Wednesday, July 19, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់លោក ហ៊ុន យ៉ន មន្ត្រី គជប អូរតាគីដែលរងគ្រោះ ព្រោះជនមិនស្គាល់មុខលួចកាប់

ព្រះតេជគុណ លួន សុវ៉ាត ថ្ងៃ១៩កក្កដា២០១៧ បាននាំយកអំណោយបុណ្យ ដែលជាជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! 100$ ជាសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរនៃក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក និងឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.20$ ផ្តល់ជូន ដល់លោក ហ៊ុន យ៉ន អាយុ៦២ឆ្នាំជាមន្ត្រីគជបដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥ភូមិអូរតាគី ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងគ្រោះព្រោះជនមិនស្គាល់មុខលួចកាប់បណ្តាលឲ្យរងរបួសធ្ងន់ទាំ២នាក់ប្តីប្រពន្ធកាលពីយប់ថ្ងៃកំឡុងពេលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧កន្លងមកនេះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH 012 83 83 22 ។ ========= ករណី​ដែល​មាន​ជន​មិន​ស្គាល់​មុខ យក​ពូថៅ​ទៅ​កាប់​ប្រធាន​គណៈកម្មការ​(គជប)នៅឃុំ​រៀបចំ​ការ​បោះឆ្នោត កាលពីយប់ថ្ងៃទី១០​ មិថុនា​ វេលា​ម៉ោងមួយកន្លះ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​ប្ដី និង​ប្រពន្ធ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​ គឺអាចជារឿងនយោបាយ ។ បើតាមសម្តីរបស់ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ថ្មគោល លោក ប៊ុន រ៉ាន់ ដែល​បាន​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ផ្ទាល់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ជន​រងគ្រោះ​ឈ្មោះ ហ៊ុន យ៉ន អាយុ ៦២​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​បោះឆ្នោត​នៃ​ឃុំ​អូរតាគី។ លោក​អះអាង​ថា នៅ​ពេល​លោក​សួរ​សុខ​ទុក្ខ ជន​រងគ្រោះ​បាន​ប្រាប់​លោក​ថា នៅ​ម៉ោង ១​កន្លះ​យប់​ថ្ងៃ​ទី​១០ មិថុនា មាន​ជន​មិន​ស្គាល់​មុខ​កាត់​សក់​ផ្កា​ថ្កូវ​រាង​ដំបង បាន​កាប់​លោក​នឹង​ពូថៅ​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​ភ្លាមៗ​នោះ​ក៏​ចាក់​ប្រពន្ធ​របស់​លោក​ចំនួន ២​កាំបិត​ទៀត។ ជន​រងគ្រោះ​បាន​ប្រាប់​លោក​ទៀត​ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត ១​សប្ដាហ៍ គឺ​មាន​បុរស​សក់​ផ្ដា​ថ្កូវ​ដដែល​នោះ បាន​មក​សុំ​ថត​សន្លឹកឆ្នោត​លោក តែ​លោក​មិន​ឲ្យ ក្រោយ​មក​ស្រាប់​តែ​មាន​រឿង​កើត​ឡើង​តែ​ម្ដង៖ «គាត់​ថា​គាត់​ឱប​ជន​ដៃ​ដល់ តែ​គេ​បម្រះ​រួច ឱប​អត់​ជាប់ ដល់​ពេល​គាត់​ដួល គេ​កាប់​ថែម​មួយ​ពូថៅ​ទៀត។ បើ​តាម​ខ្ញុំ​ស្ដាប់​គាត់​ថា គេ​ចូល​ទៅ​កាប់​គាត់​តែ​ម្នាក់​ទេ ប៉ុន្តែ​មាន ២​នាក់​ទៀត​ឈរ​កាន់​ដប​សាំង​នៅ​ខាង​ក្រៅ​ផ្ទះដើម្បី​​​ដុត​ឯកសារ​បោះឆ្នោត​របស់ គ.ជ.ប ចោល​នៅ​ចំហៀង​ផ្ទះ​គាត់ ព្រោះ​គាត់​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​នេះ»។ យោងទៅតាមការរៀបរាប់របស់ពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះបានអះអាង​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​អតីត​ជា​គ្រូបង្រៀន​ទើប​ចូល​និវត្តន៍ មាន​អត្តចរិត​សុភាព​រាបសា​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​នោះ​ទេ ។ ផ្ទះ​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​អូរតាគី និង​មាន​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។ ហើយមានការផ្តល់ចម្លើយពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​អូរតាគី ម្នាក់​ថា​ករណីនេះប្រហែលជារឿងគំនុំស្នេហាត្រីកោណ ។ រំលឹក​ឡើងវិញការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឃុំ​អូរតាគី ដែលមាន​មណ្ឌល​រាប់សន្លឹកឆ្នោត​ត្រូវ​បានបិទទ្វាហើយក៏មានអ្នក​រាយការណ៍​ទៅលោក​ ហ៊ុន​ យ៉ន​ ជាប្រធាន​គណៈ​កម្មការ​រៀបចំការបោះឆ្នោត​ ភ្លាមៗគាត់បានបញ្ជាកអោយមណ្ឌលទាំងនោះបើកនិងរាប់សន្លឹកឆ្នោតដោយច្បាស់លាស់និង​យុត្តិធម៌​ ដល់ចេញ​លទ្ធផល​គឺគណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៥០០​សំឡេង ។ ហើយលោកហ៊ុន​ យ៉ន​ និងភរិយា​ត្រូវបានទៅ​សង្រ្គោះបន្ទាន់នៅពេទ្យ World Mate Emergency. រាយការណ៍​ពីខេត្ត​បាត់ដំបង​.15/06/2017 លេខទំនាក់ទំនង លោក ហ៊ុន យ៉ន 012 75 15 26 "Non-Violence Overcome All Obstacles"

No comments:

Post a Comment