Wednesday, November 8, 2017

ហ៊ុន សែន លេងល្បែងស៊ីសងនិងល្បែងភ្នាល់ខុសច្បាប់ ? រឿងចង់រំលាយCNRP

ពាក្យចាស់លោកពោលថា ! ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តម្រិះ អង្គុយទាយ ??? ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ប្រើល្បិច៣០កុកអស់តម្រិះ អញរំលាយគូប្រកួតចោល ??? ។ បើទាយត្រូវ បើពូកែដឹងលទ្ធផលមុនយ៉ាងនេះ ចាំបាច់មកធ្វើនាយករដ្ឋមន្ត្រីធ្វើស៊ីអី ? ទៅធ្វើគ្រូទាយ ទៅដើរលេងល្បែងស៊ីសង ទៅធ្វើស្តេចល្បែងនៅកាស៊ីណូទៅល្អជាង ??? ម៉្យាងទៀត បើរំលាយគណបក្សសង្គ្រោះជាតិចោលមុនការបោះឆ្នោតជាតិ២០១៨មកដល់ អញ្ចឹងមានតែ សម្តេចព្រះគ្រូCPPទាយត្រូវដឹងមុនថា គណបក្សប្រជាជនកម្ពុជានិងចាញ់ឆ្នោតក្នុងពេលខាងមុខមែន ??? ទើបបានជាភ័យស្លន់ស្លោ ឆោឡោ ដើរធ្វើគ្រូទាយ ដើរលេងល្បែងស៊ីសងភ្នាល់អញ្ចឹង ??? នៅចាំបានថា កាលពីឆ្នាំមុន ស៊ីដាច់ព្រះគ្រូទាយធ្លាប់ភ្នាល់ចាញ់ល្បែងកីឡាប្រដាល់នៅអាមេរីក រវាង Pacquiao&Floy កាលនោះស៊ីដាច់ភ្នាល់ចាញ់គេហើយអត់សងលុយគេនោះអី ??? ហាស ហា ។ ម្យ៉ាងវិញទៀត បើរំលាយគណបក្សដៃគូប្រកួតចោល តើទៅប្រកួតជាមួយស្អី ?? បើចិត្តជាអ្នកកីឡា ចិត្តជាអ្នកលេង គឺលេងកុំខឹង លេងកុំខ្លាចចាញ់ ហើយបើដឹងថា ចាញ់កុំខ្លាចលេងឲ្យត្រឹមត្រូវយុត្តិធម៌ កុំលេងខូចៗៗៗ លេងល្បិចៗៗៗ លេងថោកៗៗៗ លេងចាញ់គេឆាចោលលេងសារថ្មីទៀតៗៗៗ គឺអន់ជាងកូនក្មេងលេងគប់វង់ទៅទៀត ??? ។។ ការលេងល្បែងភ្នាល់ ល្បែងស៊ីសង ជាអំពើអបាយមុខ ជាអំពើខុសច្បាប់ ! អ្នកលេងល្បែង៣ប្រការ ល្បែងស្រី ល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ ការលេងល្បែងទាំងឡាយ នាំឲ្យវិនាស (ព្រះពុទ្ធ) ។។។។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment