Sunday, October 22, 2017

ពលរដ្ឋខ្មែរអាមេរីកកាំងធ្វើបាតុកម្មនៅមុខសាលាក្រុងLowell.MA.USA

ប្រជាពលរដ្ឋខ្មែរអាមេរីកកាំងមកពីរដ្ឋនិងទីក្រុងនានាមានទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាដើម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខសាលាក្រុងឡូវែល នាថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង១២និង៣០នាទីរហូតដល់ម៉ោង៣រសៀល ដើម្បីសំដែងមតិទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដោះលែងលោក កឹម សុខា រួមនិងអ្នកទោសនយោបាយ អ្នកទោសមនសិការឲ្យមានសេរីភាពចេញពីពន្ធនាគារនិងធានាឲ្យមានការបោះឆ្នោតជាតិ២០១៨ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឲ្យបានពិតប្រាកដផងដែរ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment