Tuesday, December 4, 2018

ទស្សនាទេសភាពតមបណ្តោយដងស្ទឹងជីក្រែងនិងទេសភាពព្រៃលេចទឹកនឹងភូមិអ្នកនេសាទស្ទឹងជ្រៅ

ទស្សនាទេសភាពតាមបណ្តោយដង #ស្ទឹងជីក្រែង និងសហគមន៍ភូមិអ្នកនេសាទរស់នៅលើទឹកនៃបឹងទន្លេសាប #ភូមិស្ទឹងជ្រៅ ។ ជិះកាណូតតាមគង្គារស្ទឹងជីក្រែងនាំគ្នាទៅធ្វើបុណ្យខ្មែរជួយខ្មែរ ចែកសម្ភារៈសិក្សា ស្បៀងអាហារ ថ្នាំពេទ្យនិងថវិកាដល់កុមារីកុមារាគ្រួសារក្រីក្រដែលរស់នៅលើផ្ទៃទឹកមាត់បឹងទន្លេសាបនៃសាលាបថមសិក្សាសហគមន៍ភូមិស្ទឹងជ្រៅចាស់និងភូមិស្ទឹងជ្រៅថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និង ធ្វើបុណ្យសង្ឃទានប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែងនិងវត្តថ្មី ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យនិងម្ចាស់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដែលបានសាមគ្គីគ្នាមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភកម្មវិធីនេះមាន : ១.លោក ពុធ ប៉ោលាង និងគ្រួសារបងប្អូនកូនចៅ Montréal.Canada,លោក នួន នរា អ្នកស្រី ភោគ សុផល និងបុត្រ រួមដោយគណកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តចំការ ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ។ ២.ឧបាសិកា ប៊ុនថានី គី និងគ្រួសារ .Manteca.CA.USA ។ ៣.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.CA.USA ។ ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.CA.USA ។ ៤.អ្នកស្រី តារា សុខរស់ និងកូនចៅArcadia City.CA.USA ។ ៥.អ្នកស្រី តាំង សុភ័ណ និងគ្រួសារ Lowell.MA.USA ។ ៦.ឧបាសិកា ងុយ ញាន Nhean Nguy អ្នកស្រី ម៉ូនីកា ព្រមទាំងកូនចៅ Long Beach.CA.USA ។ ៧.អ្នកស្រី សុខ ច័ន្ទតារា Houston.Texas.USA ។ ៨.Mrs Kim Nuth,Mr Peter Ly.Lowell.MA.USA ។ ១០.ឧបាសិកា ផៃ រី Mrs Ry Phay.Virginia.USA ។ ១១.ព្រះភិក្ខុ ស្រី ទិត្យ, អ្នកស្រី ទ្រី លៀម និង លោក គឹម ញ៉ាន,លោក គៀង យ៉ាង និង អ្នកស្រី សុវណ្ណារី , ឧបាសក ហ៊ួន ម៉ាន ឧបាសិកា ហួយ ចាន់ថូ អ្នកស្រី ប៊ុន គីមលី រួមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត Lexington,North Carolina,USA ។ ១២.ក្រុមគ្រួសារ អ្នកស្រី សារិ និង លោក ប្រាឌិត ព្រមទាំងបងប្អូនញាតិមិត្ត អ្នកស្រី ឆាយ ចាអង់ លោក ម៉ូនីន និងគ្រួសារ,លោក ប៊ួ សាណាម អ្នកស្រី សំ រ៉ាន និងគ្រួសារ នៅ Long Beach.CA.USA ។ អ្នកស្រី វណ្ណា ចាន់ និង គ្រួសារ Carona.CA.USA ។ ឧបាសិកា ថោ គិមហ៊ាង អ្នកស្រី Karen និងលោក គិម សាន Carona.CA.USA ។ គោលបំណងក្នុងកម្មវិធីនេះគឺ ១.ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនដែលកើតពីការធ្វើបុណ្យចែកសង្គហទាន....។ ២.ដើម្បីចូលរួមគាំទ្រលើកស្ទួយការអប់រំជួយដល់សាលាសហគមន៍សិស្សក្រីក្រនៅឆ្ងាយដាច់ស្រយាលដែលរស់នៅលើផ្ទៃទឹកនៃមាត់បឹងទន្លេសាប...។ ៣.ដើម្បីសាមគ្គីធម៌រវាងព្រះសង្ឃពុទ្ធបរិស័ទនៃព្រះពុទ្ធសាសនា ជួយសង្គមជាតិ....។ ៤.ដើម្បីទស្សនាគយគន់ទេសភាពព្រៃលេចទឹកនិងស្វែងយល់ពីជីវភាពរស់នៅនៃសហគមន៍អ្នកភូមិនេសាទរស់នៅលើផ្ទៃទឹក...។ ៥.ដើម្បីផ្សព្វផ្សាយអប់រំសហគមន៍ឲ្យរួមគ្នាអភិក្សថែរក្សាការពារព្រៃលេចទឹកទុកសម្រាប់ត្រីពងកូននិងជាជម្រកសត្វបក្សាបក្សីរស់នៅ....។ ៦.ដើម្បីផ្សព្វផ្សាយវិស័យអេកូទេសចរណ៍ធម្មជាតិដោយជិះកាណូតគយគន់ទេសភាពព្រៃលេចទឹក អ្នកភូមិនេសាទនិងទេសភាពដងស្ទឹងជីក្រែង ជាដើម....។ 2,12,2018

No comments:

Post a Comment