Wednesday, November 8, 2017

តើនាយករដ្ឋមន្ត្រីសំដីបែបណាដែលលោកអ្នកចូលចិត្ត ? និងបោះឆ្នោតជូន ?

តើនាយករដ្ឋមន្ត្រីសំដីបែបណាដែលលោកអ្នកចូលចិត្ត ? និងបោះឆ្នោតជូន ? បើលោកអ្នកជាខ្មែរ ! ជាម្ចាស់ឆ្នោត ! ម្ចាស់អំណាច ! ម្ចាស់វាសនាអនាគតប្រទេសជាតិ ! តើយើងត្រូវបោះឆ្នោតជាតិឆ្នាំ២០១៨ជ្រើសរើសនាយករដ្ឋមន្ត្រីមេដឹកនាំប្រទេសជាតិប្រភេទណា ???? A-នាយករដ្ឋមន្ត្រីដែលចូលចិត្តនិយាយស្តីសំដីឈ្លើយ ? បែបហឹង្សា ? អ្ហែង អញ គំរាម គំហែង បំភិតបំភ័យ ចោទ ចាប់ យកច្បាប់អញជាធំ.....????..ជាដើម ។ B-នាយករដ្ឋមន្ត្រី ដែលមានចំណេះដឹង សមត្ថភាព សីលធម៌ គុណធម៌ សច្ចធម៌ យុត្តិធម៌......យករាស្ត្រនិងច្បាប់ជាធំ ប្រកាន់គោលការណ៍របបប្រជាធិបតេយ្យសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្សពិតប្រាកដ......ជាដើម ។ មនុស្សរស់នៅលើភពផែនដីនេះគឺមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស ការសម្រេចចិត្ត ទៅតាមការគិត ការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន ! ។ ក្នុងសង្គមប្រជាធិបតេយ្យសេរី មានឱកាសជាប់ឆ្នោតឬធ្លាក់ឆ្នោត ? មិនមែនសម្រេចនៅលើមាត់បុគ្គលមានអំណាចណាម្នាក់ជាអ្នកសម្រេច ជាអ្នកផ្តល់ឱកាសឲ្យ មានតំណែង មានតួនាទី មានកៅអីអង្គុយក្នុងឃុំសង្កាត់ស្រុកខេត្តក្រុងនិងរដ្ឋសភាជាតិ ជាដើមនោះទេ ???? គឺស្រេចនៅលើសន្លឹកឆ្នោតនិងឱកាសដែលប្រជាពលរដ្ឋជាម្ចាស់អំណាចបោះឆ្នោតគាំទ្រផ្តល់សេចក្តីសម្រេចចិត្តទៅតាមសន្លឹកឆ្នោតនិងឆន្ទៈប្រជាពលរដ្ឋឯណោះវិញទេ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment