Monday, October 23, 2017

ព្រះតេជគុណ លួន សុវ៉ាត សំដែងមតិអំពីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសខួប២៦ឆ្នាំ២៣តុលា២០១៧

សូមចូលរួមអបអរសាទរ ខួប២៦ឆ្នាំ២៣តុលា១៩៩១-២៣តុលា២០១៧នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសដើម្បីនាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាពនិងរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ! ។ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ តុលា ១៩៩១ ដែលជាសញ្ញានៃការបញ្ចប់ជាផ្លូវការនៃ សង្គ្រាមកម្ពុជា-វៀតណាម ។ កិច្ចព្រមព្រៀងនេះបាននាំឱ្យមានការដាក់ពង្រាយជាលើកដំបូង ក្រោយសម័យកាលនៃសង្គ្រាមត្រជាក់ នូវបេសកកម្មរក្សាសន្តិភាព(អ៊ុនតាក់) ហើយក៏ជាឱកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃអង្គការសហប្រជាជាតិ ដែលបានក្លាយខ្លួនជារដ្ឋាភិបាលគ្រប់គ្រងកាន់កាប់រដ្ឋមួយ។ មានរដ្ឋាភិបាលចំនួន ១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។ ភាគីនិងប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពនេះមាន សាធារណរដ្ឋប្រជាមានិតកម្ពុជា, ហ៊្វុនស៊ិនប៉ិច, KNPLF and the Khmer Rouge (NADK) ក៏ដូចជាបណ្ដារដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី, Brunei Darussalam, កាណាដា, ចិន, បារាំង, ឥណ្ឌា, ឥណ្ឌូនេស៊ី, ជប៉ុន, ឡាវ, ម៉ាឡេស៊ី, ហ្វីលីពិន, សិង្ហបុរី, ថៃ, USSR, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, វៀតណាម, និង Yugoslavia "Non-Violence Overcome All Obstacles"

No comments:

Post a Comment