Friday, July 14, 2017

ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទិញរទេះអូសអេតចាយ២គ្រឿងជូនដល់ស្ត្រីក្រីក្រប្រកបមុខរបរដើររើសអេតចាយ

សូមថ្លែងអំណរគុណ ម្ចាស់អំណោយបុណ្យ ខ្មែរជួយខ្មែរ ! ដែលបានផ្តល់ជំនួយមនុស្សធម៌ ទិញរទេះអូសអេតចាយ២គ្រឿងជូនស្ត្រីក្រីក្រ២នាក់បងប្អូន ដើម្បីប្រកបមុខរបរសុចរិត យុត្តិធម៌ ដើររើសអេតចាយក្នុងក្រុងភ្នំពេញដើម្បីចិញ្ចឹមជីវិត ។ ថ្ងៃ១៤កក្កដា២០១៧នេះ អាត្មាភាព លួន សុវ៉ាត បានចាត់ចែងកុម្មង់ឲ្យជាងធ្វើរ៉ឺម៉ក២គ្រឿងហើយ ដោយទទួលជំនួយជាហូរហែរពីញាតិញោមជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសមាន ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA 100$, Mr Bernard Luy. Seattle.Washington State.USA.100$ ឧទ្ទិសបុណ្យកុសលដល់អ្នកម្តាយ ពេជ្រ អូន ។ អ្នកស្រី ម៉ោង កែវភានី នៅទីក្រុងភ្នំពេញ 50$ ។ បងប្រុសនៅប្រទេសអូស្ត្រាលី ទីក្រុង មេលបូន 200$ សុំមិនបញ្ចេញឈ្មោះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យ ខ្មែរជួយខ្មែរ ! បានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។ ទំនាក់ទំនងផ្តល់ជំនួយបន្ថែម តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH ,Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment