ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, December 13, 2018
Live.ជិះកាណូតកាត់បឹងទន្លេសាបទៅទិញឫស្សីនៅភូមិបណ្តែតទឹកកំពង់ហ្លួងយកទៅជួសជុលនិងកសាងសាលារៀនស្ទឹងជ្រៅ
ព្រះតេជគុណ លួន សុវ៉ាត ព្រះសង្ឃវត្តស្លែង ជិះកាណូតកាត់បឹងទន្លេសាបទៅទិញដើមឫស្សីពីដេរប៉ូលក់ឫស្សីនៅភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ជាភូមិបណ្តែតទឹកលើផ្ទៃបឹងទន្លេសាប យកទៅកសាងសាលាថ្មី១ខ្នងនិងជួសជុលសាលាបឋមសិក្សាចាស់១ខ្នងនៅភូមិស្ទឹងជ្រៅចាស់ ដែលស្ថិតនៅលើផ្ទៃទឹកមាត់បឹងទន្លេសាប ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ១៣ធ្នូ២០១៨
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាចូលបុណ្យ#ខ្មែរជួយខ្មែរ ទិញឫស្សីយកទៅធ្វើជាក្បូនជួសជុលសាលាចាស់សហគមន៍ភូមិបណ្តែតទឹក ស្ទឹងជ្រៅ មាន : ១.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.Calfornia.USA.៥០០ដុល្លា ។ ២.ឧបាសក ឡូ មេងហ៊ ព្រមទាំងកូនចៅ Paris.France.៥០០ដុល្លា ។ ៣.ឧបាសិកា ឡូ មេងឃន់ ព្រមទាំងកូនចៅ Paris.France.៥០០ដុល្លា ។
អ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យខ្មែរជួយខ្មែរកសាងសាលាបឋមសិក្សាថ្មីនៅសហគមន៍ភូមិអ្នកនេសាទស្ទឹងជ្រៅមាន ១.ឧបាសិកា គី សុភិន Mrs Ky Sophin ព្រមទាំងកូនចៅ នៅក្រុងបាត់ដំបង ។ ២.ឧបាសិកា គី ប៊ុនថានី Mrs Bunthany Ky Mr Joseph Egenberger ព្រមទាំងបុត្រ Manteca City.California.USA ។
ទំនាក់ទំនងចូលបុណ្យខ្មែរជួយខ្មែរ តាមរយះព្រះតេជគុណ លួន សុវ៉ាត LUON SOVATH . Tel.012 83 83 22
Labels:
ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment