ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, July 7, 2017
ចូលរួមដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លាដើម្បីថែរក្សាការពារនិរន្តរភាពនៃសម្បត្តិធនធានធម្មជាតិ
ក្រុមមិត្តសន្តិភាព មានព្រះសង្ឃ អង្គការ អ្នកសារពត៌មានជាតិអន្តរជាតិ សហគមន៍ដីធ្លីព្រៃឈើ សិស្សនិស្សិត ប្រមាណជិត២០០នាក់ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៅចូលរួមពិធីដាំដើមឈើប្រមាណជាង១៤០០ដើម ដែលមាន ដើមបេង ក្រញូង ធ្នង់ ឈើទាល ជាដើម នៅព្រៃសហគមន៍ក្បាលខ្លាដែលមានផ្ទៃដី១៨០០ហិចតា ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់និងស្នាក់នៅក្នុងព្រៃនាបរិវេណទីស្នាក់ការសហគមន៍ ចាប់ពីថ្ងៃ៤រហូតដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ ដើម្បីចូលរួមលើកកំពស់ផ្តល់សេចក្តីស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ បរិដ្ឋានស្រស់បំព្រង សម្បត្តិធនធានធម្មជាតិនិងចូលរួមអបអរសាទរពិធីបុណ្យ #រុក្ខទិវា ដាំដើមឈើ២០១៧ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment