Sunday, December 25, 2016

សន្និសីទសារពត៌មានសហគមន៍ដីធ្លីមកពីខេត្តកោះកុង ដើម្បីទារយុត្តិធម៌ដីធ្លីស្រែចំការ

ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រជាពលរដ្ឋសហគមន៍រងគ្រោះព្រោះការបាត់បង់ដីធ្លី មកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរ នៃខេត្តកោះកុង បានធ្វើសន្និសីទកាសែត ទាមទារឲ្យក្រសួងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធនិងដំណោះស្រាយដីធ្លី មានក្រសួងដែនដីជាដើម បង្ហាញនូវផែនការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ដោយយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជម្លោះបាត់បង់ដីធ្លីពិតប្រាកដឲ្យបានឆាប់ៗ ។ ប្រជាពលរដ្ឋបានប្តេជ្ញាដោយការឯកភាពគ្នាថា នៅពេលណាមានដំណោះស្រាយ មានយុត្តិធម៌ ពីក្រសួងស្ថាប័នរដ្ឋាភិបាលពេលណា ពួកគាត់និងបញ្ឈប់ការតវ៉ាទាមទារហើយគ្នាវិលត្រឡប់ទៅភូមិស្រុកកំណើតវិញភ្លាម តែបើនៅតែមិនទាន់បានយុត្តិធម៌នៅឡើយទេ ពួកគាត់និងមិនវិលត្រឡប់ទៅស្រុកវិញទេនិងបន្តការតស៊ូមតិដោយសន្តិភាពនិងអហឹង្សាស្របតាមច្បាប់ជាតិច្បាប់អន្តរជាតិនិងច្បាប់សាសនាពីរដ្ឋាភិបាលនិងក្រសួងស្ថាប័នថ្នាក់ជាតិនៅរាជធានីភ្នំពេញនេះបន្តទៀតជារៀងរហូតដល់បានជោគជ័យ បានយុត្តិធម៌ បានដីធ្លីស្រែចំការមកវិញ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment