ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, July 21, 2017
ធ្វើបុណ្យធម្មទានពត៌មានសង្គមទិញកាមេរ៉ាដ្រូនប្រគេនព្រះសង្ឃសកម្មសម្រាប់ផលិតពត៌មានសហគមន៍ព្រៃឈើ
សូមថ្លែងអំណរគុណ ! សប្បុរសជន ខ្មែរជួយខ្មែរ ! ដែលបានចូលរួមសហការណ៍ទិញកាមេរ៉ាដ្រូន DJI Mavic Spark Combo 699.US$ ប្រគេនព្រះអង្គ ព្រីម ហួន ប្រើប្រាស់សម្រាប់ផលិតពត៌មានសហគមន៍ជាប្រយោជន៍សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សា ។ ថវិកាដែលយើងទទួលបានពីជនរួមជាតិ ខ្មែរជួយខ្មែរ ! ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងធ្វើបុណ្យធម្មទានពត៌មានសង្គម មាន : ១.ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.330.US$ ។ ទី២.ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា កូនពុកកូនម៉ែសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា 200.US$ ។ ទី៣.អ្នកស្រី ធិន ណាវី លោក ដាវ លោកយាយ យឿង ផែម Galgary.Alberta.Canada.50.US$ ។ ទី៤.អ្នកស្រី ណាំ Santa Ana.California.USA.50.US$ ។
បញ្ជាក់តម្លៃ 699.US$ គឺជាតម្លៃ បូកបន្ថែម ហៅថា Mavic Spark Combo មានថ្ម២គ្រាប់ ឆ្នាំងសាក១.ប្រដាប់បញ្ជារ Remote Control១.កាបូប១.ស្លាប២គូ.ប្រដាប់ការពារស្លាប១ឈុត.និងទិញបន្ថែមប្រដាប់ស្រូបសេវាហោះបានឆ្ងាយជាងធម្មតា១ ដែលធម្មតាហោះបានតែ២គីឡូម៉ែត្រទេតែយើងប្រើអង់តែនស្រូបសេវាបន្ថែមគឺអាចហោះបានជាង២គីឡូម៉ែត្រ ។ តម្លៃធម្មតាផ្សព្វផ្សាយដាក់លក់លើទីផ្សាដែលថា 499$ នោះគឺទិញបានតែតួខ្លួនកាមេរ៉ាដ្រូន DJI Spark ១និងថ្ម១ប៉ុណ្ណោះ ចំណែកឧបករណ៍ផ្សេងៗអត់បានទេទាល់តែយកមួយសិតCombo ។ សូមថ្លែងអំណរគុណ ញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរ ចំណុះជើងវត្ត ចំការ ខេមរារតនារាម ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ផងដែរ ដែលបានទិញដ្រូនកាមេរ៉ា DJI Mavic Pro ១គ្រឿងនិង ដងកាមេរ៉ា Stabilize Ican Beholder ១គ្រឿង ប្រគេនអាត្មាភាព លួន សុវ៉ាត ផងដែរ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។ Venerable LUON SOVATH .Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment