយកដីស្រែចំការ2ហិចតាដើម្បីឈានទៅរកការចចារស្វែងរកដោះស្រាយដីធ្លីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃយូរខែឆ្នាំថ្ងៃកន្លងទៅ តែខាងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រងទុក្ខលំបាកវេទនាខ្លាំងណាស់ ដោយសារតែរឿងដីធ្លី អ្នកខ្លះបាត់បង់ផ្ទះ បាត់ដីស្រែចំការច្រើនជាង2ហិចតា 5ហិចតា 10ហិចតា ជាដើម ហើយកាន់តែរងគ្រោះថែមទៀតនោះ គឺក្រុមគ្រួសារខ្លះបែកបាក់ព្រាត់ប្រាស់លែងលះគ្នា ជំពាក់បំណុលធនាគារ កូនៗពុំបានសិក្សារៀនសូត្រ ខ្វខាតជីវភាពគ្រួសារ បាត់បង់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច ឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្ត មានអ្នកស្លាប់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃ8កុម្ភៈ2017កន្លងទៅ មានក្មេងស្រីជំទង់ អាយុ14ឆ្នាំម្នាក់ត្រូវគេរំលោភសម្លាប់ ដោយសារតែឪពុកម្តាយក្រីក្ររងគ្រោះរត់ទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃ ហើយផ្ញើរកូនឲ្យនៅជាមួយជីតា ដែលជាជនពិការជើង ហើយជីតារវល់តែមកដេកតវ៉ារឿងដីធ្លីនៅទីក្រុងភ្នំពេញ ទុកចៅឲ្យនៅផ្ទះម្នាក់ឯង ត្រូវគេរំលោភសម្លាប់ ហើយត្រូវរងគ្រោះផ្ទួនៗបែបនេះ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment