Showing posts with label ព្រៃឈើ. Show all posts
Showing posts with label ព្រៃឈើ. Show all posts

Saturday, September 29, 2018

ជិះគោយន្តចូលព្រៃឡង់ដើម្បីចូលរួមដាំដើមឈើ#សន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ.P5

ចូលរួមដាំដើមឈើនៅព្រៃឡង់ក្រោមប្រធានបទ #សន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ ! P5 អង្គការស្ពានសន្តិភាព បានរៀបចំកម្មវិធីដាំដើមឈើប្រមាណជា២០០០ដើម នៅក្នុងតំបន់ ព្រៃការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅតំបន់ អូរងាវ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់ស្នាក់នៅក្នុងព្រៃ ចាប់ពីថ្ងៃ២៣ដល់២៥កញ្ញា២០១៨ ។ ក្នុងពិធីដាំដើមឈើដែលសម្របសម្រួលដោយអង្គការស្ពានសន្តិភាពនេះ មានការចូលរួមពីព្រះសង្ឃ ប្រជាសហគមន៍ដីធ្លីព្រៃឈើ និង អាជ្ញាធរមូលដ្ឋានឃុំមានរិទ្ធិ ស្រុកសណ្តាន់ និង មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំផងដែរ ក្រោមប្រធានបទ សន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ ។ ទីតាំងដាំដើមឈើនោះគឺជាដីដែលរដ្ឋអំណាចបានដកហូតពីប្រជាពលរដ្ឋដែលបានចូលទៅកាន់កាប់ដាំដំឡូងក្រោយពីដីព្រៃទាំងនោះ ត្រូវបានកាប់បំផ្លាញព្រៃឈើអស់ទៅហើយ ទើបប្រជាពលរដ្ឋនាំគ្នាចូលទៅដាំដំណាំផ្សេងៗ តែក្រោយមកខាងអាជ្ញាធរ រដ្ឋអំណាចបានដកហូតមកទុកជាដីព្រៃវិញ ។

Tuesday, July 17, 2018

ទស្សនាទេសភាពទឹកដីព្រៃឈើនិងផ្កាចាហួយជាដើមនៅសហគមន៍ភ្នំអំពិល

ទស្សនាទេសភាពទឹកដីព្រៃឈើផ្កាចាហួយនិងថ្មភ្នំសហគមន៍នៅសហគមន៍ភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ! យើងរួមគ្នាថែរក្សាការពារសម្បត្តិធនធានធម្មជាតិនានានៅកម្ពុជា ឲ្យបានគង់វង្សតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

Friday, March 2, 2018

ផ្តល់ជំនួួយមនុស្សធម៌ខ្មែរជួយខ្មែរដល់សកម្មជនបរិដ្ឋាន២នាក់ដែលទើបនិងចេញពីពន្ធនាគារកោះកុង

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ចែកជូនយុវជនដែលជាសកម្មជនបរិដ្ឋាន២រូបដែលទើបតែមានសិទ្ធិសេរីភាពចេញពីពន្ធនាគារខេត្តកោះកុង ។ ២មិនា២០១៨ បញ្ជីរនាមសប្បុរសជននៅភូមិអូកផក ទីក្រុងស្តកតុន រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរីកមាន : 1/លោកយាយ-ស-សាម៉ុន-25$ 2/លោកយាយ-កែវ-ទេព-20$ 3/លោកយាយ-ណុំ-10$ 4/អ្នកស្រី-បូរី-10$ 5/លោកតា-ម៉ៅ-រ៉ាន់-10$ 6/លោកតា-ឈុត-យឿន-និងលោកយាយ-វ៉ាន់-ច័ន្ទ-10$ 7/លោកយាយ-ខា-លឿប-20$ ប្រគេនទៅវត្តបាលីដំរីក្រាបហៅវត្តជប់ទួលពពែ 8/ក្មួយស្រី-រ័ត្ឋនា+ម្ដាយ-ឪពុក+ប្អូនស្រី-20$ 9/លោកយាយ-សុខ-យឿន-80$ 10/អ៊ុយ-ដារ៉ាវុធ-25$ 11/លោកបង-រ័ត្ឋ-470$ សរុប :700$ បែងចែកទី 1/ប្រគេនព្រះអង្គ លួន សុវ៉ាត 70$ 2/សំរាប់សកម្មជនមាតាធម្មជាតិ2នាក់ដែលទើបរួចពីគុកនៅកោះកុងគឺ ហ៊ុន វណ្ណ: និង ឌឹម គុនឌី ម្នាក់ៗ200$ សរុប400$ 3/ប្រគេនទៅវត្តបាលីដំរីក្រាបហៅវត្តជប់ទួលពពែ20$ 4/សំរាប់ទិញស្បៀងអាហារចែកជូនអ្នកក្រីក្រ 210$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

Friday, August 18, 2017

កិច្ចប្រជុំសហគមន៍សង្ឃដើម្បីបរិស្ថានលើកទី១ដើម្បីរួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃនិងធនធានធម្មជាតិ

ជំនួបប្រជុំព្រះសង្ឃសកម្មកិច្ចការងារសង្គមទាក់ទងនិងកិច្ចការពារបរិស្ថាន ព្រៃឈើនិងសម្បត្តិធនធានធម្មជាតិនៅកម្ពុជា ដែលសម្របសម្រួលដោយ អង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារ ថ្ងៃ១៨សីហា២០១៧ ។ #សហគមន៍សង្ឃដើម្បីបរិស្ថាន #សសប #mce #monk #community #enviroment #ព្រៃសហគមន៍ចំបក់ហោះ #ឃុំរម្មណី #ស្រុករវៀង #ខេត្តព្រះវិហារ "Non-Violence Overcome All Obstacles"

Wednesday, July 12, 2017

ស្វែងរុករកដ្រូនកាមេរ៉ាដែលធ្លាក់ក្នុងព្រៃសហគមន៍ក្បាលខ្លាឃុំស្រុកសណ្តាន់ខេត្តកំពង់ធំ

យុទ្ធនាការរុករកកាមេរ៉ាដ្រូន DJI Phantom4 ដែលបានធ្លាក់ដោយកំហុសបច្ចេកទេសបង្ហោះដោយព្រះតេជគុណ លួន សុវ៉ាត ក្នុងការថតយកទិដ្ឋភាពលើព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៥កក្កដា២០១៧ ទៅប៉ះលើដើមឈើខ្ពស់ៗដែលដុះលើភ្នំដោយសារមើលមិនឃើញតាមភ្នែក ។ ពេលកាមេរ៉ាដ្រូនជួបឧបសគ្គនៅជុំវិញទិសដូច្នេះ អ្នកបង្ហោះក៏បញ្ជារឲ្យត្រឡប់ក្រោយមកផ្ទះ Return Home វាមិនព្រមត្រឡប់មកវិញ តែបែជាទៅចុះចតធ្លាក់ជាប់លើចុងឈើទៅវិញ ជាសំណាងល្អ១ក្នុង១០០០បាត់គឺរកឃើញមកវិញដោយសុវត្ថិភាព ។ សូមអំពាវនាវជាថ្មីដល់ញាតិញោមប្រុសស្រីបន្តជួយឧបត្ថម្ភគាំទ្រ គម្រោងកិច្ចការងារសង្គម ទិញកាមេរ៉ាដ្រូន១គ្រឿងប្រគេនព្រះតេជគុណ ព្រឹម ហួន ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស និងជាអ្នកសារពត៌មានប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សានៅកម្ពុជា ! ។ ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH,Tel.012 83 83 22 ។ "Non-Violence Overcome All Obstacles"

Friday, July 7, 2017

រួមគ្នាដាំដើមឈើនិងថែរក្សាការពារដើមឈើគឺបានបុណ្យទាំងយប់ទាំងថ្ងៃ

សូមថ្លែងអំណរគុណ ជនរួមជាតិខ្មែរ ក្រុមស្ត្រីខ្មែរអូស្ត្រាលីទីក្រុងស៊ីដនី ដែលបានប្រគេនបច្ច័យបួន100$ និងឧបាសក សែម សឿង California .USA.50$សម្រាប់ទស្សនកិច្ចសិក្សាព្រៃព្រឹក្សានិងដាំដើមឈើនៅព្រៃសហគមន៍ក្បាលខ្លា ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៤ដល់៧កក្កដា២០១៧ ដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវាថ្ងៃ៩កក្កដា២០១៧ផងដែរ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

Monday, February 20, 2017

ទស្សនកិច្ចសិក្សាមើលសម្បត្តិធនធានធម្មជាតិទឹកដីព្រៃព្រឹក្សាភូមិកំពង់ភ្លុក

ធម្មជាតិល្អស្រស់ ក៏ព្រោះយើងទាំងអស់គ្នា ចូលរួមថែរក្សាការពារ សម្បត្តិធនធានធម្មជាតិទឹកដីព្រៃឈើ ឲ្យបានគង់វង់ល្អនៅ តរៀងទៅ ! #ទេសភាព #ភូមិកំពង់ភ្លុក #ឃុំកំពង់ភ្លុក #ស្រុកប្រាសាទបាគង #ខេត្តសៀមរាប 20/02/2017 ៕ "Non-Violence Overcome All Obstacles"

Tuesday, February 14, 2017

ផ្តល់នូវសេចក្តីស្រលាញ់ដល់សម្បត្តិធនធានទឹកដីព្រៃព្រឹក្សានៃព្រៃសហគមន៍មេត្តាធម្មជាតិ

ព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ញ៉ ទេពមុនី ទស្សនកិច្ចសិក្សា ព្រះពុទ្ធសាសនានិងព្រៃឈើ ! ផ្តល់នូវសេចក្តីស្រលាញ់ដល់ព្រៃព្រឹក្សា សត្វព្រៃ នៃព្រៃសហគមន៍ អាស្រម មេត្តាធម្មជាតិ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃ១៤កុម្ភៈ២០១៧ ។ "Non-Violence Overcome All Obstacles"

Monday, January 16, 2017

សត្វក្ងោកហើរមកប្តឹងដល់រដ្ឋាភិបាលក្រុងភ្នំពេញរឿងព្រៃឈើសត្វព្រៃត្រូវបានគេរំលោភបំពានសិទ្ធិ

សត្វក្ងោកហើរចូលក្នុងក្រុងភ្នំពេញព្រោះចង់មកប្តឹងក្រសួងអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញថា ព្រៃឈើគេកាប់អស់ហើយ គ្មានទីជម្រកសម្រាប់សត្វព្រៃរស់នៅទេ សូមឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ ថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង់ផង ។ ជាកម្មអកុសល ក្ងោក៤ក្បាលពេលមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃ១៥មករា២០១៧ មិនទាន់ទាំងបានដាក់ពាក្យប្តឹងចូលក្រសួងស្ថាប័នរដ្ឋាភិបាលឲ្យជួយការពារយុត្តិធម៌ព្រៃឈើសត្វព្រៃផង ក៏ត្រូវមនុស្សចិត្តតិរច្ឆានយកជំពាមកៅស៊ូដេញបាញ់សម្លាប់អស់មេដឹកនាំសត្វក្ងោក១ក្បាលយកទៅចំអិនធ្វើម្ហូបស៊ីបាត់ ចំណែកអាជ្ញាធរក្រុងភ្នំពេញថ្ងៃ១៦មករា២០១៧គ្រាន់តែហៅជនជាឃាតករសម្លាប់សត្វក្ងោកនោះមកអប់រំហើយឲ្យរួចខ្លួនយ៉ាងរំភើយ គ្មានដាក់ទោសកំហុសអ្វីទេ ហើយបន្ទាប់មកនៅថ្ងៃដដែលក្រុមអង្គការអភិរក្សសត្វព្រៃ Wild Life Alliances បានសហការណ៍ជាមួយអាជ្ញាធរស្ទឹងមានជ័យនិងប្រជាពលរដ្ឋចុះចាប់សត្វក្ងោក៣ក្បាលដែលកំពុងតែស៊ីចំណីលើដីក្នុងផ្ទះអ្នកភូមិដំណាក់ធំស្ទឹងមានជ័យនោះយកទៅព្រលែងក្នុងព្រៃដែលនៅសេសសល់បន្តិចបន្តួចឲ្យរស់នៅតាមបែបធម្មជាតិនៃសត្វព្រៃវិញ ។ អនិច្ចាសត្វក្ងោកដែលស្លូតបូត ព្រោះតែមានចិត្តចង់ជួយការពារយុត្តិធម៌ដល់សិទ្ធិសត្វព្រៃទាំងអស់ បែជាត្រូវមកស្លាប់បាត់បង់អាយុជីវិតចោលក្រុមគ្រួសារ ចោលសត្វព្រៃនៅក្នុងក្រុងភ្នំពេញយ៉ាងអយុត្តិធម៌ ! ។ រួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃគឺជាពលរដ្ឋលកអក្នុងសង្គម ! ។។។ "Non-Violence Overcome All Obstacles"