ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Showing posts with label កែម ឡី. Show all posts
Showing posts with label កែម ឡី. Show all posts
Monday, July 10, 2017
ខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅហាងស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ
អង្គការ សមាគម សហគមន៍ ប្រជាពលរដ្ឋខ្មែរ ធ្វើពិធីបង្សុកូល ដាក់ការ៉ោនផ្កា គោរពវិញ្ញាណក្ខន្ធ ខួប១ឆ្នាំនៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅហាងសាំងកាល់តិចនិងកាហ្វេស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ ១០កក្កដា២០១៦ ថ្ងៃនេះ១០កក្កដា២០១៧ ។ យើងទាំងអស់គ្នានៅតែចាំនៅតែនឹកលោកបណ្ឌិត កែម ឡី និងនៅតែទាមទារស្វែងរកយុត្តិធម៌ពិតប្រាកដជូនដល់លោកបណ្ឌិត កែម ឡី ជារៀងរហូត ។ សូមឲ្យវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី បានទៅកាន់សុគតិភពកុំបីខាន ! សូមឲ្យលោកបានកើតជាខ្មែរ បានជួយខ្មែរបន្តទៀត ! ។ អរគុណក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដែលបានបូជាការ៉ោនផ្កាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ។ ១ឆ្នាំយុត្តិធម៌នៅឆ្ងាយដូចជើងមេឃ ?
"Non-Violence Overcome All Obstacles"
Sunday, July 9, 2017
បុណ្យខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី យុត្តិធម៌ពិតប្រាកដនៅតែពុំទាន់រកឃើញ
បុណ្យខួបគំរប់១ឆ្នាំនៃការអនិច្ចកម្មលោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នារាត្រី ថ្ងៃ៩កក្កដា២០១៧ ។ អរគុណនិងជូនបុណ្យកុសលដល់លោក សែម សឿង Mr Sem Soeung Australia ដែលបានផ្ញើរបច្ច័យមកចូលបុណ្យខួប១ឆ្នាំ50$និងចូលកសាងចេត្តិយ៍50$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនតរៀងទៅ ! និងសូមឧទ្ទិសបុណ្យកុសលដល់លោកបណ្ឌិត កែម ឡី សូមបានទៅកើតក្នុងកំណើតសុគតិភពជាថ្មីលើទឹកខ្មែរជាហូរហែរបន្តទៀត ដើម្បីជួយខ្មែរ ឲ្យមានសុខសន្តិភាព សិទ្ធិសេរីភាព យុត្តិធម៌សង្គម និងរបបប្រជាធិបតេយ្យសេរីដ៏ពិតប្រាកដតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Tuesday, March 14, 2017
ភាពយន្តស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិត កែម ឡី របស់ទូរទស្សន៍ Aljazeera TV ភាសាខ្មែរ
តោះទស្សនាទាំងអស់គ្នាកុំបីខាន ! ភាពយន្តស៊ើបអង្កេតរឿង Cambodia's Deadly Politics ឃាតកម្ម លើលោក បណ្ឌិត កែម ឡី របស់ទូរទស្សន៍ Aljazeera TV និយាយជាភាសាខ្មែរ ដែលត្រូវបានអាជ្ញាធរខ័ណ្ឌឫស្សីកែវ បានចុះទៅហាមឃាត់និងនាំខ្លួនក្រុមយុវជនមិនឲ្យចាក់បញ្ចាំងនៅក្នុងផ្ទះកាលពីថ្ងៃ១២ខែមិនា២០១៧កន្លងទៅដោយចោទថា វីដេអូខុសច្បាប់ នាំឲ្យខូចសន្តិសុខសង្គមប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ប្រឆាំងនិងរាជការសាធារណៈជាដើម ។ គួររំលឹកផងដែរថា លោក បណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវនិងអភិវឌ្ឈន៍សង្គម និងជាអ្នកវិភាគឯករាជ្យដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជាមុនពេលត្រូវឃាតករបាញ់ប្រហារកាលពីថ្ងៃ១០កក្កដា២០១៦កន្លងទៅ នៅហាង កាល់តិច ស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ ក្រោយពីរូបគាត់បានវិភាគលើរបាយការណ៍របស់អង្គការ Global Witness ដែលនិយាយអំពីក្រុមគ្រួសារបក្សពួកត្រកូល ហ៊ុន សែន ដែលកាន់អំណាច កាន់សេដ្ឋកិច្ចធំៗ មានភាគហ៊ុននិងលុយច្រើនលើសលុបនៅកម្ពុជា ។
"Non-Violence Overcome All Obstacles"
Saturday, February 25, 2017
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរធ្វើបដាពាក្យស្លោកលោកបណ្ឌិត កែម ឡី
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជាសទ្ធាជ្រះថ្លារបស់អ្នកស្រី សួន សុភាព និងគ្រួសារនៅទីក្រុង Seattle.Washington State.USA.150$ ជូនដល់ក្រុម សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ដើម្បីចាត់ចែងសម្រាប់ធ្វើបដាពាក្យពេចន៍មានន័យខ្លឹមសារជាអមតៈសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំនូវបណ្តាំគំរូវីរភាព លោក បណ្ឌិត កែម ឡី ដើម្បីជាប្រយោជន៍ សេចក្តីសុខ សេចក្តីចំរើនដល់សង្គមជាតិតរៀងទៅ ! ២៥កុម្ភៈ២០១៧
"Non-Violence Overcome All Obstacles"
Wednesday, January 11, 2017
ផ្តល់ជំនួយមនុស្សធម៌ដល់ម្តាយបង្កើតលោក បណ្ឌិត កែម ឡី
ព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ញ៉ ទេពមុនី នាំយកថវិការខ្មែរជួយខ្មែរ ផ្តល់ជូន ឧបាសិកា ភោគ សេ ដែលត្រូវជាម្តាយបង្កើតលោក បណ្ឌិត កែម ឡី នៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រឹកថ្ងៃ១២មករា២០១៧ ។ ម្ចាស់អំណោយទានមាន អ្នកស្រី សួន សុភាព និងក្រុមគ្រួសាររស់នៅទីក្រុង Seattle.Washington State.USA.100$,
ឧបាសិកា នារី ផលថូ រស់នៅMasachuset.USA.100$
អ្នកស្រី ឈុន អេង ទីក្រុង Lake Wood.California.USA.50$ ។ សូមថ្លែងអំណរគុណម្ចាស់ទានប្រធានបុណ្យសូមបានជួបតែសេចក្តីសុខចំរើនតរៀងទៅ ! ។
គួររំលឹកផងដែរថា លោក បណ្ឌិត កែម ឡី គឺជាអ្នកវិភាគឯករាជ្យនិងអ្នកស្រាវជ្រាវនិងអភិវឌ្ឈន៍សង្គមដ៏ល្បីនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកម្ពុជា ដែលត្រូវបានជនជាឃាតករបាញ់សម្លាប់យ៉ាងសាហាវឃោឃៅនៅហាងស្តាម៉ាត កាល់តិចស្តុបបូកគោ ក្រុងភ្នំពេញវេលាព្រឹកថ្ងៃទី១០កក្កដា២០១៦កន្លងទៅរហូតមកដល់ពេលនេះគឺពាក់កណ្តាលឆ្នាំរយៈពេល៦ខែហើយតែឃាតករពិត ភ័ស្តុតាងពិត យុត្តិធម៌ពិត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយកាមេរ៉ាវីដេអូសុវត្ថិភាពជាច្រើនគ្រឿងដែលថតបានពីសកម្មភាព ឃាតករបាញ់សម្លាប់ក៏អាជ្ញាធររដ្ឋាភិបាលមិនបានបើកបង្ហាញឲ្យសាធារណៈជនបានដឹងការពិតនៅឡើយទេ ។ សូមឲ្យវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី បានទៅកាន់សុគតិភពកុំបីខាន ! សូមឲ្យសុខសន្តិភាព សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមពិតប្រាកដកើតមាននៅកម្ពុជាតរៀងទៅ !
"Non-Violence Overcome All Obstacles"
Wednesday, August 24, 2016
អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី
អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី #កែមឡី #KemLey #កំណាព្យ #ចំរៀង
១.កែម ឡី ញញឹមសង្ឃឹមជានិច្ច ខ្មែរនិងមិនភ្លេចបណ្តាំលោកឡើយ រូបកាយស្លាប់ពិតឈ្មោះនៅរស់ហើយ ខ្មែរមិនតោះតើយចងចាំរហូត ។
២.កែម ឡី ស្លាប់បាត់តែរូបកាយ កេរ្តិឈ្មោះទាំងឡាយបន្សល់នៅ ខ្មែរនិងចងចាំតរៀងទៅ កែមឡី្ថស្ថិតនៅក្នុងបេះដូង ។
៣.កែម ឡី បណ្ឌិតបេះដូងមាស ព្យាយាមយកឈ្នះពាលឫស្យា មិនលក់ឧត្តមគតិព្រោះដុល្លា ស៊ូក្ស័យជីវ៉ាដើម្បីជាតិ ។
៤.កែម ឡី គំរូវីរភាព មិនខ្លាចគំនាបគំរាមឡើយ វិភាគសង្គមពិតៗហើយ ដើម្បីត្រើនត្រើយខ្មែរសុខសាន្ត ។
៥.កែម ឡី បណ្តុះផ្នត់គំនិត ឲ្យខ្មែរចេះគិតពិចារណា រឿងជាតិទឹកដីព្រៃព្រឹក្សា ជួយជាតិខេមរាឲ្យគង់វង្ស ។
៦.កែម ឡី វីរជនខ្មែរដ៏ល្បី លោកមានស្នាដៃនិយាយពិត រឿងសង្គមជាតិហេតុការណ៍ពិត ឲ្យខ្មែរចេះគិតខុសនិងត្រូវ ។
៧.កែម ឡី ឯករាជ្យវិភាគសង្គម រឿងតូចរឿងធំឲ្យខ្មែរយល់ ឲ្យមានបញ្ញាសម្ភាសន៍ផ្តល់ អ្នកស្តាប់ងាយយល់ពត៌មានពិត ។
៨.កែម ឡី លះបង់ក្រុមគ្រួសារ បំរើជាតិសាសនាពលរដ្ឋខ្មែរ ផ្លាស់ប្តូរសង្គមនិងកែប្រែ ឲ្យខ្មែរនិងខ្មែរសាមគ្គីគ្នា ។
៩.កែម ឡី សំដីពេជ្ររំលេចពាក្យ និយាយវិភាគរឿងនយោបាយ ប្រើសំដីពិតនិងលេបខាយ អ្នកស្តាប់ទាំងឡាយងាយស្តាប់យល់ ។
១០.កែម ឡី ជាស្មារតីដាស់កូនខ្មែរ រួមគ្នាជួយថែរជាតិខេមរា ដោយការតស៊ូនិងហានក្លា ហ៊ានស្តីចចារពីរឿងជាតិ ។
១១.វីរបុរសបណ្ឌិត កែម ឡី ប្រាជ្ញាវាងវៃដោះស្រាយបញ្ហា រឿងសង្គមជាតិដោយអហឹង្សា តាមច្បាប់គោលការណ៍ប្រជាធិបតេយ្យ ។
១២.កែម ឡី ស្លាប់១ព្រោះតែរឿងជាតិ កែម ឡី ច្រើនទៀតកើតឡើងហូរហែរ ប្តេជ្ញាតស៊ូគំរូឡីដែរ កែម ឡី ជាតិខ្មែរមិនស្លាប់សោះឡើយ ។
https://www.facebook.com/venerablesovathloun/videos/678223895659468/
"Non-Violence Overcome All Obstacles"
ទិដ្ឋភាពថ្ងៃបុណ្យបញ្ចុះសពលោកបណ្ឌិត កែម ឡី
សពលោកបណ្ឌិត កែម ឡី ត្រូវបានធ្វើពិធីបញ្ចុះរួចរាល់វេលាម៉ោង១១.៣០នាទីព្រឹកថ្ងៃ២៥កក្កដា២០១៦លើផ្ទៃដីនៃភូមិកំណើតរបស់សពដែលស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ សូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅកើតក្នុងកំណើតសុគតិភពជាថ្មីកុំបីខាន ! ។។
"Non-Violence Overcome All Obstacles"
ទិដ្ឋភាពដង្ហែរសពលោក បណ្ឌិត កែម ឡី ពីភ្នំពេញទៅខេត្តតាកែវ
ពិធីដង្ហែរសពវីរបុរសខ្មែរ វីរបណ្ឌិត កែម ឡី នៅថ្ងៃ២៤កក្កដា២០១៦ មានមហាជនចូលរួមយ៉ាងច្រើនកុះករប្រមាណជា២លាននាក់ ។ សពត្រូវបានដង្ហែរចេញពីវត្តពោធិយារាម ហៅវត្តចាស់ ជ្រោយចង្វាក្រុងភ្នំពេញចាកចេញទៅទីបញ្ចុះសពលើទឹកដីភូមិកំណើត ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្បួនដង្ហែរសពចាកចេញពីម៉ោងជាង៧ព្រឹកតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវសហព័ន្ធរុស្សី ដល់រង្វង់មូលចោមចៅ ចេញទៅផ្លូវជាតិលេខ៣ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Posts (Atom)