Monday, October 10, 2011

ព្រៃ​ឈើ​សព្វថ្ងៃនេះ​ គួរត្រូវបាន​បញ្ឈប់​កាប់បំផ្លាញ Phnom Penh Post




111003_02
ប្រជាពលរដ្ឋ និងព្រះសង្ឃ​តវ៉ា​រឿង​ព្រៃឡង់​នាពេល​កន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
នៅ​ក្នុង​ទ្រឹស្តី​មេរៀន​ភូមិ​វិទ្យា​ក្តី​ បរិ​ស្ថាន​ក្តី ​តែង​តែ​សរ​សើរ​គុណ​ប្រយោជន៍​ចម្បងៗ​របស់​ព្រៃឈើ​​ដូច​ជា​ជម្រក​សត្វ​ព្រៃ ​អាច​អូស-​ទាញ​ទឹក​ភ្លៀង​ អាច​ថែរក្សា​អា-​កាសធាតុ​ និង​ជា​ពិសេស​គឺ​ជួយ​ទប់​ទឹក​ជំនន់​។​ តើ​ដំណាំ​​ដើម​កៅស៊ូ ​ដើម​ដំឡូងមី​ ដើម​កាស្យា​ និង​ដើម​ល្ហុង​ខ្វង​ ដែល​រាជ​រដ្ឋា​ភិបាល​ផ្តល់​ដីព្រៃ​សម្ប​ទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទំាងតូច​ ទាំងធំ​ កាប់​បំផ្លាញ​ព្រៃស្តុក​ទៅ​ធ្វើ​ដំណាំ​កសិ​ឧស្សា​ហកម្ម​ទាំង​នោះ​អាច​ទប់​ កម្លំាង​ទឹក​ជំនន់​បាន​ដែរ​ឬ​ទេ​?​


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដី​ព្រៃ​ឈើ​កាន់​តែ​ខើច​ទៅ​ៗគួរ​ឲ្យ​សង្វេគ​ ដោយ​សារ​តែ​ការ​កាប់​ទាំង​ស្រប​ច្បាប់​ ទាំង​អនាធិប​តេយ្យ។​ ឧទា​ហរណ៍​៖ កាល​ពី​ជំនាន់​កាប់​ឈើ​ខ្លាំង​ជាង​គេ​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៩​០​ និង​ដើមឆ្នាំ​២០០០​ បើ​នៅ​ខេត្ត​ក្រចេះ ​ អ្នក​ស្រុក​ណា​ដែល​មិន​ចេះ​រក​ស៊ី​ឈើ​ទេ​គឺ​គេ​មិន​ហៅ​អ្នក​រក​ស៊ីធំ​ដុំ​​ ទេ​ ហើយ​ពួក​គេ​ម្នាក់ៗ​ក្លាយ​ជា​អ្នក​មាន​​លឿន​ណាស់​​។​​ ប្រសិន​​បើ​យើង​ ទៅ​ដល់​ទី​រួម​ខេត្ត​ក្រចេះ​ ឬ​ទី​រួម​ស្រុក​​ស្នួល​​ អ្នក​​ក្រចេះ​នឹង​ប្រាប់​​យើង​ថា​ ម្ចាស់​ភោជ​នីយដ្ឋាន​ សណ្ឋាគារ​ ឬក៏​ផ្ទះ​សំណាក់​ឈ្មោះ​នេះ​ ឈ្មោះ​នោះ​ គឺ​ពួក​គេ​ជា​អតីត​អ្នក​រក​ស៊ី​ឈើ​ធំៗ​។ ​យ៉ាង​ណា​ក៏​ដោយ​​អ្នក​ស្រុក​ក៏​បាន​រៀប​រាប់​ពី​អ្នក​រកស៊ី​របរ​នេះ​ដែល​ ត្រូវ​បណ្តា​សា​ព្រៃ​ឈើ​ផង​ដែរ​ ខ្លះ​បាន​លុយ​ដុល្លារ​​ទាំង​គីបៗ​គឺ​ចាញ់​ល្បែង​​នៅ​កាស៊ី​ណូ​អស់​សល់​តែ​គូ ​ទខោ​ ខ្លះ​ក៏​ព្រាត់​ប្រាស​និរាស​ប្តី​ប្រពន្ធ​កូន​ ខ្លះ​ក៏​កើត​ជំងឺ​អេដស៍​ ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​​ ខ្លះ​ក៏​ធ្លាក់​ខ្លួន​ក្ររ​ហាមរកអង្ករ​ច្រក​ឆ្នាំង​ស្ទើរគ្មាន​ផង​ដែរ​។​​


ទាំង​នេះ​គ្រា​ន់​តែ​ជា​ផល​វិបាក​មួយ​ផ្នែក​ចំពោះ​បុគ្គល​ដែល​បាន​កាប់​ បំផ្លាញ​ព្រៃ​ឈើ ​តែ​មួយ​ផ្នែក​​ធំ​នោះ​គឺ​ធ្វើឲ្យ​​ប្រជា​ពល​​រដ្ឋ​រង​គ្រោះ​​ដោយ​សារ​ទឹក​ ជំនន់​ ដែល​បង្ក​ឡើង​ដោយ​ខ្វះខាត​ព្រៃ​ឈើ​ជួ​យ​​ទប់​ស្កាត់​។​​ ដូច​បាន​ឃើញ​ស្រាប់​​ហើយ​​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ ប៉ុន្មាន​ថ្ងៃនេះ​ គឺ​លិច​ស្ទើរ​តែ​ទូ​​ទាំង​ប្រទេស​​ដែល​ស្រុក​ខ្លះ​ដែល​ធ្លាប់​តែ​ស្ងួត​​សោះ ​ក៏​លិច​ទឹក​ដែរ​ ហើយ​ទឹក​ជំនន់​នេះ​ក៏​ឆក់​យក​ជីវិត​មនុស្ស​ចំនួន១៤៨នាក់​​ លិច​សាលា​រៀន​ចំនួន​៨០០ខ្នង...នេះ​បើ​យោងតាម​តួលេខ​​របស់​គណៈ​ កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​​មហន្ត​រាយ​​។ ​ឧទា​ហរណ៍​៖​​ ខេត្ត​ដែល​ទទួល​រង​​គ្រោះ​វេទនា​ជាង​គេ​ខេត្ត​កំពង់ធំ​ គឺ​ទឹក​បុក​ពី​ទន្លេ​មេគង្គ​ផង​ ទឹក​ទន្លេ​សាប​ផង​ ទឹក​ភ្លៀង​ជាប់ៗ​គ្នា​មក​​ពី​កន្ទុយ​​ព្យុះ​​ហៃ​សាន​ប្រទេស​វៀត​ណាម​ និង​ហៃ​ណាន​ពី​ប្រទេស​ចិន​ ហើយ​ទឹក​ធ្លាក់​ចេញ​ពី​ភ្នំ​នានា​ផង​ ដែល​កាល​ពី​មុន​ខេត្ត​នេះ​មិន​ធ្លាប់​កើត​មាន​ដ៏​ធ្ងន់យ៉ាង​ដូច្នេះ​ទេ​។ ​នេះ​ ស​បញ្ជាក់​ថា​៖ ​ដើម​កៅស៊ូ​ ដើម​ដំឡូង​មី ​ដើម​កាស្យា ​និង​ដើម​ល្ហុង​ខ្វង​​ មិន​អាច​ជួយ​ទប់​ជំនន់​បាន​ទេ ​នេះ​ចេះ​សល់​ព្រៃឡង់​ខ្លះៗ​គ្រាន់​ជួយ​ទប់​ផង​ ចុះ​បើ​គ្មាន​ព្រៃ​នេះ​មិន​ដឹង​​ទៅ​ជា​យ៉ា​ង​ណា​​នោះ​ទេ​​ចំ​ពោះ​ខេត្ត​នេះ​ ។

តើ​រាជ​រដ្ឋា​ភិបាល​អាច​ថែរក្សា​ទុក​ព្រៃឡង់​ និង​ព្រៃ​ស្តុក​សេស​សល់​ផ្សេងៗ​ទៀត​ គ្រាន់​ជួយ​ទប់​ស្កាត់​ទឹកជំ​នន់​ផង​​ និង​ស្រប​ទៅ​នឹង​ទិស​ស្លោក​ទេស​ចរណ៍​ធម្ម-​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​ផង​ បាន​ទេ​?​ ខ្ញុំ​គិត​ថា ​រាជរ​ដ្ឋាភិ​បាល​មិន​​គួ​រអ​នុញ្ញាត​​ឲ្យ​ក្រុម​ហ៊ុន​ដី​សម្ប-​ទាន​នានា​ បំផ្លាញ​ព្រៃស្តុក​ទាំង​នេះ​​ទៀត​ទេ​ គឺ​ប៉ះ​ពាល់​យ៉ាង​ធ្ង​ន់​ធ្ងរ​​ដល់​ការ​រស់​នៅ​​ប្រជា​​ពល​រដ្ឋ​ដែលរស់​នៅ​ ទីនោះ ​និង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​នឹង​គ្រោះ​ធម្មជាតិ​។ ​ប្រការនេះ​រាជ​រដ្ឋា​ភិបាល​គួរ​តែ​រកដី​ និង​ព្រៃ​​សម្បទាន​អភិវឌ្ឍ​ន៍ណា​​ដែល​មិន​ធ្វើ​ឲ្យ​​រាស្រ្ត​យំ​​រាល់ថ្ងៃ​ គឺ​​ធ្វើ​ដូច្នេះ​ប្រៀបបាន​ធ្វើ​បុណ្យ​៧​វត្ត​អ៊ីចឹង​ មិន​ចាំ​បាច់​ធ្វើ​​បុណ្យ​​ តាម​របៀប​​ប្រជា​ពល​រដ្ឋ​​រិះ​គន់​ថា​៖​«បុណ្យ​ក៏​ធ្វើ​ឈើ​ក៏​កាប់​នោះ​ទេ​» ​ ដែល​ការចុះ​ចែក​អំណោយ​តាម​ភូមិ​ដូច​ជាពេល​មាន​គ្រោះ​​មហន្ត​រាយ​ទឹក​ជំនន់​ លើក​នេះ​ជា​ដើមគឺ​មាន​អ្នក​នយោ​បាយ​មួយ​ចំនួន​ ខិត​ខំ​ឆ្លៀត​ឱកាស​ជិត​ដល់​ខែ​បោះ​ឆ្នោត​ផង​នាំគ្នាចុះ​ទឹក​​ លុយ​ភក់​ មើល​ទៅ​ហាក់​បីដូច​ជា​ប្រឹង​ប្រែង​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​យ៉ាង​ សកម្ម​ណាស់ ​តែ​ដល់​បោះ​ឆ្នោត​ជាប់​​ហើយ​ដេក​នៅ​​វិឡា​​យ៉ាង​រំភើយ​​ចង់​រាស្រ្ត​យំ​ពេញ ​​ស្ទើរ​តែ​គ្រប់​ស្រុក​ដោយ​សារ​ដីធ្លី​ បឹង​បួ ព្រៃ​ក៏​មិន​ឈឺ​ក្បា​ល​ដែរ​។ ​ដូច​ពាក្យ​​ចាស់​លោក​ថា​៖​«ដល់​ត្រើយ​សើយ​គូទ​» ​អ៊ីចឹ​ង​។​​ សព្វ​ថ្ងៃ​នេះ​ទៅ​ជា​ប្រជា​ពល​រដ្ឋ​ភ័យ​ព្រួយ​ហិន​ហោច​ព្រៃ​ឈើ ​ជាង​រាជរដ្ឋា​ភិបាល​​ទៅ​​វិញ​ ហើយ​ឥឡូវ​នេះ ​ឲ្យ​តែ​មាន​បញ្ហា​គ្រោះ​មហន្ត​រាយ​កើត​ឡើង​បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​ការ ​ប្រែ​ប្រួល​អាកា​ស​ធាតុ​​(Climate change)​ទៅ​វិញ​ ​ដែលការលើកឡើងនេះមិន​សម​ហេតុ​ផល​សោះ​។​

ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ ​​ខុស​ពី​មុន​គឺ​ឲ្យ​តែ​មាន​​ទឹក​រាង​ធំ​បន្តិច ​គឺ​លិច​ណា​លិច​ណី​តែ​ម្តង​ ​ឲ្យ​តែ​មាន​ទឹក​ធ្លាក់​ពី​ភ្នំ​គឺ​លិច​ភឹ្ល​ប​​ ឲ្យ​មាន​ខ្យល់​ព្យុះ​ភ្លៀង​ពីណា​ពីណី​មក ​គឺ​លិច​ទឹក​ និង​ប៉ើងទាំង​ផ្ទះ​សម្បែង​ប្រជា​ពល​រដ្ឋ​ខ្ទេច​ ដូច​កាល​ព្យុះ​​កេត​សាណា​​ឆ្នាំ​២០០៨​ គឺ​ខេត្ត​កំពង់​ធំ​ដដែល​ទទួល​រង​គ្រោះ​ជាង​គេ​។​ ដែល​កាល​ពី​មុន​នៅ​ក្នុ​ង​មេរៀន​ភូមិ​វិទ្យា​ទស​វត្សរ៍​ឆ្នាំ៨០​ ដែល​ខ្ញុំ​បាន​រៀន​គឺ​ស្រុក​ខ្មែរ​មាន​រាង​ជា​បាត​ខ្ទះ​​ ហើយ​មាន​ភ្នំ​ និង​ព្រៃ​ឈើ​ធំៗ​ដែល​មាន​ក្រឡា​ផ្ទៃ​ដល់​ទៅ​៧៣%​ នៃ​ផ្ទៃ​ប្រទេស​​គឺ​អាច​គេច​ផុត​ និង​ជួយ​ទប់​គ្រោះ​ធម្ម​ជាតិ​ដូច​ជា​ខ្យល់​ព្យុះ ​និង​ទឹក​ជំនន់​ជា​ដើម​។​

​ជា​ការ​ពិត​ហើយ​ កាល​នោះ​ស្រុក​យើង​កម្រ​ជួប​ប្រទះ​គ្រោះ​មហន្ត​រាយ​មែន​ គឺ​ដោយ​សារ​ព្រៃ​ឈើ​នេះ​ហើយ​។ ​សូម្បី​តែ​ភ្ញៀវ​ទេស​ចរជិះយន្ត​ហោះ​​ក៏​​ធ្លាប់​​លាន់​​មាត់​​ថា​​៖«ឯ​ណា​ ទីក្រុង​របស់​អ្នក​ បើ​មើល​ទៅ​សុទ្ធ​តែព្រៃ​ឈើយ៉ាង​ដូច្នេះ?»។ តែ​ឥឡូវ​នេះ​​សាក​ល្បង​មើល​ពី​លើ​យន្ត​ហោះ​វិញ​គឺ​ស្រុក​ខ្មែរ​ទាំង​មូល​ឃើញ ​សុទ្ធ​តែ​ទឹក​ រក​ព្រលាន​ចុះ​មិន​ចង់​ឃើញ​ផង​​ ហើយ​កាល​ពី​​សប្តាហ៍​មុន​ មាន​ភ្ញៀវ​ទេស​ចរបរទេសប្រហែល​២០០​នាក់​ បាន​ជាប់​គាំង​​នៅ​ឯ​ប្រាសាទ​​បន្ទាយ​ស្រី​ដោយ​ទឹក​បាក់​​ពី​ភ្នំ​គូ​លែន​មក ​ ភ្ញៀវ​ទាំង​នោះ​នាំ​គ្នា​រត់​ឡើង​ដើម​ឈើ​សឹង​តែ​មិន​ទាន់​គ្រាន់​តែ​២ទៅ​ ៣ម៉ោង​សោះ​រត់​មិន​ចង់​ទាន់​ផង​។ ​​នេះ​ចេះ​ហេង​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ដែលមាននៅសល់​ដើម​ឈើ​ខ្លះ​គ្រា​ន់​តោង ​ឡើង​ ចុះ​បើទៅប្រាសាទ​ណា​ឆ្ងាយ​ៗ​មិន​មាន​​ដើម​ឈើ​ធំៗ​​គ្រាន់​តោង​ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​ នេះ​ហើ​​​យ​​ប​ញ្ជាក់​ប្រាប់​ភ្ញៀវ​ទេសចរបរទេស​ទាំង​នោះ​ថា​ ស្រុក​ខ្មែរ​ជា​ទេស​ចរណ៍​​បែប​ធម្មជាតិ​​គឺ​ទឹក​ធ្លាក់​ពី​​ភ្នំ​ពិត​ៗ​ មែន​ទេ​?
ម្យ៉ាង​វិញ​ទៀត​ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​នៅ​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ​ គឺ​ខ្មាស​គេ​ណាស់​នៅ​​ពេល​ដែល​គេ​សួរ​ថា​​តើ​ក្រឡា​ផ្ទៃ​ព្រៃ​ឈើ​នៃ​ប្រទេស​ របស់​អ្នក​សល់​ប៉ុន្មាន​? ​ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា​ប៉ុន្មាន​ឲ្យ​ប្រាកដ​។​​ តែ​បើ​ផ្អែក​តាម​សៀវ​ភៅ​ភូមិ​វិទ្យា​​ថ្នាក់​ទី១២​​​បោះ​ពុ​ម្ព​នៅ​ឆ្នាំ​​ ២០១១​ គឺ​សរសេរ​ថា​ព្រៃឈើ​​​នៅ​ក្រោម​​៤០%​​ នៃផ្ទៃ​ប្រទេស​​ ហើយ​ថយ​ចុះ​ជា​លំដាប់​។​​ សូម​រាជ​រដ្ឋាភិ​បាល​ក៏ដូចជា ក្រសួងអប់រំយុវជននិងកីឡាដាក់វិ​ញ្ញា​សា​នេះ​សម្រាប់​ប្រឡង​ផង​៕ soprach.tong@phnompenhpost.com

Please, use the original source for your reference: Phnom Penh Post

No comments:

Post a Comment