ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, January 16, 2017
សត្វក្ងោកហើរមកប្តឹងដល់រដ្ឋាភិបាលក្រុងភ្នំពេញរឿងព្រៃឈើសត្វព្រៃត្រូវបានគេរំលោភបំពានសិទ្ធិ
សត្វក្ងោកហើរចូលក្នុងក្រុងភ្នំពេញព្រោះចង់មកប្តឹងក្រសួងអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញថា ព្រៃឈើគេកាប់អស់ហើយ គ្មានទីជម្រកសម្រាប់សត្វព្រៃរស់នៅទេ សូមឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ ថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង់ផង ។ ជាកម្មអកុសល ក្ងោក៤ក្បាលពេលមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃ១៥មករា២០១៧ មិនទាន់ទាំងបានដាក់ពាក្យប្តឹងចូលក្រសួងស្ថាប័នរដ្ឋាភិបាលឲ្យជួយការពារយុត្តិធម៌ព្រៃឈើសត្វព្រៃផង ក៏ត្រូវមនុស្សចិត្តតិរច្ឆានយកជំពាមកៅស៊ូដេញបាញ់សម្លាប់អស់មេដឹកនាំសត្វក្ងោក១ក្បាលយកទៅចំអិនធ្វើម្ហូបស៊ីបាត់ ចំណែកអាជ្ញាធរក្រុងភ្នំពេញថ្ងៃ១៦មករា២០១៧គ្រាន់តែហៅជនជាឃាតករសម្លាប់សត្វក្ងោកនោះមកអប់រំហើយឲ្យរួចខ្លួនយ៉ាងរំភើយ គ្មានដាក់ទោសកំហុសអ្វីទេ ហើយបន្ទាប់មកនៅថ្ងៃដដែលក្រុមអង្គការអភិរក្សសត្វព្រៃ Wild Life Alliances បានសហការណ៍ជាមួយអាជ្ញាធរស្ទឹងមានជ័យនិងប្រជាពលរដ្ឋចុះចាប់សត្វក្ងោក៣ក្បាលដែលកំពុងតែស៊ីចំណីលើដីក្នុងផ្ទះអ្នកភូមិដំណាក់ធំស្ទឹងមានជ័យនោះយកទៅព្រលែងក្នុងព្រៃដែលនៅសេសសល់បន្តិចបន្តួចឲ្យរស់នៅតាមបែបធម្មជាតិនៃសត្វព្រៃវិញ ។ អនិច្ចាសត្វក្ងោកដែលស្លូតបូត ព្រោះតែមានចិត្តចង់ជួយការពារយុត្តិធម៌ដល់សិទ្ធិសត្វព្រៃទាំងអស់ បែជាត្រូវមកស្លាប់បាត់បង់អាយុជីវិតចោលក្រុមគ្រួសារ ចោលសត្វព្រៃនៅក្នុងក្រុងភ្នំពេញយ៉ាងអយុត្តិធម៌ ! ។ រួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃគឺជាពលរដ្ឋលកអក្នុងសង្គម ! ។។។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment