ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, December 13, 2018
Live.ព្រះសង្ឃវត្តស្លែងជិះកាណូតតាមដងស្ទឹងជីក្រែងទៅជួយកសាងសាលារៀននៅសហគមន៍ភូមិអ្នកនេសាទស្ទឹងជ្រៅ
ព្រះសង្ឃវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញដំណើរតាមយានជំនិះកាណូតតាមដងស្ទឹងជីក្រែង ទៅជួយកសាងសាលាថ្មី១ខ្នងនិងជួសជុលសាលាបឋមសក្សាសហគមន៍ភូមិស្ទឹងជ្រៅរស់នៅបណ្តែតលើផ្ទៃទឹកនៃផ្ទៃមាតបឹងទន្លេសាប ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប តាមគម្រោងមនុស្សធម៌ខ្មែរជួយខ្មែរ ។ ១៣ធ្នូ២០១៨
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យទិញកាណូតជាយានជំនិះព្រះសង្ឃវត្តស្លែង មាន :
១.ឧបាសិកា សុខ ជា ព្រមទាំងកូន ចៅ ផ្លូវ៣១០ ក្រុងភ្នំពេញ ១០២ដុល្លា ។ ២.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Long Beach.CA.USA.១០០ដុល្លា ។ ៣.Mrs Kim Nuth.Lowell.MA.USA.៥០ដុល្លា ។ ៤..Mr Peter Ly and family.១០០ដុល្លា ។ ៥.អ្នកស្រី ឡេា លក្ខិណា Mrs Leakhana Lor .Long Beach.CA.USA.១០០ដុល្លា ។
ទំនាក់ចូលបុណ្យខ្មែរជួយខ្មែរតាមរយះ ព្រះតេជគុណ លួន សុវ៉ាត LUON SOVATH.Tel.012 83 83 22
Labels:
ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment