ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, October 12, 2019
ទិដ្ឋភាពតាមផ្លូវទឹកពីភូមិស្ទឹងជ្រៅឆ្ពោះទៅវត្តពៅវើយភូមិពាមបាង
ព្រះតេជគុណ លួន សុវ៉ាត ដឹកនាំ #កូននេនវត្តស្លែង #ចុងភៅវត្តស្លែង #ជាងវត្តស្លែង #កូនសិស្សលោកវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប និង អមដំណើរដោយ Mrs Phay Ry.Virginia.USA. #ជិះកាណូតចេញពីវត្តស្លែងតាមដង #ស្ទឹងជីក្រែង ឆ្ពោះទៅ មើល #ទេសភាព #ធ្វើបុណ្យសង្ឃទាន លើផ្ទៃទឹកនៃមាត់ #បឹងទន្លេសាប #ភូមិអ្នកនេសាទ #ភូមិស្ទឹងជ្រៅ #ឃុំអន្លង់សំណរ ក្នុងគោលបំណង
១.ដើម្បីជាបុណ្យកុសលនិងសេចក្តីសុខចម្រើនដល់ព្រះពុទ្ធសាសនានិងសង្គមជាតិដែលកើតអំពីការធ្វើបុណ្យដ៏ជាគុណល្អប្រពៃដែលជាប្រពៃណីសម្រាប់វត្តស្លែងគឺឲ្យតែដល់ថ្ងៃជិតចេញព្រះវស្សាព្រះសង្ឃនិងញាតិញោមតែងតែនាំគ្នាជិះកាណូតទៅធ្វើបុណ្យសង្ឃទានលើផ្ទៃទឹក ។
២.ដើម្បីផ្សព្វផ្សាយអប់រំអំពីព្រះពុទ្ធសាសនានិងសង្គមជាតិអំពីកិច្ចការថែរក្សា ការពារបរិស្ថាននិងសម្បត្តិធនធានធម្មជាតិជលផល មានទឹក ដី បឹង ទន្លេ ស្ទឹង ព្រៃលេចទឹក ត្រី សត្វបក្សាបក្សី ជាដើមឲ្យបានគង់វង្សតរៀងទៅ ដើម្បីជាផ្លូវនាំមកនូវការបង្កើតឲ្យមាន #អេកូទេសចរណ៍ធម្មជាតិ ដោយជិះទូកជិះកាណូតកំសាន្តតាមគង្គារនាំគ្នាគយគន់ទេសភាព ។
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យ
១.លោក ឃុន ប៊ុនណា Mr Khun Bunna អ្នកស្រី ឃុន សៅ យ៉ាន់ណា Mrs Khun Sao Yanna និងបុត្រ Zurich.Switzerland.២០០ដុល្លា បុណ្យសង្ឃទាន ។
លោក សង ស្រ៊ុនស្រេង អ្នកស្រី តាំង ស៊ុយគាង និង កូនស្រី សេង ហ្គេកឡាង,សេង ហ្គេកឆេង New Market.Ontario.Canada និង លោក អ៊ុយ ចាន់រឿន និងគ្រួសារ,លោក ញូង សន្ធុ មានសទ្ធាជ្រះថ្លា ១០០ដុល្លា ធ្វើបុណ្យសង្ឃទានប្រគេនចង្ហាន់ព្រះសង្ឃលើផ្ទៃទឹកទន្លេ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment