ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, December 5, 2018
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់គ្រួសារក្រីក្រនិងពិការដែលកំពុងច្រូតស្រូវ
ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ទៅជួយដល់គ្រួសារកំសត់ក្រីក្រ ប្តីខ្វាក់ភ្នែកទាំងពីរ គឺលោក ក្រឹម ចំណែកប្រពន្ធខ្វិនជើងម្ខាង គឺអ្នកស្រី ទួច ដែលកំពុងច្រូតស្រូវទាំងពិការនៅវាលស្រែ ក្បែរភូមិតាងួន ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃ៥ធ្នូ២០១៨ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកម្ចាស់ជំនួយមនុស្សធម៌មាន អ្នកស្រី យ៉ា និងគ្រួសារ Mrs Ya,Long Beach,California.USA,100$ ។ លោក កែវ សុខ អ្នកស្រី នាង រិន,Toronto,CANADA,100$ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment