Saturday, July 8, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ កំព្យូទ័រ ម៉ាស៊ីនព្រីន និងកាមេរ៉ា ដល់មន្ត្រីឃុំCNRPឃុំជីក្រែងជាប់ឆ្នោតថ្មី

ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! មានកំព្យូទ័រឡេបថប២គ្រឿង ម៉ាស៊ីនព្រីនស្គែនកូពី១គ្រឿង កាមេរ៉ាថតរូបថតវីដេអូ១គ្រឿង ប្រគល់ជូន លោកមេឃុំនិងជំទប់ទី១និងក្រុមប្រឹក្សាឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និងជំនួយការពត៌មានប្រជាពលរដ្ឋ សរុបជាថវិកាអស់1500$ ថវិការៃអង្គាសបានសរុប1210$នៅខ្វះថវិកា290$បន្ថែមទៀតទើបគ្រប់ ទិញសម្ភារៈទាំងអស់នេះសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សង្គមជាតិ ។ ម្ចាស់អំណោយបុណ្យមាន ឧបាសក សែម សឿង Mr Sem Soeung និងកូនចៅក្រុមគ្រួសារនៅប្រទេសអូស្ត្រាលី 500$ ។ លោក Khim Pol ឃីម ប៉ូល និងភរិយា ស្វាយ សម្បត្តិ California USA.80$ ។ Mrs Soum Thavin.Paris France 100$ ។ ឧបាសិកា ឈុន អេង ព្រមទាំងកូនចៅ California.USA.300$ ។ អ្នកស្រីនៅទីក្រុង Seattle.Washington State សុំមិនបញ្ចេញឈ្មោះ 100$ ។ ញាតិញោមនៅផ្សាស៊ីឡិបក្រុងភ្នំពេញ 30$ ។ ក្រុមស្ត្រីខ្មែរអូស្ត្រាលីទីក្រុងស៊ីដនី 100$ ។ ៨កក្កដា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment