Wednesday, February 8, 2017

លោក អំ សំអាត និង ច័ន្ទ ពុទ្ធិស័ក្តិ ចូលបំភ្លឺនៅតុលាការសាលាដំបូងក្រុងភ្នំពេញ

លោក ច័ន្ទ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីសហគមន៍បឹងកក់ និងលោក អំ សំអាត មន្ត្រីឃ្លាំមើលការពារសិទ្ធិមនុស្សអង្គការលីកាដូ រសៀលម៉ោង២ថ្ងៃ៨ខែកុម្ភៈឆ្នាំ២០១៧នេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលឆ្លើយបំភ្លឺទាក់ទងទៅនិងបណ្តឹងកងសន្តិសុខខ័ណ្ឌដូនពេញ ឈ្មោះ តែត ចន្ធូ និង សំ សុធារ៉ា បានប្តឹងចោទថា បានប្រើអំពើហឹង្សាដោយចេតនា កាលពីថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក កាលពីថ្ងៃ១០តុលា២០១៦ នៅមុខវត្តឧណ្ណាលោមមាត់ទន្លេ ក្រុងភ្នំពេញ ។ តាមភ័ស្តុតាងជាក់ស្តែងគឺអ្នកដែលប្រើហឹង្សាវាយដំច្រំធាក់ បង្ករបួសស្នាម លើលោក អំ សំអាត លោក ច័ន្ទ ពុទ្ធិស័ក្តិ និងប្រជាពលរដ្ឋនៅថ្ងៃនោះ គឺជាក្រុមសន្តិសុខខ័ណ្ឌដូនពេញនោះឯង ។ អ្នកប្រើហឹង្សាបែជាតុលាការមិនចោទប្រកាន់ បែជាមកចោទអ្នករងគ្រោះរងរបួសកាយផង បែកបាក់បាត់បង់ទូរស័ព្ទផង បែជាមកជាប់ចំណងបណ្តឹងនៅតុលាការថែមទៀត ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment