ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, January 11, 2017
ផ្តល់ជំនួយមនុស្សធម៌ដល់ម្តាយបង្កើតលោក បណ្ឌិត កែម ឡី
ព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ញ៉ ទេពមុនី នាំយកថវិការខ្មែរជួយខ្មែរ ផ្តល់ជូន ឧបាសិកា ភោគ សេ ដែលត្រូវជាម្តាយបង្កើតលោក បណ្ឌិត កែម ឡី នៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រឹកថ្ងៃ១២មករា២០១៧ ។ ម្ចាស់អំណោយទានមាន អ្នកស្រី សួន សុភាព និងក្រុមគ្រួសាររស់នៅទីក្រុង Seattle.Washington State.USA.100$,
ឧបាសិកា នារី ផលថូ រស់នៅMasachuset.USA.100$
អ្នកស្រី ឈុន អេង ទីក្រុង Lake Wood.California.USA.50$ ។ សូមថ្លែងអំណរគុណម្ចាស់ទានប្រធានបុណ្យសូមបានជួបតែសេចក្តីសុខចំរើនតរៀងទៅ ! ។
គួររំលឹកផងដែរថា លោក បណ្ឌិត កែម ឡី គឺជាអ្នកវិភាគឯករាជ្យនិងអ្នកស្រាវជ្រាវនិងអភិវឌ្ឈន៍សង្គមដ៏ល្បីនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅកម្ពុជា ដែលត្រូវបានជនជាឃាតករបាញ់សម្លាប់យ៉ាងសាហាវឃោឃៅនៅហាងស្តាម៉ាត កាល់តិចស្តុបបូកគោ ក្រុងភ្នំពេញវេលាព្រឹកថ្ងៃទី១០កក្កដា២០១៦កន្លងទៅរហូតមកដល់ពេលនេះគឺពាក់កណ្តាលឆ្នាំរយៈពេល៦ខែហើយតែឃាតករពិត ភ័ស្តុតាងពិត យុត្តិធម៌ពិត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយកាមេរ៉ាវីដេអូសុវត្ថិភាពជាច្រើនគ្រឿងដែលថតបានពីសកម្មភាព ឃាតករបាញ់សម្លាប់ក៏អាជ្ញាធររដ្ឋាភិបាលមិនបានបើកបង្ហាញឲ្យសាធារណៈជនបានដឹងការពិតនៅឡើយទេ ។ សូមឲ្យវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី បានទៅកាន់សុគតិភពកុំបីខាន ! សូមឲ្យសុខសន្តិភាព សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមពិតប្រាកដកើតមាននៅកម្ពុជាតរៀងទៅ !
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment