ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, September 26, 2019
បុណ្យវេនបិណ្ឌសាមគ្គីទី១៣នៅវត្តស្លែង
រាប់បាត្រ ប្រគេនចង្ហាន់ ឆ្លង #បុណ្យកាន់បិណ្ឌសាមគ្គី វេនទី១២ចូល១៣ឆ្លង នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ១៣រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ ។ វេនបិណ្ឌសាមគ្គីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស
១.ពុទ្ធបរិស័ទទូទាំង #ភូមិភ្នៀត #ភូមិតារាម #ភូមិព្រែកអង្គរ
២.ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងបុត្រ លោក ប្រាយ យិនឡូ Mr Brian Lo និងគ្រួសារ ។ លោក ថារី ឡូ Mr Thary Lo និងគ្រួសារ ។ លោក គីមលាង ឡូ និងគ្រួសារ Santa Ana.California.USA ។ សូមឧទ្ទិសបុណ្យកុសលដល់បុព្វការីជនមាន មាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានរំលាយខ័ន្ធទៅកាន់បរលោកខាងមុខមាន
ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។
ឧបាសក អៀប ជូ ឧបាសិកា តាន់ ប៊ួយហួយ ។
ប្អូនស្រី សីលវតី អៀប ឆៃអៀម និង កូនស្រី ឡូ ឈៀវវួច ដែលបានទទួលមរណៈកាលទៅកាន់បរលោកខាងមុខ សូមបានសោយសុខក្នុងសុគតិភពកុំបីខាន ! ។
អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment