ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, February 27, 2017
ការប៉ះទង្គិចនិងរុញច្រានគ្នារវាងប្រជាពលរដ្ឋនិងកងសន្តិសុខខ័ណ្ឌមានជ័យរឿងដីធ្លី
ការប៉ះទង្គិចនិងរុញច្រានគ្នាពីរលើករវាងប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលនិងស្រុកបុទុមសាគរនៃខេត្តកោះកុង ជាមួយនិងកងកំលាំងសន្តិសុខសង្កាត់ស្ទឹងមានជ័យនិងខ័ណ្ឌមានជ័យនៅមុខវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ មួយលើកកាលពីម៉ោងជាង៧ព្រឹកថ្ងៃ២៨កុម្ភៈ២០១៧ និងម៉ោងជាង៨ព្រឹកនៅមុខវត្តនន្ទមុនីក្បែរផ្សាស្ទឹងមានជ័យថ្មីមួយលើក ។ ភាគីទាំងពីរមានអំណះអំណាងផ្សេងៗគ្នា ដោយខាងសមត្ថកិច្ចយកហេតុផលថាការហាមឃាត់មិនឲ្យប្រជាពលរដ្ឋដើរដោយថ្មើរជើងដូច្នេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសង្គមកុំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ចំណែកប្រជាពលរដ្ឋលើកឡើងថា គាត់មានលុយពីណាជិះឡានជិះម៉ូតូ មានតែនាំគ្នាដើរទៅក្រសួងដែនដីដើម្បីស្វែងរកយុត្តិធម៌ដីធ្លីស្រែចំការ មកវិញ ដែលដីរបស់ពួកគាត់ត្រូវក្រុមហ៊ុនស្កអំពៅអ្នកមានលុយមានអំណាចរំលោភបំពានយកធ្វើឲ្យពួកគាត់កាន់តែក្រទៅៗ ។ ខាងមន្ត្រីក្រសួងដែនដីលោក ទេព ផន បានចេញមុខមកជួបចចារជាមួយនិងប្រជាពលរដ្ឋដល់ទីកន្លែងសមត្ថកិច្ចហាមឃាត់ ដោយបានសន្យាថា និងឲ្យតំណាង២ទៅ៣រូបទៅជួបពិភក្សាជាមួយក្រសួងវេលាម៉ោង៣ល្ងាចថ្ងៃដដែលដើម្បីស្វែងរកដំណោះស្រាយបន្ត ហើយបានអង្វករប្រជាពលរដ្ឋឲ្យវិលត្រឡប់ចូលទៅស្នាក់នៅក្នុងវត្តសាមគ្គីរង្សីវិញ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment