Saturday, October 12, 2019

ទិដ្ឋភាពវត្តព្រវើយលើផ្ទៃទឹកនិងភូមិពាមបាងក្បែរមាត៎បឹងទន្លេសាប

ព្រះតេជគុណ លួន សុវ៉ាត ដឹកនាំ #កូននេនវត្តស្លែង #ចុងភៅវត្តស្លែង #ជាងវត្តស្លែង #កូនសិស្សលោកវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប និង អមដំណើរដោយ Mrs Phay Ry.Virginia.USA. #ជិះកាណូតចេញពីវត្តស្លែងតាមដង #ស្ទឹងជីក្រែង ឆ្ពោះទៅ មើល #ទេសភាព #ធ្វើបុណ្យសង្ឃទាន លើផ្ទៃទឹកនៃមាត់ #បឹងទន្លេសាប #ភូមិអ្នកនេសាទ #ភូមិស្ទឹងជ្រៅ #ឃុំអន្លង់សំណរ ក្នុងគោលបំណង ១.ដើម្បីជាបុណ្យកុសលនិងសេចក្តីសុខចម្រើនដល់ព្រះពុទ្ធសាសនានិងសង្គមជាតិដែលកើតអំពីការធ្វើបុណ្យដ៏ជាគុណល្អប្រពៃដែលជាប្រពៃណីសម្រាប់វត្តស្លែងគឺឲ្យតែដល់ថ្ងៃជិតចេញព្រះវស្សាព្រះសង្ឃនិងញាតិញោមតែងតែនាំគ្នាជិះកាណូតទៅធ្វើបុណ្យសង្ឃទានលើផ្ទៃទឹក ។ ២.ដើម្បីផ្សព្វផ្សាយអប់រំអំពីព្រះពុទ្ធសាសនានិងសង្គមជាតិអំពីកិច្ចការថែរក្សា ការពារបរិស្ថាននិងសម្បត្តិធនធានធម្មជាតិជលផល មានទឹក ដី បឹង ទន្លេ ស្ទឹង ព្រៃលេចទឹក ត្រី សត្វបក្សាបក្សី ជាដើមឲ្យបានគង់វង្សតរៀងទៅ ដើម្បីជាផ្លូវនាំមកនូវការបង្កើតឲ្យមាន #អេកូទេសចរណ៍ធម្មជាតិ ដោយជិះទូកជិះកាណូតកំសាន្តតាមគង្គារនាំគ្នាគយគន់ទេសភាព ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យ ១.លោក ឃុន ប៊ុនណា Mr Khun Bunna អ្នកស្រី ឃុន សៅ យ៉ាន់ណា Mrs Khun Sao Yanna និងបុត្រ Zurich.Switzerland.២០០ដុល្លា បុណ្យសង្ឃទាន ។ លោក សង ស្រ៊ុនស្រេង អ្នកស្រី តាំង ស៊ុយគាង និង កូនស្រី សេង ហ្គេកឡាង,សេង ហ្គេកឆេង New Market.Ontario.Canada និង លោក អ៊ុយ ចាន់រឿន និងគ្រួសារ,លោក ញូង សន្ធុ មានសទ្ធាជ្រះថ្លា ១០០ដុល្លា ធ្វើបុណ្យសង្ឃទានប្រគេនចង្ហាន់ព្រះសង្ឃលើផ្ទៃទឹកទន្លេ ។

No comments:

Post a Comment