ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, December 4, 2018
ធ្វើបុណ្យសង្គហទានខ្មែរជួយខ្មែរចែកសម្ភារះសិក្សាដល់កុមារសាលាសហគមន៍ស្ទឹងជ្រៅថ្មី
ជិះកាណូតតាមគង្គារស្ទឹងជីក្រែងនាំគ្នាទៅធ្វើបុណ្យខ្មែរជួយខ្មែរ ចែកសម្ភារៈសិក្សា ស្បៀងអាហារ ថ្នាំពេទ្យនិងថវិកាដល់កុមារីកុមារាគ្រួសារក្រីក្រដែលរស់នៅលើផ្ទៃទឹកមាត់បឹងទន្លេសាបនៃសាលាបថមសិក្សាសហគមន៍ភូមិស្ទឹងជ្រៅចាស់និងភូមិស្ទឹងជ្រៅថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និង ធ្វើបុណ្យសង្ឃទានប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែងនិងវត្តថ្មី ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យនិងម្ចាស់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដែលបានសាមគ្គីគ្នាមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភកម្មវិធីនេះមាន :
១.លោក ពុធ ប៉ោលាង និងគ្រួសារបងប្អូនកូនចៅ Montréal.Canada,លោក នួន នរា អ្នកស្រី ភោគ សុផល និងបុត្រ រួមដោយគណកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តចំការ ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ។
២.ឧបាសិកា ប៊ុនថានី គី និងគ្រួសារ .Manteca.CA.USA ។
៣.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.CA.USA ។
ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.CA.USA ។
៤.អ្នកស្រី តារា សុខរស់ និងកូនចៅArcadia City.CA.USA ។
៥.អ្នកស្រី តាំង សុភ័ណ និងគ្រួសារ Lowell.MA.USA ។
៦.ឧបាសិកា ងុយ ញាន Nhean Nguy អ្នកស្រី ម៉ូនីកា ព្រមទាំងកូនចៅ Long Beach.CA.USA ។
៧.អ្នកស្រី សុខ ច័ន្ទតារា Houston.Texas.USA ។
៨.Mrs Kim Nuth,Mr Peter Ly.Lowell.MA.USA ។
១០.ឧបាសិកា ផៃ រី Mrs Ry Phay.Virginia.USA ។
១១.ព្រះភិក្ខុ ស្រី ទិត្យ, អ្នកស្រី ទ្រី លៀម និង លោក គឹម ញ៉ាន,លោក គៀង យ៉ាង និង អ្នកស្រី សុវណ្ណារី ,
ឧបាសក ហ៊ួន ម៉ាន ឧបាសិកា ហួយ ចាន់ថូ
អ្នកស្រី ប៊ុន គីមលី រួមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត Lexington,North Carolina,USA ។
១២.ក្រុមគ្រួសារ អ្នកស្រី សារិ និង លោក ប្រាឌិត ព្រមទាំងបងប្អូនញាតិមិត្ត អ្នកស្រី ឆាយ ចាអង់ លោក ម៉ូនីន និងគ្រួសារ,លោក ប៊ួ សាណាម អ្នកស្រី សំ រ៉ាន និងគ្រួសារ នៅ Long Beach.CA.USA ។
អ្នកស្រី វណ្ណា ចាន់ និង គ្រួសារ Carona.CA.USA ។
ឧបាសិកា ថោ គិមហ៊ាង អ្នកស្រី Karen និងលោក គិម សាន Carona.CA.USA ។
គោលបំណងក្នុងកម្មវិធីនេះគឺ
១.ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើនដែលកើតពីការធ្វើបុណ្យចែកសង្គហទាន....។
២.ដើម្បីចូលរួមគាំទ្រលើកស្ទួយការអប់រំជួយដល់សាលាសហគមន៍សិស្សក្រីក្រនៅឆ្ងាយដាច់ស្រយាលដែលរស់នៅលើផ្ទៃទឹកនៃមាត់បឹងទន្លេសាប...។
៣.ដើម្បីសាមគ្គីធម៌រវាងព្រះសង្ឃពុទ្ធបរិស័ទនៃព្រះពុទ្ធសាសនា ជួយសង្គមជាតិ....។
៤.ដើម្បីទស្សនាគយគន់ទេសភាពព្រៃលេចទឹកនិងស្វែងយល់ពីជីវភាពរស់នៅនៃសហគមន៍អ្នកភូមិនេសាទរស់នៅលើផ្ទៃទឹក...។
៥.ដើម្បីផ្សព្វផ្សាយអប់រំសហគមន៍ឲ្យរួមគ្នាអភិក្សថែរក្សាការពារព្រៃលេចទឹកទុកសម្រាប់ត្រីពងកូននិងជាជម្រកសត្វបក្សាបក្សីរស់នៅ....។
៦.ដើម្បីផ្សព្វផ្សាយវិស័យអេកូទេសចរណ៍ធម្មជាតិដោយជិះកាណូតគយគន់ទេសភាពព្រៃលេចទឹក អ្នកភូមិនេសាទនិងទេសភាពដងស្ទឹងជីក្រែង ជាដើម....។ 2,12,2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment