Showing posts with label Hun Sen. Show all posts
Showing posts with label Hun Sen. Show all posts

Sunday, January 15, 2017

តើ ហ៊ុន សែន កាន់អំណាចយូរ៣២ឆ្នាំ គាត់ជាមនុស្សបែបណា ? សូមស្តាប់បទវិភាគRFA,15,1,2017

ប្រទេសកម្ពុជាគឺ អភ័ព្វបំផុត ដែលរយៈពេលជាង៣២ឆ្នាំមកនេះគឺមានមេដឹកនាំតែម្នាក់១គត់ដែលឆ្លាតឈ្លាសវៃ ដែលកាន់អំណាចយូរឆ្នាំ ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាមកដល់ពេលនេះ២០១៧មានចំនួនជាង១៥លាននាក់ គឺល្ងង់ខ្លៅគឺចាញ់លោក ហ៊ុន សែន ជាមនុស្សតែម្នាក់ដែលចេះដឹងត្រឹមត្រូវល្អដាច់គេជាងពលរដ្ឋខ្មែរជាង១៥លាននាក់ ។ ពាក្យថាប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ចាញ់លោក ហ៊ុន សែន ម្នាក់ គឺត្រង់ថា ប្រជាពលរដ្ឋខ្មែរទាំងនោះធ្វើមិនកើត និយាយមិនកើត ដឹកនាំមិនកើត មានចំណេះដឹងមិនដូច លោក ហ៊ុន សែន ដែលគាត់គឺជាមេដឹកនាំដ៏មហាអស្ចារ្យរកលេខដាក់គ្មាន ។ "Non-Violence Overcome All Obstacles"

Saturday, August 13, 2016

ហ៊ុន សែន គំរាមបរទេសកុំឲលូកដៃចូលកម្ពុជាHun Sen threaten to foreigners

ស្តាប់វាចា ! ហ៊ុន សែន ស្រែកជំទាលឡូឡាដូចមនុស្សស្រវឹងស្រានិងស្រវឹងអំណាចគំរាមបន្លាចបរទេសកុំឲលូកដៃលូកជើងចូលកិច្ចការផ្ទៃក្នុងកម្ពុជា ប៉ុន្តែបើបរទេសយួនលូកជើងឈ្លានពានចូលកម្ពុជាបាន OK ???? ។ ( ១ឧសភា២០១៦ពីកំពង់ផែក្រុងសីហនុ ) "Non-Violence Overcome All Obstacles"

Monday, June 8, 2015

Hun Sen បបួល​​​​​​​​​​​​​​​​​ សម រង្សី ស្បថឲរន្ទះបាញ់រឿងចោទថាគណបក្សប្រជាជនលួចសន្លឹកឆ្នោត

Hun Sen បបួល សម រង្សី ស្បថរឿងចោទ លួចសន្លឹកឆ្នោត កាកបាទក្រហមលំអៀង បញ្ហាបាត់បង់ទឹកដីខ្មែរតាមខ្សែព្រំដែនទៅយួន =====ព័ត៌មាននយោបាយប្រតិកម្មថ្នាំ===== ព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៥ Hun Sen លោកនាយករដ្ឋមន្ត្រីខ្មែរដែលពូកែខឹងបានខំប្រឹងនិយាយដោះសារថាខ្លួននិងបក្សពួកខ្លួនគឺគណបក្សប្រជាជនកាន់អំណាចមិនបានលួចប្លន់សន្លឹកឆ្នោតដូចការចោទប្រកាន់ពីគណបក្សប្រឆាំងពីប្រជាពលរដ្ឋនិងអង្គការជាតិអន្តរជាតិនោះទេ បើមិនជឿទេ មានតែស្បថឲងាប់ដោយរន្ទះបាញ់ជាដើម ការយកពាក្យស្បថមកបង្ហាញក្នុងរដ្ឋសភាឲប្រជាពលរដ្ឋជឿនេះវាហាក់ដូចជាពាក្យចាស់ពោលថា ពាក្យសម្បថជាពាក្យទាល់ច្រក ទឹកហូរពុំដែលហត់ ហ៊ុន សែន ស្បថកុំឲជឿ ! បើពាក្យសម្បថសាកសិទ្ធិពិតមែននោះ ប្រហែលជាមានមន្ត្រីគណបក្សប្រជាជនមិនតិចទេនិងស្លាប់ដោយរន្ទះបាញ់ ព្រោះតែកេងប្រវ័ញ្ចសន្លឹកឆ្នោតដោយការបោកបញ្ឆោតដោយមធ្យោបាយផ្សេងៗពិសេសគឺប្រធាន គជប ដែលជាមន្ត្រីCPPនោះឯងដែលកាន់តំណែងជាប្រធាន គជប ជាច្រើនអាណត្តិដោយមិនមានឯករាជ្យអព្យាក្រិត្យ ។ Hun Sen បាននិយាយការពារដល់ស្ថាប័នកាកបាទក្រហមថា មិនបានរើសអើងនិន្នានយោបាយប្រកាន់បក្សពួកនោះទេ ប៉ុន្តែមហាជនជាច្រើនបានមើលឃើញថាស្ថាប័នកាកបាទក្រហមមិនអព្យាក្រិត្យមិនឯករាជ្យនោះទេ ព្រោះកន្លងមកយើងសង្កេតឃើញថាស្ថាប័នមួយនេះចែកអំណោយមានការលំអៀងដូចជា សហគមន៍រងគ្រោះដីធ្លីដោយការបណ្តេញចេញ កម្មករដែលរងគ្រោះដោយការវ៉ៃបាញ់ទាត់ធាក់ពីកងកំលាំងសមត្ថកិច្ចរដ្ាភិបាល កាកបាទក្រហមអត់ដែលផ្តល់ជំនួយជួយសង្គ្រោះអ្នកទាំងនោះទេផ្ទុយទៅវិញបែជាយកអំណោយទៅចែកក្រុមកងសន្តិសុខបាតដៃទី៣ដែលវ៉ៃព្រះសង្ឃប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យគ្មានក្តីមេត្តាបែជាទទួលបានថវិការពីកាកបាទក្រហមក្នុងម្នឆក់ៗ៥លានរៀលទៅវិញ ។ ចំពោះរឿងព្រំដែនទឹកដីដែលនាយករដ្ឋមន្ត្រីលើកឡើងថា មិនបាត់បង់នោះ ត្រូវបានកសិករខ្មែរនៅតាមព្រំដែនស្រែកដង្ហោយហៅរកយុត្តិធម៌គ្រប់ទិសទីដោយសារយួនរំលោភយកដីស្រែចំការរបស់ពួកគាត់ហើយបង្គោលព្រំដែនក៏ចេះរំកិលចូលមកដីខ្មែរបន្តិចម្តងៗរហូតដល់អស់ទាំងកោះត្រល់ អស់ទាំងភូមិថ្លុកជ្រៅភូមិកំណើតលោក ហេង សំរិនថែមទៀតផង ៕ "Non-Violence Overcome All Obstacles"