ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 10, 2017
អនុមោទនាបុណ្យមាឃបូជានិងបុណ្យទិញគោយន្តការពារយុត្តិធម៌ទឹកដីព្រៃឈើ
សូមអនុមោទនា ! បុណ្យមាឃបូជា ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនិងថ្ងៃសៅរិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រារព្ធឡើងដើម្បី ១.រំលឹកថ្ងៃព្រះពុទ្ធទ្រង់ប្រកាសដាក់ជន្មាយុសង្ខារចូលកាន់ព្រះបរមនិព្វាន្ត ២.ព្រះពុទ្ធទ្រង់ប្រជុំចតុរង្គមហាសន្និបាតព្រះសង្ឃ១២៥០អង្គដើម្បីប្រកាសផ្សព្វផ្សាយពុទ្ធធម្មនុញ្ញនៃពុទ្ធសាសនា និងព្រះពុទ្ធទ្រង់សំដែងឱវាទបាតិមោក្ខ ។
សូមអនុមោទនា រួមគ្នា ចូលបុណ្យទិញគោយន្តយុត្តិធម៌ការពារទឹកដីព្រៃព្រឹក្សានិងសត្វព្រៃលើផ្ទៃដីជាង១ពាន់ហិចតា នៅវត្តមេត្តាធម្មជាតិ និងព្រៃសហគមន៍មាតាធម្មជាតិ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ទំនាក់ទំនងចូលបុណ្យតាមរយៈ ព្រះតេជគុណ លួន សុវ៉ាត សកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស
Loun Sovath,Tel.012 83 83 22,
https://youtu.be/d_KaDWtYGls
https://youtu.be/B1BubuXMoJE
https://youtu.be/CTJelH6Zzbo
https://youtu.be/ZZzAs5N3b8M
https://youtu.be/7l_HW-vFzHM
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment