Wednesday, December 12, 2018

សូមចូលរួមអនុមោទនាធ្វើបុណ្យទិញកាណូតជាយានជំនិះផ្លូវទឹកតម្កល់ទុកក្នុងវត្តស្លែង

សូមចម្រេីនពរ អំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញេាមពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមអនុមេាទនាមានសទ្ធាជ្រះថ្លាចូលបុណ្យ ទិញកាណូត ជាយានជំនិះព្រះសង្ឃ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង ខេត្តសៀមរាប សម្រាប់ប្រេីប្រាស់ជាប្រយេាជន៍ក្នុងព្រះពុទ្ធសាសនាផង ក្នុងសង្គមជាតិផង ក្នុងការនិមន្តនិងធ្វេីដំណេីរតាមផ្លូវទឹកដងស្ទឹងជីក្រែងក្តី ទៅជួយជួសជុលនិងកសាងសាលាបឋមសិក្សាជូនកុមារីកុមារាសាលាបឋមសិក្សាសហគមន៍ភូមិស្ទឹងជ្រៅក្តី ។ សំបកកាណូតជ័រតម្លៃ ៨៥០ដុល្លាប្រវែង៨ម៉ែត្រកន្លះ និង ម៉ាសុីនម៉ាកហុីណូតាកម្លាំង២ម៉ាស៊ីន តម្លៃ ៧១០ដុល្លា សរុបជាថវិកាអស់ ១៦០០ដុល្លាអាមេរីក ។ ទំនាក់ទំនងចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅតាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH ,Tel.012 83 83 22, ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា យាន ទេា សុខ ទេា ហេាតិ អ្នកឲ្យយានជំនិះ ឈ្មោះថា ឲ្យនូវសេចក្តីសុខគ្រប់យ៉ាង ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កេីតមានដល់លេាកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យទិញកាណូតជាយានជំនិះផ្លូវទឹកតម្កល់ទុកក្នុងទីអារាមវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប សម្រាប់ប្រេីប្រាស់ជាប្រយេាជន៍ក្នុងព្រះពុទ្ធសាសនាផង ក្នុងសង្គមជាតិផង ។ ១.ឧបាសិកា សុខ ជា ព្រមទាំងកូន ចៅ ផ្លូវ៣១០ ក្រុងភ្នំពេញ ១០២ដុល្លា ។ ២.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Long Beach.CA.USA.១០០ដុល្លា ។ ៣.Mrs Kim Nuth.Lowell.MA.USA.៥០ដុល្លា ។ ៤..Mr Peter Ly and family.១០០ដុល្លា ។ ៥.អ្នកស្រី ឡេា លក្ខិណា Mrs Leakhana Lor .Long Beach.CA.USA.១០០ដុល្លា ។ ១២ធ្នូ២០១៨

No comments:

Post a Comment