Friday, September 27, 2019

ធ្វើដំណើរទៅធ្វើបុណ្យវេនបិណ្ឌទី១៤នៅក្នុងព្រៃសង្ឃរុក្ខាវ័ន

ព្រះតេជគុណ លួន សុវ៉ាត នាំយកទេយ្យទានចង្ហាន់និងបច្ច័យ៤ទៅធ្វើបុណ្យវេនបិណ្ឌទី១៤ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា ១.ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងបុត្រចៅ Santa Ana.California.USA.សូមឧទ្ទិសបុណ្យកុសលដល់បុព្វការីជនមាន មាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានរំលាយខ័ន្ធទៅកាន់បរលោកខាងមុខមាន ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។ ឧបាសក អៀប ជូ ឧបាសិកា តាន់ ប៊ួយហួយ ។ ប្អូនស្រី សីលវតី អៀប ឆៃអៀម និង កូនស្រី ឡូ ឈៀវវួច ដែលបានទទួលមរណៈកាលទៅកាន់បរលោកខាងមុខ សូមបានសោយសុខក្នុងសុគតិភពកុំបីខាន ! ។ ២.ឧបាសកា ង៉ូវ ណាំ និងកូនចៅ Santa Ana.CA.USA ។ ៣.ឧបាសក សេង ស្រ៊ុនស្រេង និង ឧបាសិកា តាំង ស៊ុយគាង ព្រមទាំងកូនចៅ New Market.Ontario.Canada ។ ២៧កញ្ញា២០១៩

No comments:

Post a Comment