Tuesday, October 29, 2019

សូមអនុមោទនា ! បុណ្យកឋិនទានសាមគ្គីវេរប្រគេនដល់ព្រះសង្ឃវត្តស្លែង

ពិធីបុណ្យកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីអារាម #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃអាទិត្យ ទី១៣ និង ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ជាកិច្ចឆ្លងបុណ្យប្រកបដោយធម៌និងបានអានិសង្សទាំងអ្នកធ្វើទាំងអ្នកទទួល៥យ៉ាង ។ សូមជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកទាំងឡាយ សូមបានសុខសប្បាយ សុខចម្រើនតរៀងទៅ ! ។ ១.ព្រះតេជគុណ លួន សុវ៉ាត និង ឧបាសក ហែម លួន ភូមិភ្នៀត និងកូនចៅ ១ត្រៃ ២.ឧបាសក លួន ផាង ឧបាសិកា លៀប ពត់ ភូមិបេង និងកូនចៅ ១ត្រៃ ៣.ឧបាសិកា ផៃ រី Mrs Phay Ry និងកូនចៅ Virginia.USA.១ត្រៃ ៤.ឧបាសិកា ខាត់ ដាវី Mrs Davy Khat និងគ្រួសារកូនចៅ ក្រុងភ្នំពេញ១ត្រៃ ៥.ឧបាសក កេង ឆន ឧបាសិកា ស្រី ហឿន និងកូនចៅ ភូមិព្រីង ១ត្រៃ ៦.ឧបាសិកា សែម រឿន និងកូនចៅ ភូមិតារាម ១ត្រៃ ៧.លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ១ត្រៃ

No comments:

Post a Comment