Thursday, November 9, 2017

ផ្តល់ជំនួយមនុស្សធម៌ដល់អ្នកស្រី កី ផ្លិប ដែលទើបតែមានសិទ្ធិសេរីភាពចេញពីពន្ធនាគារសៀមរាប

ព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ព្រីម ហួន និមន្តទៅសួរសុខទុក្ខសូត្រធម៌ជូនពរជ័យដល់អ្នកស្រី កី ផ្លិប ដែលទើបតែមានសិទ្ធិសេរីភាពចេញពីពន្ធនាគារនៅសហគមន៍ភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោយពីជាប់គុករងទុក្ខដោយអយុត្តិធម៌អស់រយៈពេល២ឆ្នាំ១២ថ្ងៃក្រោមបទចោទពីតុលាការនិងចាប់ខ្លួនដោយសមត្ថកិច្ចថា អ្នកស្រី ជាអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម តែតាមការពិតជាក់ស្តែងគឺអ្នកស្រីរួមទាំងប្រជាពលរដ្ឋសហគមន៍ដីធ្លីនិងព្រៃឈើនៅទីនោះបានរួមគ្នាថែរក្សាការពារដីធ្លីនិងព្រៃឈើដែលនៅសេសសល់តិចតួចនៅទីនោះឲ្យនៅគង់វង្សទុកជាសម្បត្តិរដ្ឋ សម្បត្តិរួម សម្បត្តិធនធានធម្មជាតិ កុំឲ្យវិនាសបាត់បង់ដោុយសារនាយទុនអ្នកមានលុយមានអំណាចរំលោភយកដីធ្លីព្រៃឈើនៅទីនោះទេ ។ សូមថ្លែងអំណរគុណអ្នកស្រី សួន សុភាព និងអ្នកធ្វើការងារនៅហាងកាត់ដេរ សុខ ហុង Seattle.Washington State.USA.។ កូនចៅ ឧបាសក ផៅ តាន់បូ Santa Ana.California.USA ។ ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.ឧបាសិកា អ៊ា ស៊ីវយ៉ិច ដែលបានសហការណ៍ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជាថវិកា៥០០ដុល្លានិងថ្នាំពេទ្យមួយចំនួនជួយឧបត្ថម្ភអ្នកស្រី កី ផ្លិប និងប្រជាពលរដ្ឋសហគមន៍ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនគ្រប់គ្នាតរៀងទៅ ! ។ ថ្ងៃ៩វិច្ឆិកា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment