Saturday, July 8, 2017

ពិធីបុណ្យដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ក្រុមមិត្តសន្តិភាព មានព្រះសង្ឃ អង្គការ អ្នកសារពត៌មានជាតិអន្តរជាតិ សហគមន៍ដីធ្លីព្រៃឈើ សិស្សនិស្សិត ប្រមាណជិត២០០នាក់ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនទៅចូលរួមពិធីដាំដើមឈើប្រមាណជាង១៤០០ដើម ដែលមាន ដើមបេង ក្រញូង ធ្នង់ ឈើទាល ជាដើម នៅព្រៃសហគមន៍ក្បាលខ្លាដែលមានផ្ទៃដី១៨០០ហិចតា ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់និងស្នាក់នៅក្នុងព្រៃនាបរិវេណទីស្នាក់ការសហគមន៍ ចាប់ពីថ្ងៃ៤រហូតដល់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ ដើម្បីចូលរួមលើកកំពស់ផ្តល់សេចក្តីស្រលាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ បរិដ្ឋានស្រស់បំព្រង សម្បត្តិធនធានធម្មជាតិនិងចូលរួមអបអរសាទរពិធីបុណ្យ #រុក្ខទិវា ដាំដើមឈើ៩កក្កដា២០១៧ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment