Monday, July 10, 2017

ខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅហាងស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ

អង្គការ សមាគម សហគមន៍ ប្រជាពលរដ្ឋខ្មែរ ធ្វើពិធីបង្សុកូល ដាក់ការ៉ោនផ្កា គោរពវិញ្ញាណក្ខន្ធ ខួប១ឆ្នាំនៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅហាងសាំងកាល់តិចនិងកាហ្វេស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ ១០កក្កដា២០១៦ ថ្ងៃនេះ១០កក្កដា២០១៧ ។ យើងទាំងអស់គ្នានៅតែចាំនៅតែនឹកលោកបណ្ឌិត កែម ឡី និងនៅតែទាមទារស្វែងរកយុត្តិធម៌ពិតប្រាកដជូនដល់លោកបណ្ឌិត កែម ឡី ជារៀងរហូត ។ សូមឲ្យវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី បានទៅកាន់សុគតិភពកុំបីខាន ! សូមឲ្យលោកបានកើតជាខ្មែរ បានជួយខ្មែរបន្តទៀត ! ។ អរគុណក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដែលបានបូជាការ៉ោនផ្កាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ។ ១ឆ្នាំយុត្តិធម៌នៅឆ្ងាយដូចជើងមេឃ ? "Non-Violence Overcome All Obstacles"

No comments:

Post a Comment