Thursday, July 20, 2017

សហគមន៍ ឧត្ដម ស្រែ ពស់ យល់ ថា ការ ចូលរួម ដាំ កូន ឈើ គឺ អាច បញ្ចៀស ការ រំលោភ យក ដី RFA.19/7/2017

សហគមន៍ ឧត្ដម ស្រែ ពស់ យល់ ថា ការ ចូលរួម ដាំ កូន ឈើ គឺ អាច បញ្ចៀស ការ រំលោភ យក ដី https://youtu.be/2SyHeQkn46c RFA.19/7/2017 ប្រជា សហគមន៍ ការពារ ធនធាន ធម្មជាតិ ឧត្តម ស្រែ ពស់ នៅ ឃុំ ត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ រីករាយ ក្រោយ ពេល ក្រុម យុវជន បាន ចូលរួម សកម្មភាព ដាំ កូន ឈើ នៅ តំបន់ ព្រៃ សហគមន៍ របស់ ពួក គាត់។ ពួក គាត់ យល់ ថា ការ ចូលរួម របស់ ក្រុម យុវជន ព្រះសង្ឃ គឺ អាច ស្វែងយល់ ពី ទុក្ខ កង្វល់ របស់ ពួក គាត់ ដោយសារ ការ បាត់បង់ ដី ព្រៃ សហគមន៍ ជា បន្តបន្ទាប់ និង អាច ជា សារ មួយ អាច បញ្ចៀស មិន ឲ្យ មាន ការ រំលោភ ដី សហគមន៍ របស់ អ្នក ភូមិ បន្ត ទៀត។ ក្រុម យុវជន ព្រះសង្ឃ និង ប្រជា សហគមន៍ នៅ ឃុំ ត្រពាំងជោ ប្រមាណ ១០០ អង្គ និង នាក់ នាំ គ្នា ចូលរួម ដាំ កូន ឈើ ប្រណិត ជាង ២ ពាន់ ដើម នៅ ព្រៃ សហគមន៍ ការពារ ធនធាន ធម្មជាតិ ឧត្តម ស្រែ ពស់។ ព្រៃ សហគមន៍ មួយ នេះ ធ្លាប់ រង ការ រំលោភ យក ដីធ្លី និង សកម្មភាព កាប់ ឈើ ធំៗ កាល ពី ពេល កន្លង ទៅ និង ថ្មីៗ នេះ គឺ ទំនាស់ ដី ព្រៃ សហគមន៍ ទំហំ ជាង ៧០ ហិកតារ ដែល ត្រូវ បាន រាជ រដ្ឋាភិបាល កាត់ ឲ្យ ទាហាន «ង ៧០» ដោយ មិន បាន សួរ យោបល់ ពួក គាត់ នៅ មូលដ្ឋាន ទេ។ ប្រជា សហគមន៍ លើក ឡើង ថា សកម្មភាព ចូលរួម ដាំ កូន ឈើ ពី សំណាក់ ក្រុម យុវជន និង ព្រះសង្ឃ ធ្វើ ឲ្យ ពួក គាត់ រីករាយ ពីព្រោះ ពួក គេ នឹង បាន យល់ ពី បញ្ហា ប្រឈម ដែល កំពុង កើត ឡើង ព្រម ទាំង បាន ស្គាល់ ពី ស្ថានភាព រស់នៅ របស់ ពួក គាត់ ទៀត ផង។ ប្រធាន សហគមន៍ ការពារ ធនធាន ធម្មជាតិ ឧត្តម ស្រែ ពស់ លោក ម៉ុន អ៊ី មាន ប្រសាសន៍ ថា មន្ត្រី បរិស្ថាន ខេត្ត បាន ផ្តល់ កូន ឈើ ចំនួន ជាង ២ ពាន់ ដើម និង ថវិកា មួយ ចំនួន ដើម្បី រៀបចំ ពិធី ដាំ កូន ឈើ របស់ ពួក គាត់ កាល ពី ថ្ងៃ ទី ១៦ កក្កដា។ លោក បន្ត ថា គោល បំណង រៀបចំ ពិធី ដាំ កូន ឈើ ដើម្បី ស្ដារ គម្រប ព្រៃឈើ នៅ តំបន់ ព្រៃ សហគមន៍ ឡើង វិញ និង បង្ហាញ ថា ប្រជា សហគមន៍ នៅ តែ ស្រឡាញ់ ធនធាន ធម្មជាតិ។ បន្ថែម ពី នេះ ការ ចូលរួម កាន់ តែ ច្រើន អាច ជា សាក្សី ដឹង ឮ អំពី ដី ព្រៃ សហគមន៍ ព្រម ទាំង អាច បញ្ចៀស ពី ការ រំលោភ បំពាន ដី ព្រៃ សហគមន៍ បន្ត ទៀត៖ «អ៊ីចឹង បាន ជា ពួក ខ្ញុំ តែង ចាប់ អារម្មណ៍ រឿង ដាំ ហើយ មាន ការ ចូលរួម ផុលផុស អ៊ីចេះ គឺ ជា ការ ដាស់ ក្រើន រំឭក ដល់ ប្រជាពលរដ្ឋ នៅ ក្នុង សហគមន៍ ក៏ដូចជា ថ្នាក់ ដឹកនាំ នៅ ក្នុង ប្រទេស កម្ពុជា យើង ផ្ទាល់ ឲ្យ បាន ឃើញ ថា សកម្មភាព របស់ ពលរដ្ឋ នៅ ជាប់ នឹង ព្រៃ ឃើញ ថា ពួក គាត់ នៅ តែ មាន ទឹក ចិត្ត ស្រឡាញ់ ព្រៃឈើ»។ ព្រៃ សហគមន៍ ការពារ ធនធាន ធម្មជាតិ ឧត្តម ស្រែ ពស់ បាន បង្កើត ឡើង កាល ពី ឆ្នាំ ២០០៣ ដោយ មាន ទំហំ ផ្ទៃដី កាលណោះ ជាង ២ ពាន់ ហិកតារ ប៉ុន្តែ បច្ចុប្បន្ន ប្រធាន សហគមន៍ ដែល ទើប នឹង ជាប់ ឆ្នោត កាល ពី ដើម ខែ កក្កដា រូប នេះ អះអាង ថា ប្រហែល នៅ សល់ មិន ដល់ ១ ពាន់ ហិកតារ ផង។ ប្រជា សហគមន៍ នៅ ឃុំ ត្រពាំងជោ ចំនួន ៣ ភូមិ ដែល ទទួល ផល ប្រយោជន៍ ពី តំបន់ ព្រៃ សហគមន៍ មួយ នេះ តាម រយៈ មុខ របរ ប្រពៃណី ដូចជា រក ផ្សិត រក វល្លិ លែង គោ ក្របី ជាដើម។ ព្រៃ សហគមន៍ មួយ នេះ បច្ចុប្បន្ន មិន សូវ មាន ដើមឈើ ធំៗ នៅ សល់ ទេ គឺ ភាគច្រើន នៅ សល់ តែ ដើមឈើ តូចៗ ប៉ុណ្ណោះ។ កាល ពី ថ្ងៃ ទី ១៦ កក្កដា ខណៈ ក្រុម ព្រះសង្ឃ ប្រជា សហគមន៍ និង យុវជន នាំ គ្នា ចូល ទៅ ដាំ កូន ឈើ ឃើញ មាន រថយន្ត យីឌុប របស់ ទាហាន មួយ គ្រឿង រង់ចាំ ប្រមូល ឈើ ពី ប្រជាពលរដ្ឋ មួយ ចំនួន ដែល ជា ប្រភេទ ឈើ តូចៗ កាត់ ជា កំណាត់ៗ ដឹក ចេញ តាម ផ្លូវ ក្នុង ព្រៃ សហគមន៍។ ក្រៅ ពី នេះ គេ សង្កេត ឃើញ មាន រថយន្ត ស៊េរី ទំនើបៗ ជាច្រើន គ្រឿង ដែល មាន ប័ណ្ណ សម្គាល់ ក្នុង រថយន្ត ជា មន្ត្រី យោធា បើក កាត់ ចេញ ពី ព្រៃ សហគមន៍ ដែរ ហើយ ទំនង ជា ពួក គេ ចូល មើល ដី នៅ តំបន់ ដែល កំពុង មាន ជម្លោះ ជាមួយ ប្រជា សហគមន៍ នោះ។ លោក ម៉ុន អ៊ី យល់ ថា ដី សហគមន៍ ដែល រាជ រដ្ឋាភិបាល សម្រេច កាត់ ប្រគល់ ឲ្យ ទៅ ទាហាន ក្រោម ទម្រង់ ដី សម្បទាន សង្គមកិច្ច ប្រហែល ជា មិន បាន ដល់ ដៃ ទាហាន ក្រីក្រ ពិតប្រាកដ ទេ ប៉ុន្តែ អាច ធ្លាក់ ទៅ លើ ដៃ អ្នក មាន អំណាច ឬ មេៗ ទាហាន ច្រើន ជាង។ លើស ពី នេះ លោក ទទួល ព័ត៌មាន ថា នឹង មាន ករណី ផ្តល់ ដី ព្រៃ សហគមន៍ ឲ្យ ទៅ ទាហាន បន្ថែម ទៀត នៅ ពេល ខាង មុខ ដែល ធ្វើ ឲ្យ ពួក គាត់ កាន់ តែ បារម្ភ។ ប្រជា សហគមន៍ នៅ ឃុំ ត្រពាំងជោ មាន អាយុ ជាង ៥០ ឆ្នាំ លោកស្រី ឈួន សុំ មាន ប្រសាសន៍ ថា ព្រៃ សហគមន៍ គឺ ពិត ជា មាន សារសំខាន់ ណាស់ សម្រាប់ ពួក គាត់ ហើយ លោកស្រី សោកស្ដាយ ចំពោះ ការ បាត់បង់ ព្រៃ សហគមន៍ ជា បន្តបន្ទាប់ ពិសេស បាត់បង់ ទៅ លើ ក្រុម ទាហាន «ង ៧០» កាល ពី ពេល ថ្មីៗ នេះ។ លោកស្រី ថ្លែង ថា ប្រសិន បើ ដី ព្រៃ សហគមន៍ ត្រូវ បាត់បង់ បន្ថែម ទៀត ពួក គាត់ នឹង បាត់បង់ មុខ របរ ប្រពៃណី បាត់បង់ កន្លែង លែង គោ ក្របី ជាដើម។ លោកស្រី ត្រេកអរ ណាស់ ក្រោយ ពេល ក្រុម យុវជន ព្រះសង្ឃ ប្រជាពលរដ្ឋ មក ពី រាជធានី ភ្នំពេញ និង តំបន់ ផ្សេង ទៀត ជាច្រើន បាន មក ចូលរួម ដាំ កូន ឈើ ជាមួយ ពួក គាត់។ លោកស្រី ស្នើ ឲ្យ មាន ការ ចូលរួម កាន់ តែ ច្រើន បន្ថែម ទៀត ដើម្បី ជា រនាំង ការពារ ព្រៃ សហគមន៍ របស់ ពួក គាត់ ផង៖ «អ៊ីចឹង បើ បាន គេ ដក ថយ ទៅ វិញ ដឹង ពួក ខ្ញុំ ដឹង អរ យ៉ាង ណា ទេ! ចា៎! ខ្ញុំ ត្រេកអរ ណាស់ បាន គេ ដក ថយ ដោយ ឃើញ ពួក យើង កុះករ ចុះ ដាំ ចុះ ថែរក្សា អ៊ីចឹង»។ បើ ទោះ បី ជា ក្រុម យុវជន និង ព្រះសង្ឃ បាន ធ្វើ ដំណើរ ជាច្រើន ម៉ោង តាម រថយន្ត ក្រុង និង គោយន្ត ច្នៃ ដើម្បី ចូល ទៅ ដល់ ចំណុច ដាំ កូន ឈើ ក៏ដោយ ប៉ុន្តែ ពួក គាត់ ហាក់ នៅ មាន កម្លាំង ពេញលេញ និង រីករាយ ចំពោះ ការ ចូលរួម ការងារ សង្គម មួយ នេះ។ យុវជន មក ពី រាជធានី ភ្នំពេញ ម្នាក់ លោក ឈាង ធារ៉ាក់ បញ្ជាក់ ថា ជា លើក ទី មួយ ដែល លោក បាន ចូលរួម ដាំ កូន ឈើ ជាមួយ ប្រជា សហគមន៍។ លោក ត្រេកអរ ចំពោះ ការងារ សង្គម មួយ នេះ ហើយ ចង់ ឲ្យ យុវជន និង ប្រជា សហគមន៍ នៅ តំបន់ ផ្សេង ទៀត ចូលរួម ការពារ និង ស្ដារ ឡើង វិញ គម្រប ព្រៃឈើ នៅ ប្រទេស កម្ពុជា ដែល កំពុង រង ការ បំផ្លិចបំផ្លាញ នា ពេល បច្ចុប្បន្ន៖ «ធនធាន ធម្មជាតិ របស់ យើង ឥឡូវ នេះ កំពុង ត្រូវ ដូច ថា មាន អ្នក បំផ្លិចបំផ្លាញ។ អ៊ីចឹង ទៅ បើ សិន ជា យើង មិន ជួយ ដាំ ឡើង វិញ ទេ ថ្ងៃ អនាគត នឹង បាត់ អស់»។ មិន ខុស គ្នា នេះ យុវតី មក ពី រាជធានី ភ្នំពេញ ម្នាក់ ទៀត កញ្ញា ទី សុខសុគន្ធ បង្ហាញ អារម្មណ៍ សោកស្ដាយ នៅ ពេល ឃើញ ព្រៃឈើ មួយ ចំនួន រង ការ កាប់ បំផ្លាញ ពីព្រោះ កញ្ញា យល់ ថា ព្រៃឈើ មាន សារសំខាន់ សម្រាប់ ជីវិត មនុស្ស និង សត្វ។ ជាង នេះ ទៀត កញ្ញា ថា វត្តមាន ចូលរួម របស់ យុវជន និង ប្រជា សហគមន៍ ព្រះសង្ឃ ចំពោះ ការងារ ការពារ និង ស្ដារ ឡើង វិញ គម្រប ព្រៃឈើ គឺ រឹត តែ សំខាន់ ថែម ទៀត៖ «ចា៎! វា មាន សារសំខាន់ ព្រោះ អី យើង ដឹង ហើយ ថា ព្រៃឈើ វា ពិត ជា មាន សារសំខាន់ សម្រាប់ ជីវិត របស់ មនុស្ស ណាស់»។ ប្រធាន ព្រៃ សហគមន៍ ការពារ ធនធាន ធម្មជាតិ ឧត្តម ស្រែ ពស់ លោក ម៉ុន អ៊ី បញ្ជាក់ ថា ជំហាន បន្ត ទៀត ខាង លោក នឹង ជំរុញ ទៅ ស្ថាប័ន ពាក់ព័ន្ធ ព្រម ទាំង ស្នើ ឲ្យ រាជ រដ្ឋាភិបាល ពន្លឿន ការ ដោះស្រាយ បញ្ហា ប្រឈម របស់ ពួក គាត់ ដូចជា ទទួល ស្គាល់ និង វាស់វែង ទំហំ ផ្ទៃដី របស់ សហគមន៍ ឲ្យ បាន ជាក់លាក់ ជៀសវាង មាន ការ រំលោភ បំពាន បន្ត ទៀត។ ព្រះសង្ឃ ដែល សកម្ម ការពារ សិទ្ធិ មនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត ដែល ជា អ្នក សម្របសម្រួល ក្រុម យុវជន ចូលរួម ដាំ កូន ឈើ ជាមួយ សហគមន៍ មាន ថេរ ដីកា ថា គោល បំណង សំខាន់ គឺ ដើម្បី ស្ដារ ឡើង វិញ នូវ គម្រប ព្រៃឈើ នៅ តំបន់ ព្រៃ សហគមន៍ មួយ នេះ ដែល រង បំផ្លិចបំផ្លាញ កន្លង ទៅ និង ការពារ ដី សហគមន៍ ឲ្យ គេច ផុត ពី ការ រំលោភ បំពាន ដោយ អ្នក មាន អំណាច និង ក្រុមហ៊ុន ជាដើម៖ «ធ្វើ បុណ្យ ដាំ ដើមឈើ ធ្វើ បុណ្យ ខ្មែរ ជួយ ខ្មែរ គឺ ជា រឿង មួយ ដែល ត្រឹមត្រូវ តាម ផ្លូវ ច្បាប់ នៃ ព្រះពុទ្ធ សាសនា ដែល លោក ហៅ ថា ការ ដាំ ដើមឈើ ជា ម្លប់ ការ ការពារ ព្រៃឈើ ឲ្យ នៅ គង់វង្ស គឺ ព្រះពុទ្ធ សម្ដែង ថា បាន បុណ្យ ទាំង យប់ ទាំង ថ្ងៃ»។ ព្រះអង្គ បន្ត ថា កិច្ចការពារ ធនធាន ធម្មជាតិ និង ស្ដារ ព្រៃឈើ ឡើង វិញ គឺ ដើម្បី ជា ប្រយោជន៍ ប្រទេស ជាតិ ទាំងមូល មិន មែន សម្រាប់ តែ ក្រុម ណា មួយ ឬ បុគ្គល ណា ម្នាក់ ទេ។ ព្រះអង្គ ថា ខុស ពី ក្រុមហ៊ុន ឬ បក្ខពួក មួយ ចំនួន ដែល ចេះ តែ ទន្ទ្រាន ដី ព្រៃ សហគមន៍ បន្តិច ម្តងៗ យក ធ្វើ ជា សម្បត្តិ ឯកជន។ សកម្មភាព ទាំងនេះ ព្រះអង្គ បារម្ភ ខ្លាច បាត់បង់ ដី ព្រៃ សហគមន៍ ទាំងស្រុង នៅ ថ្ងៃ ខាង មុខ ប្រសិន បើ គ្មាន ការ យក ចិត្ត ទុក ដាក់ និង ស្ដារ ឡើង វិញ។ ម្យ៉ាង វិញ ទៀត ក្មេង ជំនាន់ ក្រោយ នឹង លែង ស្គាល់ ពូជ ឈើ ប្រណិត នៅ ស្រុក ខ្មែរ ទៀត៕

No comments:

Post a Comment