Friday, September 27, 2019

ខែវស្សាសម្បូរទឹកណាស់ក្នុងស្ទឹងជីក្រែងតែខែប្រាំងហួតហែងក្នុងស្ទឹងគ្មានទឹកទេ តើមូលហេតុអ្វី ?

ខែវស្សាទឹកពេញ ស្រែ ស្រះ ត្រពាំង ប្រឡាយ ស្ទឹង បឹង ទន្លេ ប៉ុន្តែ បែជា ខែប្រាំង ប្រជាពលរដ្ឋខ្មែរយើងស្ទើរទូទាំងប្រទេស នៅតែខ្វះទឹកប្រើប្រាស់ ។ តើមកពីមូលហេតុអ្វី ???? ជាក់ស្តែង #ស្ទឹងជីក្រែង ក្នុង #ស្រុកជីក្រែង #ខេត្តសៀមរាប ទឹកស្ទឹងឡើងពេញព្រៀបក្នុងស្ទឹងនិងហៀរហូរក្លាយទៅជាទឹកជំនន់ ជន់លិចផ្ទះដំណាំស្រែចំការ តាមផ្លូវផង ប៉ុន្តែ ក្នុងរដូវខែប្រាំង បែជា ទឹកស្ទឹងជីក្រែង រីងស្ងួតហួតហែង រកតែទឹកសម្រាប់មនុស្សប្រើប្រាស់ក៏គ្មាន ហើយជីវចម្រុះដែលរស់នៅក្នុងទឹកដូចជា ត្រី ក្តាម ខ្យង ជាដើម ត្រូវវិនាសអន្តរាយបាត់បង់ស្ទើរដាច់ពូជន៍ពីក្នុងស្ទឹងអស់ ចំណែកប្រជាពលរដ្ឋបានរត់ទៅដងទឹកស្រះ តាមវត្តអារាម ជាដើម យកទៅប្រើប្រាស់ រហូតដល់ស្រះទឹកតាមវត្តក៏អស់ទឹកផងដែរ ។ ជាសំណូមពរ ពីព្រះសង្ឃ ប្រជាពលរដ្ឋ គឺ ចង់ឲ្យក្រសួងស្ថាប័ន រដ្ឋាភិបាល ត្រូវតែ កសាង អាងស្តុបទឹក ទំនប់ទុបទឹក ជាដើម ដើម្បី កុំឲ្យទឹកស្ទឹងហូរចូលទៅទន្លេសាបអស់ ហើយថែរក្សាការពារទឹកស្ទឹងជីក្រែង ឬ ស្ទឹងផ្សេងៗទៀត ទូទាំងប្រទេសកម្ពុជា កុំឲ្យទឹករីងស្ងួតហួតហែងអស់ពីស្ទឹងក្នុងរដូវប្រាំងឡើយ ។ ២៦កញ្ញា២០១៩

No comments:

Post a Comment