ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label សហគមន៍ក្បាលខ្លា. Show all posts
Showing posts with label សហគមន៍ក្បាលខ្លា. Show all posts
Saturday, July 22, 2017
ការចូលរួមដាំដើមឈើនិងថែរក្សាការពារព្រៃឈើជាអំពើបានបុណ្យកុសលដល់មនុស្សសត្វបានសុខទាំងអស់គ្នា
ការចូលរួមដាំដើមឈើនិងចូលរួមថែរក្សាការពារព្រៃឈើគឺជាអំពើបានបុណ្យកុសលនិងសេចក្តីសុខចំរើនទាំងយប់ទាំងថ្ងៃដល់មនុស្សសត្វនិងអារុក្ខទេវតា ! ។ រូបភាពថ្ងៃដាំកូនឈើនៅសហគមន៍ព្រៃឈើភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃ១៦កក្កដា២០១៧និងរូបភាពដាំកូនឈើនៅសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្ងៃ៥កក្កដា២០១៧ ។ ការផ្សាយឡើងវិញ វិទ្យុអាស៊ីសេរីថ្ងៃ២១កក្កដា២០១៧ ។
"Non-Violence Overcome All Obstacles"
Wednesday, July 12, 2017
ស្វែងរុករកដ្រូនកាមេរ៉ាដែលធ្លាក់ក្នុងព្រៃសហគមន៍ក្បាលខ្លាឃុំស្រុកសណ្តាន់ខេត្តកំពង់ធំ
យុទ្ធនាការរុករកកាមេរ៉ាដ្រូន DJI Phantom4 ដែលបានធ្លាក់ដោយកំហុសបច្ចេកទេសបង្ហោះដោយព្រះតេជគុណ លួន សុវ៉ាត ក្នុងការថតយកទិដ្ឋភាពលើព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៥កក្កដា២០១៧ ទៅប៉ះលើដើមឈើខ្ពស់ៗដែលដុះលើភ្នំដោយសារមើលមិនឃើញតាមភ្នែក ។ ពេលកាមេរ៉ាដ្រូនជួបឧបសគ្គនៅជុំវិញទិសដូច្នេះ អ្នកបង្ហោះក៏បញ្ជារឲ្យត្រឡប់ក្រោយមកផ្ទះ Return Home វាមិនព្រមត្រឡប់មកវិញ តែបែជាទៅចុះចតធ្លាក់ជាប់លើចុងឈើទៅវិញ ជាសំណាងល្អ១ក្នុង១០០០បាត់គឺរកឃើញមកវិញដោយសុវត្ថិភាព ។
សូមអំពាវនាវជាថ្មីដល់ញាតិញោមប្រុសស្រីបន្តជួយឧបត្ថម្ភគាំទ្រ គម្រោងកិច្ចការងារសង្គម ទិញកាមេរ៉ាដ្រូន១គ្រឿងប្រគេនព្រះតេជគុណ ព្រឹម ហួន ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស និងជាអ្នកសារពត៌មានប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សានៅកម្ពុជា ! ។
ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH,Tel.012 83 83 22 ។
"Non-Violence Overcome All Obstacles"
Saturday, July 8, 2017
ពិធីបុណ្យដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
ក្រុមមិត្តសន្តិភាព មានព្រះសង្ឃ អង្គការ អ្នកសារពត៌មានជាតិអន្តរជាតិ សហគមន៍ដីធ្លីព្រៃឈើ សិស្សនិស្សិត ប្រមាណជិត២០០នាក់ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៅចូលរួមពិធីដាំដើមឈើប្រមាណជាង១៤០០ដើម ដែលមាន ដើមបេង ក្រញូង ធ្នង់ ឈើទាល ជាដើម នៅព្រៃសហគមន៍ក្បាលខ្លាដែលមានផ្ទៃដី១៨០០ហិចតា ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់និងស្នាក់នៅក្នុងព្រៃនាបរិវេណទីស្នាក់ការសហគមន៍ ចាប់ពីថ្ងៃ៤រហូតដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ ដើម្បីចូលរួមលើកកំពស់ផ្តល់សេចក្តីស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ បរិដ្ឋានស្រស់បំព្រង សម្បត្តិធនធានធម្មជាតិនិងចូលរួមអបអរសាទរពិធីបុណ្យ #រុក្ខទិវា ដាំដើមឈើ៩កក្កដា២០១៧ ។
"Non-Violence Overcome All Obstacles"
Friday, July 7, 2017
ចូលរួមដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លាដើម្បីថែរក្សាការពារនិរន្តរភាពនៃសម្បត្តិធនធានធម្មជាតិ
ក្រុមមិត្តសន្តិភាព មានព្រះសង្ឃ អង្គការ អ្នកសារពត៌មានជាតិអន្តរជាតិ សហគមន៍ដីធ្លីព្រៃឈើ សិស្សនិស្សិត ប្រមាណជិត២០០នាក់ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៅចូលរួមពិធីដាំដើមឈើប្រមាណជាង១៤០០ដើម ដែលមាន ដើមបេង ក្រញូង ធ្នង់ ឈើទាល ជាដើម នៅព្រៃសហគមន៍ក្បាលខ្លាដែលមានផ្ទៃដី១៨០០ហិចតា ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់និងស្នាក់នៅក្នុងព្រៃនាបរិវេណទីស្នាក់ការសហគមន៍ ចាប់ពីថ្ងៃ៤រហូតដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ ដើម្បីចូលរួមលើកកំពស់ផ្តល់សេចក្តីស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ បរិដ្ឋានស្រស់បំព្រង សម្បត្តិធនធានធម្មជាតិនិងចូលរួមអបអរសាទរពិធីបុណ្យ #រុក្ខទិវា ដាំដើមឈើ២០១៧ ។
"Non-Violence Overcome All Obstacles"
រួមគ្នាដាំដើមឈើនិងថែរក្សាការពារដើមឈើគឺបានបុណ្យទាំងយប់ទាំងថ្ងៃ
សូមថ្លែងអំណរគុណ ជនរួមជាតិខ្មែរ ក្រុមស្ត្រីខ្មែរអូស្ត្រាលីទីក្រុងស៊ីដនី ដែលបានប្រគេនបច្ច័យបួន100$ និងឧបាសក សែម សឿង California .USA.50$សម្រាប់ទស្សនកិច្ចសិក្សាព្រៃព្រឹក្សានិងដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៤ដល់៧កក្កដា២០១៧ ដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវាថ្ងៃ៩កក្កដា២០១៧ផងដែរ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)