Showing posts with label Kem Ley. Show all posts
Showing posts with label Kem Ley. Show all posts

Sunday, July 9, 2017

បុណ្យខួប១ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី យុត្តិធម៌ពិតប្រាកដនៅតែពុំទាន់រកឃើញ

បុណ្យខួបគំរប់១ឆ្នាំនៃការអនិច្ចកម្មលោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នារាត្រី ថ្ងៃ៩កក្កដា២០១៧ ។ អរគុណនិងជូនបុណ្យកុសលដល់លោក សែម សឿង Mr Sem Soeung Australia ដែលបានផ្ញើរបច្ច័យមកចូលបុណ្យខួប១ឆ្នាំ50$និងចូលកសាងចេត្តិយ៍50$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនតរៀងទៅ ! និងសូមឧទ្ទិសបុណ្យកុសលដល់លោកបណ្ឌិត កែម ឡី សូមបានទៅកើតក្នុងកំណើតសុគតិភពជាថ្មីលើទឹកខ្មែរជាហូរហែរបន្តទៀត ដើម្បីជួយខ្មែរ ឲ្យមានសុខសន្តិភាព សិទ្ធិសេរីភាព យុត្តិធម៌សង្គម និងរបបប្រជាធិបតេយ្យសេរីដ៏ពិតប្រាកដតរៀងទៅ ! ។ "Non-Violence Overcome All Obstacles"

Tuesday, March 14, 2017

ភាពយន្តស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិត កែម ឡី របស់ទូរទស្សន៍ Aljazeera TV ភាសាខ្មែរ

តោះទស្សនាទាំងអស់គ្នាកុំបីខាន ! ភាពយន្តស៊ើបអង្កេតរឿង Cambodia's Deadly Politics ឃាតកម្ម លើលោក បណ្ឌិត កែម ឡី របស់ទូរទស្សន៍ Aljazeera TV និយាយជាភាសាខ្មែរ ដែលត្រូវបានអាជ្ញាធរខ័ណ្ឌឫស្សីកែវ បានចុះទៅហាមឃាត់និងនាំខ្លួនក្រុមយុវជនមិនឲ្យចាក់បញ្ចាំងនៅក្នុងផ្ទះកាលពីថ្ងៃ១២ខែមិនា២០១៧កន្លងទៅដោយចោទថា វីដេអូខុសច្បាប់ នាំឲ្យខូចសន្តិសុខសង្គមប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ប្រឆាំងនិងរាជការសាធារណៈជាដើម ។ គួររំលឹកផងដែរថា លោក បណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវនិងអភិវឌ្ឈន៍សង្គម និងជាអ្នកវិភាគឯករាជ្យដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជាមុនពេលត្រូវឃាតករបាញ់ប្រហារកាលពីថ្ងៃ១០កក្កដា២០១៦កន្លងទៅ នៅហាង កាល់តិច ស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ ក្រោយពីរូបគាត់បានវិភាគលើរបាយការណ៍របស់អង្គការ Global Witness ដែលនិយាយអំពីក្រុមគ្រួសារបក្សពួកត្រកូល ហ៊ុន សែន ដែលកាន់អំណាច កាន់សេដ្ឋកិច្ចធំៗ មានភាគហ៊ុននិងលុយច្រើនលើសលុបនៅកម្ពុជា ។ "Non-Violence Overcome All Obstacles"

Wednesday, August 24, 2016

អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី

អត្ថបទពាក្យកាព្យ វីរបុរសខ្មែរ បណ្ឌិត កែម ឡី #កែមឡី #KemLey #កំណាព្យ #ចំរៀង ១.កែម ឡី ញញឹមសង្ឃឹមជានិច្ច ខ្មែរនិងមិនភ្លេចបណ្តាំលោកឡើយ រូបកាយស្លាប់ពិតឈ្មោះនៅរស់ហើយ ខ្មែរមិនតោះតើយចងចាំរហូត ។ ២.កែម ឡី ស្លាប់បាត់តែរូបកាយ កេរ្តិឈ្មោះទាំងឡាយបន្សល់នៅ ខ្មែរនិងចងចាំតរៀងទៅ កែមឡី្ថស្ថិតនៅក្នុងបេះដូង ។ ៣.កែម ឡី បណ្ឌិតបេះដូងមាស ព្យាយាមយកឈ្នះពាលឫស្យា មិនលក់ឧត្តមគតិព្រោះដុល្លា ស៊ូក្ស័យជីវ៉ាដើម្បីជាតិ ។ ៤.កែម ឡី គំរូវីរភាព មិនខ្លាចគំនាបគំរាមឡើយ វិភាគសង្គមពិតៗហើយ ដើម្បីត្រើនត្រើយខ្មែរសុខសាន្ត ។ ៥.កែម ឡី បណ្តុះផ្នត់គំនិត ឲ្យខ្មែរចេះគិតពិចារណា រឿងជាតិទឹកដីព្រៃព្រឹក្សា ជួយជាតិខេមរាឲ្យគង់វង្ស ។ ៦.កែម ឡី វីរជនខ្មែរដ៏ល្បី លោកមានស្នាដៃនិយាយពិត រឿងសង្គមជាតិហេតុការណ៍ពិត ឲ្យខ្មែរចេះគិតខុសនិងត្រូវ ។ ៧.កែម ឡី ឯករាជ្យវិភាគសង្គម រឿងតូចរឿងធំឲ្យខ្មែរយល់ ឲ្យមានបញ្ញាសម្ភាសន៍ផ្តល់ អ្នកស្តាប់ងាយយល់ពត៌មានពិត ។ ៨.កែម ឡី លះបង់ក្រុមគ្រួសារ បំរើជាតិសាសនាពលរដ្ឋខ្មែរ ផ្លាស់ប្តូរសង្គមនិងកែប្រែ ឲ្យខ្មែរនិងខ្មែរសាមគ្គីគ្នា ។ ៩.កែម ឡី សំដីពេជ្ររំលេចពាក្យ និយាយវិភាគរឿងនយោបាយ ប្រើសំដីពិតនិងលេបខាយ អ្នកស្តាប់ទាំងឡាយងាយស្តាប់យល់ ។ ១០.កែម ឡី ជាស្មារតីដាស់កូនខ្មែរ រួមគ្នាជួយថែរជាតិខេមរា ដោយការតស៊ូនិងហានក្លា ហ៊ានស្តីចចារពីរឿងជាតិ ។ ១១.វីរបុរសបណ្ឌិត កែម ឡី ប្រាជ្ញាវាងវៃដោះស្រាយបញ្ហា រឿងសង្គមជាតិដោយអហឹង្សា តាមច្បាប់គោលការណ៍ប្រជាធិបតេយ្យ ។ ១២.កែម ឡី ស្លាប់១ព្រោះតែរឿងជាតិ កែម ឡី ច្រើនទៀតកើតឡើងហូរហែរ ប្តេជ្ញាតស៊ូគំរូឡីដែរ កែម ឡី ជាតិខ្មែរមិនស្លាប់សោះឡើយ ។ https://www.facebook.com/venerablesovathloun/videos/678223895659468/ "Non-Violence Overcome All Obstacles"

ទិដ្ឋភាពថ្ងៃបុណ្យបញ្ចុះសពលោកបណ្ឌិត កែម ឡី

សពលោកបណ្ឌិត កែម ឡី ត្រូវបានធ្វើពិធីបញ្ចុះរួចរាល់វេលាម៉ោង១១.៣០នាទីព្រឹកថ្ងៃ២៥កក្កដា២០១៦លើផ្ទៃដីនៃភូមិកំណើតរបស់សពដែលស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ សូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅកើតក្នុងកំណើតសុគតិភពជាថ្មីកុំបីខាន ! ។។ "Non-Violence Overcome All Obstacles"

ទិដ្ឋភាពដង្ហែរសពលោក បណ្ឌិត កែម ឡី ពីភ្នំពេញទៅខេត្តតាកែវ

ពិធីដង្ហែរសពវីរបុរសខ្មែរ វីរបណ្ឌិត កែម ឡី នៅថ្ងៃ២៤កក្កដា២០១៦ មានមហាជនចូលរួមយ៉ាងច្រើនកុះករប្រមាណជា២លាននាក់ ។ សពត្រូវបានដង្ហែរចេញពីវត្តពោធិយារាម ហៅវត្តចាស់ ជ្រោយចង្វាក្រុងភ្នំពេញចាកចេញទៅទីបញ្ចុះសពលើទឹកដីភូមិកំណើត ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្បួនដង្ហែរសពចាកចេញពីម៉ោងជាង៧ព្រឹកតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវសហព័ន្ធរុស្សី ដល់រង្វង់មូលចោមចៅ ចេញទៅផ្លូវជាតិលេខ៣ ។ "Non-Violence Overcome All Obstacles"